ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ឧកញ៉ា អគ្គមហា ឧបាសិកា សិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនៅវត្តកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក អែម សុខា អភិបាលស្រុកថ្មពួក បានឱ្យដឹងថា ក្រោយពីពេលដែលមានការឈ្លានពានជាលើកទី២ ពីសំណាក់ប្រទេសថៃ មកលើដែនអធិបតេយ្យភពរបស់កម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរអំពីសុវត្ថិភាពប្រជាពលរដ្ឋទាំង៤ភូមិ តាមរយៈការដឹកនាំគ្រប់គ្រងរួមផ្ទាល់ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានរៀបចំសាងសង់ជំរំស្នាក់នៅបណ្តោះអាសន្ន ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក សាងសង់បង្គន់អនាម័យប្រើប្រាស់ ជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅវត្តកណ្តោល។ ចំពោះប្រជាពលរដ្ឋទាំង៤ភូមិរួមមាន ១–ភូមិសាមគ្គី ប្រជាពលរដ្ឋចំនួន ២៧១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,០៨៦នាក់/ស្រី៥៣២នាក់, ២–ភូមិត្រពាំងសំរោង ប្រជាពលរដ្ឋចំនួន ៣៥៩គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,២៦៩នាក់/ស្រី៦៤០នាក់, ៣–ភូមិផ្លូវបំបែក ប្រជាពលរដ្ឋចំនួន ៣៤៩ គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,៣០៣នាក់/ស្រី៦៤៥នាក់, ៤–ភូមិបន្ទាយមានឫទ្ធិ ប្រជាពលរដ្ឋចំនួន ៤៥៦ គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,៧១៦នាក់/ស្រី៨៥៣នាក់, អ្នកស្នាក់នៅក្រៅមណ្ឌល១៩៥គ្រួសារ និងប្រជាពលរដ្ឋមួយចំនួនក្នុងភូមិបឹងសុក្រម សរុប៥៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន២២០នាក់/ស្រី១០៩នាក់ សរុបរួម មានចំនួន ១,៦៨៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៥,៣៧៤នាក់ ស្រី២,៦៧០នាក់។
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាជនភៀកសឹក នៅខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូននិងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ពិសេសអាជ្ញាធរស្រុកថ្មពួក ត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនយើងឲ្យជាប់ជាប្រចាំមានករណីចាំបាច់ត្រូវរួមគ្នារាយការណ៍សហការដោះស្រាយរដើម្បីបន្តរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត និងរៀបចំដាំបន្លែ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន បាននាំយកបច្ច័យ និងអំណោយជាថវិកា សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ប្រគេន និងចែកជូនដល់គ្រួសារជនភៀស សឹក ប្រជាការពារ យុវជន កងកម្លាំង សរុបថវិការួមប្រមាណជា ៥៣១លានរៀល៕

