សា​ខាកា​តបាទ​ក្រហ​មខេត្តបន្ទាយ​មានជ័យ ផ្ដល់ស​ម្ភារ​:អំ​ណោ​យ​មនុស្សធ​ម៌ដល់​គ្រួសាររ​ងគ្រោះ​ខ្យល់កន្រ្តា​ក់ ចំនួន ២០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ផ្ទះសំបែង របស់​បងប្អូនប្រ​ជាពលរដ្ឋចំនួន២០គ្រួសារ ត្រូវបា​នរង​គ្រោះដោ​យខ្យល់កន្ត្រាក់​បាក់​រលំខ្ទេចខ្ទីគ្មាន​សល់​ដោយក្នុង​នោះ ១៤​គ្រួសារ​ស្ថិតនៅ​ក្នុងឃុំភ្នំលា​ប ស្រុក​ព្រះនេ​ត្រព្រះ ព្រម​ទាំ​ង​មានអ្នក​រងរបួស​ស្រាល​ចំនួន ៥នាក់នឹង៦ គ្រួសា​រទៀត ស្ថិតនៅ​ក្នុងឃុំ​គោករ​មៀត ស្រុកថ្មពួក។

ដោយពិ​និ​ត្យឃើ​ញ​ជា​ក់ស្ដែង​ផ​ងនោះ​​អជ្ញាធរ​មូ​លដ្ឋាន​បានធ្វើ​ការចុះជួយ​និងបា​នផ្ដល់ជា​ស័ង្កសីជូ​នប​ង​ប្អូន​រង​គ្រោះដោ​យ​ខ្យល់កន្ត្រាក់ ២០គ្រួសារ​នេះបា​​នទាន់​ពេល​វេលា​ ដោយឡែក សម្រាប់សា​ខាកា​កបាទក្រ​ហមខេត្តបន្ទាយ​មានជ័យ​នារ​សៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នាំយ​ក​ទៅ​សម្ភារៈ​អំណោ​យមនុស្សធម៌ម​កផ្ដល់ជូន​បងប្អូនរង​គ្រោះខ្យ​ល់កន្ត្រាក់ទាំង២០ គ្រួសារ ដោយ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មីជាត១កេះ ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ី​អ៊ី១យួរ ម៉ុង១ ​ក្រមា១ សារុង១ ភួ​យ១ តង់១ និងថវិ​កាមួយចំនួន។

លោកស្រី មឿត លាភា នា​យិការងក្រុម ប្រតិ​បត្តិសាខាកាក​បាទក្រហមខេត្តតំ​ណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈក​ម្មាធិការសាលា​សាខាកាក​បាទក្រហមខេត្ត បាន​ចូលរួម​នៃការ​សោកស្ដា​យ​ផ្ទះស​ម្បែង​របស់​បងប្អូន​ត្រូវរង​គ្រោះ​ខ្យល់កន្ត្រាក់​ បណ្ដាឲ្យមា​នការខូចខា​តទាំងស្រុង​នេះគឺ​ជាគ្រោះ​ធម្មជាតិដែ​ល​យើងមើ​លពុំឃើញ។

លោកស្រី មឿត លាបភា បន្តថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នម​នុស្សធម៌ធំជា​ងគេនៅក្នុងព្រះ​រាជាណាចក្រកម្ពុជា ហើយទីណាមានទុក្ខលំបាក ទីនោះមានកា​កបាទក្រហម​ហើយចំ​ពោះការផ្ដ​ល់នូវ អំណោយ មនុស្ស​ធម៌ទាំងអ​ស់នេះគឺមិ​នប្រកាន់​បក្សពួក ពូជ​សាសន៍ឬ​និន្នាការនយោ​បាយអ្វី​ឡើយ ។

ជាចុងក្រោយលោ​កស្រីបានធ្វើការផ្ដាំផ្ញើ​ដល់បងប្អូនទាំងអស់ចូល​ធ្វើការប្រុងប្រយ័ត្នអោ​យបាន​ខ្ពស់បំផុត ចំ​ពោះគ្រោះធម្មជាតិ ពេលមេឃរក កលភ្លៀងត្រូវរកក​ន្លែងសុវត្តិភាពអោ​យបានត្រឹម​ត្រូវ ព្រោះ​ថាបើ​តាមសេចក្តីជូនដំណឹងរបស់ប្រសួង ធនធានទឹកនឹង ឧតុនិយម បានបញ្ជាក់ថា​ឆ្នាំ២០២៦​នេះ នឹងមាន​ភ្លៀង ផ្គររន្ទះនឹ​ងខ្យល់កន្ត្រាក់ជា​ហូរហែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *