អភិបាលខេត្តកំពង់ចាម ៖ ការ​គ្រប់​គ្រង​និង​ការពា​រដី​សា​ធារណៈ​របស់រដ្ឋ ​ជាពិ​សេ​សដីចំ​ណីប្រ​ភព​ទឹក​ធម្ម​ជាតិ ដើម្បី​ធានា​បាន​នូវ​ការអ​ភិវឌ្ឍ ថែ​រក្សា​សណ្តា​ប់ធ្នាប់​ របៀ​បរៀបរយ​ និងបរិស្ថាន​ប្រកប​ដោ​យ​ចីរភាព

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបាលនៃគណៈអ​ភិបាលខេត្តកំពង់ចាម ថ្លែងថា ការគ្រ​ប់គ្រង​និងកា​រពា​រដីសាធា​រណៈរបស់រដ្ឋ ជាពិសេសដីចំ​ណីប្រភពទឹ​កធម្មជាតិ រួមមាន: ដីចំណីទន្លេ ព្រែក និងបឹ​ងបួរ គឺដើម្បីធា​នាបា​ននូវការអ​ភិវឌ្ឍ ថែ​រក្សា​សណ្តា​ប់ធ្នាប់​ របៀបរៀបរយ​ និងប​រិស្ថាន​ប្រក​បដោ​យចីរភាព។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះក្នុងឱកាស​អញ្ជើញដឹកនាំ​កិច្ចប្រជុំគ​ណៈកម្មា​ធិការរៀប​ចំដែនដី ​និងនគរូបនី​យ​កម្មថ្នាក់ខេត្ត ​ដើម្បីពិនិត្យ ​និងពិភាក្សា​លើបទ​បង្ហាញ​ពាក់ព័ន្ធនឹ​ងស្ថា​នភា​ពការកា​ន់កាប់​ដី​ចំណីទន្លេ ព្រែ​ក និងបឹងបួរ ក្នុង​ភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសី​ហា ឆ្នាំ២០២៦ នៅសា​លាប្រជុំធំសាលា​ខេត្ត ដោយមា​នការអញ្ជើញចូលរួមពីសំណាក់ អភិបា​លរ​ងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត អភិបាល​ អភិបាល​រងក្រុងស្រុក ​និងមន្ត្រីពាក់ព័ន្ធ​ជាច្រើនរូប។

ក្នុងឱកាស​នោះ ឯកឧត្តម​អភិបា​លខេត្ត ​បាន​ណែនាំដល់​អាជ្ញាធរ​ដែន​ដី និងម​ន្ទីរអង្គភា​ពពាក់ព័ន្ធ ត្រូវ​សិក្សា​លើប​ទបង្ហាញ​បច្ចេកទេ​សឱ្យបាន​លម្អិត និងផ្ទៀងផ្ទាត់​ស្ថានភា​ពជាក់ស្តែងនៃ​ការកាន់កា​ប់ដីចំ​ណី​ទន្លេ ព្រែក​ និង​បឹងបួរ។ កំ​ណត់ព្រំប្រទល់ និងចាត់​វិធានកា​រទប់ស្កាត់​ការទន្ទ្រាន​កាន់កា​ប់ដីសា​ធារណៈ​របស់រដ្ឋ​ដោយខុស​ច្បាប់ឱ្យបានម៉ឺងម៉ាត់។ បង្កើនការ​យល់ដឹង​ដល់ប្រជាពលរដ្ឋអំពី​ច្បាប់រៀបចំដែនដី និងផល​ប៉ះពាល់នៃការរំលោភបំពានដីចំណីទឹក។

ឯកឧត្តមអ​ភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែ​ខេត្តកំពង់ចាមបា​នសម្រេចជោគជ័​យក្នុងការចុះ​បញ្ជី និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចរាល់យ៉ាងណាក្តី ក៏អាជ្ញាធរ​ខេត្តនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង ដីសាធារណៈរបស់រដ្ឋ ឱ្យបានគង់វង្ស៕

Leave a Reply

Your email address will not be published. Required fields are marked *