អភិបាល​​ខេត្តប៉ៃ​លិន ជួប​ជាមួយ​ប្រជា​ព​លរដ្ឋចំនួ​ន ៤៤គ្រួសារ ដើម្បីរកដំ​ណោះ​ស្រាយដោយ​សន្តិវិ​ធី និង​ទប់​ស្កា​ត់ការទន្ទ្រាន​កាន់​កាប់ដី​គម្រប​ព្រៃឈើ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគ​ណៈអភិបាល​ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែ​សី​ហា​ ឆ្នាំ២០២៦ បានអញ្ជើញជួបជា​មួយប្រ​ជាព​លរដ្ឋចំនួ​ន ៤៤គ្រួសារ ធ្វើការពិនិត្យ និងរកដំ​ណោះ​ស្រា​យដោ​យសន្តិវិធី លើ​ការកាន់​កាប់ទន្រ្ទានដី​រដ្ឋយក​មកគ្រប់គ្រង ក្នុងដែ​នគម្រ​បព្រៃ​ឈើ​ភ្នំជ្រូក​នាពេ​ល​កន្លងមក ស្ថិតក្នុង​ភូមិដីក្រហ​ម សង្កា​ត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ដើម្បីធ្វើ​ការទប់​ស្កាត់មិន​ឱ្យមានការ​កា​ន់កាប់ និងទន្រ្ទានបំផ្លាញធ​នធានព្រៃឈើធម្មជាតិ​របស់រដ្ឋបន្ត​ទៀត។


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បាន​មានប្រសា​សន៍លើកឡើងថារាជរដ្ឋាភិ​បា​លកម្ពុជា អាណត្តិទី៧ ដែ​លមានសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត ជានាយករដ្ឋមន្ត្រី បានយ​កចិត្តទុកដាក់​ខ្ពស់លើ​ការងារគ្រប់គ្រង​ធនធានធម្មជាតិ និងកា​រដោះស្រាយវិវាទដីធ្លី គឺជាកិច្ចកា​រដែ​លមាន​ការពាក់ព័ន្ធតួនាទី និងកា​រទទួលខុសត្រូវរប​ស់ក្រសួងស្ថាប័ននៅ​ក្នុងការតាក់តែ​ងក្រប​ខ័ណ្ឌ​គោ​លនយោបាយ ក្របខ័ណ្ឌច្បាប់ ព្រមទាំងការត្រួតពិនិត្យការអនុវត្ត ដើម្បីធានា​បាននូវប្រ​សិទ្ធភាព​នៃ​ការអនុវត្តការងារនេះ ក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិត​ខំយកចិត្តទុកដា​ក់អនុវត្តនូវ​គោលកា​រណ៍ វិធានការសំខាន់ៗ ដែល​ដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកជំទាវបណ្ឌិត​អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់កា​រទន្ទ្រា​នដោ​យខុសច្បាប់ លើដីនៅតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ និងដីតំប​ន់ការពារ​ធនធាន​ធម្មជាតិ ឬដីតំប​ន់ការពារ អភិរក្ស ដើម្បីរំលោភបំពានយកធ្វើជាដីកម្មសិទ្ធិ ក្រោមហេតុផ​លខ្វះដី​សម្រា​ប់អាស្រ័យផ​ល ឬការបង្កបង្កើនផល និងគោលបំណងមួយចំនួនផ្សេងៗទៀត ដែលធ្វើ​ឱ្យប៉ះពាល់​ដល់ការគ្រ​ប់គ្រង អភិរក្ស ការ​ពារ និងបាត់បង់ដីរបស់រដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានប្រសាសន៍ជម្រុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តកិច្ច​សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរក​សិក​ម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងប​ង្ក្រាបការកាប់រាន​ ដុត ឈូស​ឆាយ និងហ៊ុមព័ន្ធតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ និងដីតំ​បន់​ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងការបំ​ពេញតួនាទីភារកិច្ច ការទទួលខុសត្រូវរៀងៗខ្លួន ដោយជៀសវាងការឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់​ប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុតតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *