(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សូមបន្តការទទួលខុសត្រូវ និងពង្រីកវិសាលភាពសកម្មភាពការងារលើការលើកទឹកចិត្តថ្នាក់មូលដ្ឋានផ្ទាល់ឱ្យបន្តខិតខំអនុវត្តនូវផែនការសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី ផ្តោតលើគុណភាព និងប្រសិទ្ធភាព ពិសេសការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ លើកកម្ពស់អនាម័យផ្ទះសំបែង បរិស្ថានល្អ និងរស់នៅស្អាត។ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយឆ្នាំ២០២៥»នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។…
Author: champey
កាកបាទក្រហមកម្ពុជា ចុះចែកអំណោយដល់ជនភៀសសឹក ២៩៣៤ គ្រួសារ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋភៀសសឹក ចំនួន ២៩៣៤គ្រួសារ ដែលបានរស់នៅបណ្ដោះអាសន្ន នៃជំរំជនភៀសសឹក ៣ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយទីតាំងទី១ នៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម នៃភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ចំនួន៩៣១គ្រួសារ ទីតាំងទី២ នៅវត្តពោធិសូរិយារាម ឃុំកូប ស្រុកអូរជ្រៅ ចំនួន ៣១៧គ្រួសារ និងទីតាំងទី៣ ស្ថិតនៅវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួកចំនួន ១៦៨៦គ្រួសារ ហើយប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្ដម…
កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០២ករណី
ខេត្តកំពង់ចាម៖ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តាមការបញ្ជាក់របស់ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ឲ្យដឹងថា ការចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ ជារួមមាន ៖ ករណីទី១ នៅចំណុចទំនប់រលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ មាន៖ ឧបករណ៍លូស្បៃមុង ចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣៦៥ម៉ែត្រ…
ឣាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ១–ឈ្មោះ ចាប ចំរើន ហៅ មើន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ២–ឈ្មោះ ហង្ស រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ,៣-ឈ្មោះ ឈុំ ចំរើន…
សាខាកាតបាទក្រហមខេត្តបន្ទាយមានជ័យ ផ្ដល់សម្ភារ:អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះខ្យល់កន្រ្តាក់ ចំនួន ២០គ្រួសារ
ខេត្តបន្ទាយមានជ័យ៖ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ត្រូវបានរងគ្រោះដោយខ្យល់កន្ត្រាក់បាក់រលំខ្ទេចខ្ទីគ្មានសល់ដោយក្នុងនោះ ១៤គ្រួសារស្ថិតនៅក្នុងឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ព្រមទាំងមានអ្នករងរបួសស្រាលចំនួន ៥នាក់នឹង៦ គ្រួសារទៀត ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក។ ដោយពិនិត្យឃើញជាក់ស្ដែងផងនោះអជ្ញាធរមូលដ្ឋានបានធ្វើការចុះជួយនិងបានផ្ដល់ជាស័ង្កសីជូនបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ ២០គ្រួសារនេះបានទាន់ពេលវេលា ដោយឡែក សម្រាប់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នាំយកទៅសម្ភារៈអំណោយមនុស្សធម៌មកផ្ដល់ជូនបងប្អូនរងគ្រោះខ្យល់កន្ត្រាក់ទាំង២០ គ្រួសារ ដោយ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មីជាត១កេះ ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ ម៉ុង១ ក្រមា១ សារុង១ ភួយ១…
ពិធីបើកបាឋកថាស្តីពី “រៀនដើម្បីក្លាយជាមនុស្សដែលសង្គមត្រូវការ”ជូនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖លោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងបើកបាឋកថាស្តីពី “រៀនដើម្បីក្លាយជាមនុស្សដែលសង្គមត្រូវការ” ជូនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគុណ ពេជ្រ ចាន់សីហា ព្រះគ្រូចៅអធិការវត្តឃោសត្ថារាមស្រះត្រាច។ លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ពិធីនេះរៀបចំឡើងគឺដើម្បីអប់រំចិត្ត ក៏ដូចជាការលើកទឹកចិត្ត នឹងផ្ដល់ស្ដីសង្ឃឹមជូនដល់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស…
ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយជនភៀសសឹកជិត ១៧០០គ្រួសារ នៅស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៦ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ជំទាវ ឧកញ៉ា អគ្គមហា ឧបាសិកា សិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនៅវត្តកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោក អែម សុខា អភិបាលស្រុកថ្មពួក បានឱ្យដឹងថា ក្រោយពីពេលដែលមានការឈ្លានពានជាលើកទី២…
អភិបាលខេត្តកំពង់ចាម ៖ ខេត្តកំពង់ចាម មានសាសនា ចំនួន៤ កំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា នៅក្នុងខេត្តកំពង់ចាមរបស់យើងមានសាសនា ចំនួន៤ គឺ៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើតឡើងឡើយ។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នៅភូមិព្រែកបាក់ ស្រុកស្ទឹងត្រង់ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត…
ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំងខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន
ប៉ៃលិន៖នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនអមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តនិងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ជាស្បៀងអាហារស្រាយបួសខែរ៉ាម៉ាឌន ព្រមទាំងថវិកា ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត នៅបរិវេណព្រះវិហារ ហាយ៉ាទុលខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាបានក្លាយជាប្រទេសគំរូមួយនៅ លើឆាកអន្តរជាតិ…
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងសុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម
ខេត្តបន្ទាយមានជ័យ៖ក្រោយពីសិក្ខាកាម មកពី២៣ រាជធានី ខេត្ត រៀនវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល និងសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យជាម្ចាស់ផ្ទះ អស់រយៈពេល ៥ថ្ងៃរួចមកគេសង្កេតឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងពីសុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម ពិសេសចំពោះបងប្អូនជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នទីសុវត្ថិភាពនៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមរយៈពេល៥ថ្ងៃកន្លងមកនេះពិតជាមានសារសំខាន់ ដល់សង្គមជាតិនិង បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្ដុះបណ្ដាល ដែលមិនត្រឹមតែអាចផ្តល់នូវចំណេះដឹងដល់សិក្ខាកាមប៉ុណ្ណោះទេថែមទាំងផ្តល់នូវការចុះអនុវត្តជាក់ស្តែងដែលធ្វើឲ្យសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងនិងបទពិសោធថ្មីពីការចុះអប់រំផ្សព្វផ្សាយសុខភាពផ្លូវចិត្ត ក៏ដូចជា ផ្តល់ឱកាសដល់ប្រជាពលរដ្ឋបាន បញ្ចេញមតិនិងបានដឹងពីគំនិតយោបល់និងអារម្មណ៍របស់ពួកគាត់ស្ថិតនៅក្នុងស្ថានភាពជាជនភៀសសឹកនាពេលនេះ។ ទន្ទឹមនឹងនេះ សូមមន្ត្រីបុគ្គលិកដែលបានក្លាយខ្លួនជាគ្រូបង្គោលសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្រសង្គមនាពេលនេះ…
