បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹកចំនួន១៧០១៦នាក់ និងលោកគ្រូ–អ្នកគ្រូ៥៧នាក់ ដែលកំពុងរៀន និងបង្រៀននៅសាលាបណ្តោះអាសន្ន មានសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ និងសាលាបឋមសិក្សា បន្ទាយមានរិទ្ធ (ផ្ទះអតីតយុទ្ធជន និងនិវត្តន៍ជន)…
Author: champey
ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី សរុប១៧នាក់ បញ្ជូនទៅតុលាការ ករណីគ្រឿងញៀន
បន្ទាយមានជ័យ ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀននូវគោលដៅ២ផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជាបន្តបន្ទាប់សរុប ១៧នាក់ ស្រី០១នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាត រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តក្រុង នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ រហូតដល់វេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ពេលល្បាតដល់ចំណុចក្រោយផ្ទះសំណាក់ចុងស្រល់ ក្នុងមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យជាច្រើននាក់កំពុងឈរចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនបាន ០១នាក់ឈ្មោះ នឿន ស៊ីនួន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ…
អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ដែលស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…
លោក ស៊ុត ង៉ុយ ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភ័ក្ត ទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ យោងតាមអនុក្រឹត្យលេខ 480អនក្រ.តត ស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រីរាជការរាជរដ្ឋាភិបាល និងយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច មាត្រា១ ត្រូវបានផ្ទេរភារកិច្ចលោក លឿង សុភ័ក្ត ពីអភិបាលស្រុកស្វាយចេក ទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ មាត្រា២ ត្រូវបានតែងតាំង លោក ស៊ុត ង៉ុយ ឲ្យកាន់មុខតំណែងជាអភិបាលស្រុកស្វាយចេក ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្ត នាព្រឹក ថ្ងៃទី១ ខែមិថុនា…
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលផ្លែទុរេន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលការស្ថានភាពការប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសំគាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន ក្នុងការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីជំនាញធ្វើការបណ្តុះបណ្តាលដល់សហគមន៍…
នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេស សរុប ១១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង ០០នាទី កម្លាំងនគរបាលជំនាញទទួលបានព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានឆ្មក់បង្ក្រាបបទល្មើស ផលិតកែឆ្នៃ រក្សាទុកជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត…
គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បន្តចុះរដ្ឋបាលនៅតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដើម្បីបន្តស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ និងលួចលាក់ប្រព្រឹត្តបទល្មើស Online scams
(ត្បូងឃ្មុំ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានទាំងកម្លាំងនគរបាល កម្លាំអាវុធហត្ថ និងមានការចូលរួមពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តអនុវត្តដូចភ្លៀងរលឹម ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំណាក់ បន្ទប់ជួល ដើម្បីបន្តស្វែងរកជនបរទេសស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ដែលអាចធ្វើការលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online scams) និងការជួញដូរ ប្រើប្រាស់ គ្រឿងញៀន ក្មេងទំនើង។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ជាលទ្ធផល…
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”
បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ការអំពានាវនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ស្ថាប័នអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ គណៈអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត…
អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត” នៅឃុំជប់វារី
បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត” នៅជប់វារី ស្រុកព្រះនេត្រព្រះ ជាជំនួយរបស់អង្គការ កុមារឥតព្រំដែន ប្រចាំកម្ពុជា KNK ។ ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នៅបរិវេណការិយាល័យអប់រំស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ឌី…
