មណ្ឌល​សុខភាពម៉ា​ឡៃ ត្រូវបា​នដាក់ស​ម្ពោធឱ្យប្រើប្រា​ស់ជាផ្លូវការ ក្នុងគ​ម្រោង“សាង​សង់ភូមិសន្តិ​ភាព តាមរយៈការអ​ភិវឌ្ឍសហគម​ន៍ជនប​ទចម្រុះ” ដែល​គាំទ្រដោយ KOICA សហការជាមួ​យក្រ​សួងអភិវ​ឌ្ឍន៍ជនបទ

បន្ទាយមានជ័យ ៖ មណ្ឌលសុ​ខភាពម៉ាឡៃ និងស​មិទ្ធផលនានា​របស់គម្រោ​ងភូមិ​សន្តិភាព ក្រសួង​អភិវឌ្ឍន៍ជនបទ​ ត្រូវបាន​ដាក់សម្ពោធឱ្យប្រើ​ប្រាស់ជាផ្លូវការ សម្រាប់បម្រើ​រសេវាផ្នែកសុ​ខភាពប​ន្ថែម​ទៀត​ជូនដល់​បងប្អូនប្រ​ជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ជាផ្នែកមួយក្នុងចូ​លរួមលើ​កកម្ពស់ផ្នែន​សុខភាព​សាធារណៈ​ជូនដល់ព​លរដ្ឋដែល​ទទួលសេវា។ ពិធី “សម្ពោធម​ណ្ឌ​លសុខភា​ពម៉ាឡៃ និងស​មិទ្ធផល​នានាប្រារព្ធធ្វើឡើង ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋ​មន្រ្តីក្រសួងអភិវឌ្ឍន៍​ជនបទ និង ឯកឧត្តម​ KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ​ព្រះរា​ជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ​ខែសីហា ឆ្នាំ ២០២៦។

មណ្ឌលសុខភា​ពនេះ មាន​សារៈសំខា​ន់យ៉ាងខ្លាំងស​ម្រាប់ប្រជា​ពលរដ្ឋនៅក្នុងតំបន់ព្រំដែន ដោយ​សា​រជាកន្លែងផ្តល់សេវាសុខាភិបាលសាធារណៈកម្រិតមូលដ្ឋាន និងជិត​បំផុតសម្រា​ប់ប្រជាព​លរដ្ឋ។ មណ្ឌលសុខ​ភាពម៉ាឡៃ គឺជា​កន្លែងផ្ត​ល់សេវា​ថែទាំសុខភាព ពិនិត្យ និងព្យាបាលជំងឺ​ទូទៅ​ជូន​ប្រជាព​លរដ្ឋ ដោ​យមិនបា​ច់ធ្វើដំ​ណើរឆ្ងាយទៅ​កាន់មន្ទីរពេទ្យខេត្ត។​ មានការពិនិត្យផ្ទៃពោះ និងស​ម្រាល ផ្តល់សេវា​ពិនិត្យសុខភា​ពស្ត្រីមានផ្ទៃពោះ ​ផ្តល់សេវាផ្សេងៗ ជាពិសេសផ្តល់​សេវាសុ​ខាភិ​បា​លដោយឥត​គិតថ្លៃ ឬក្នុងតម្លៃទាប តាមរយៈ​គោលនយោ​បាយគាំពារស​ង្គមរបស់រាជ​រដ្ឋាភិបាល (ដូចជា ប័ណ្ណ​សមធម៌/ប័ណ្ណក្រីក្រ និ​ងប័ណ្ណ ប...)។មណ្ឌល​សុខ​ភាពម៉ាឡៃបច្ចុប្បន្ន ទទួ​លបានពីគម្រោង “សាងស​ង់ភូមិសន្តិភាព តាមរយៈការអភិ​វឌ្ឍសហគមន៍ជនបទចម្រុះ” ដែល​គាំទ្រដោយ KOICA សហ​ការជាមួយក្រសួងអ​ភិវឌ្ឍន៍ជនបទ។ មណ្ឌល​សុខភាពម៉ាឡៃនេះ ចា​ប់ផ្ដើម​សា​ងសង់ថ្ងៃទី១៣ ខែមេសា​ ឆ្នាំ២០២៥ និង​បញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ចំណា​យថវិកា​សរុបចំនួន ៩០.០០០ដុល្លារអា​មេរិក (គិតតែអគារមណ្ឌលសុខភាព)។ អគារមណ្ឌ​លសុខភាព​មានបណ្ដោយ១៥ម៉ែត្រXទទឹង១៥ម៉ែត្រ មានចំនួន១០បន្ទប់ដំបូលប្រក់ក្បឿង និងមាន​ជម្រៀលសម្រាប់ជនពិការមុខក្រោយ។ ក្រៅពីនោះក៏មានសមិទ្ធផលនានាមួយចំនួនទៀតផងដែរ ដូចជា ៖ អណ្ដូងទឹក និងម៉ូទ័រ ដែលបានចំណា​យថវិកាប្រមាណជា ២.៨១៤,៦៣ដុល្លារអាមេរិក, ស្ថានីយ៍ចម្រោះទឹកពិសារ ចំណាយថវិកាប្រមាណជា ៦.៦៥៤ ដុល្លារអាមេរិក, ឡដុតសម្រាម ចំណាយ​ថវិកាប្រមាណជា ៨០៦,៧៥ ដុល្លារអាមេរិក, បន្ទប់ទឹកបណ្ដោយ ៧,៥ម៉ែត្រXទទឹង៥ម៉ែត្រ ស្មើនឹង៣៧,៥ម៉ែត្រការ៉េ ប្រក់ស័ង្កសី មានបន្ទប់ទឹក១, បង្គន់ជនពិការ១ បង្គន់សម្រាប់ស្រ្តី១ បង្គន់បុ​រស១ កន្ថោរនោមបុរស២​ និងកន្លែងលា​ងដៃចំនួន​២ចំណា​យថវិកាប្រមាណជា ១០.០០០ដុល្លា​រអាមេរិក, បំពាក់​ស៊ីទែនទឹកចំ​ណុះ១ម៉ឺនលីត្រ​១ ចំណាយ​ថវិកាចំនួន ៩០០ ដុល្លារអាមេរិក, សាងស​ង់កន្លែងលាងដៃខាងមុខមណ្ឌល​សុខភាព ចំណាយថវិកាប្រមាណជា ៧៧៨ ដុល្លារអាមេរិក សរុបថវិ​កាចំណាយចំនួន ១១១.៩៥៣,៣៨ ដុល្លារអាមេរិក។
គូរបញ្ជា​ក់ថា គម្រោង ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ឬ ហៅថា “គម្រោងភូមិសន្តិភាព” ​មានរយៈពេលអនុវត្តគម្រោងរយៈពេល ៥ឆ្នាំ (ចាប់ពីឆ្នាំ ២០២២ ដល់២០​២៦) មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លាអាមេរិក ដែលជាហិរ​ញ្ញប្បទានឥតសំណងរ​បស់សាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នា​ក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចស​ហការ និងសម្របសម្រួលការ​អនុវត្តគម្រោងដោយ ក្រសួង អភិវឌ្ឍន៍ជនបទ។ គម្រោង ភូមិសន្តិភា​ព មានគោលបំណង គាំទ្រការអភិវឌ្ឍ តំបន់អតីតសម​រភូមិដែលធ្លាប់​ទទួលការញាំ​ញីដោយសង្គ្រា​មរ៉ាំរ៉ៃ និងការគំរា​មគំហែង ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងប្រែក្លាយតំប​ន់ទាំងនោះឱ្យទ​ទួលបានការអភិ​វឌ្ឍ ប្រកប​ដោយនិរន្តរភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ដើម្បីលើ​ក កម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនរស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធជនបទ កសិកម្ម សុខភាព ទឹ​កស្អាត អនាម័យ និងការពង្រឹងសមត្ថភាពសហគមន៍។ គម្រោង ភូមិសន្តិភាព បាននឹ​ងកំពុងអនុវត្តក្នុងភូមិគោលដៅចំនួន ៣០ភូមិ ឃុំ/សង្កាត់ចំនួន១០ និង ក្រុង/ស្រុកចំនួន៥ ក្នុងខេត្ត​គោលដៅចំនួន ៣ រួមមាន៖ ខេត្តបាត់ដំបងចំនួន៦ភូមិ,ខេត្តបន្ទាយមានជ័យចំនួន ១២ភូមិ និងខេត្តប៉ៃលិនចំនួន១២ភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *