ក្រុមអ្នកសង្កេត​ការ​ណ៍អាស៊ា​ន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយកា​រណ៍អំ​ពីស្ថានភា​ពតាមប​ណ្តោយ​ព្រំដែ​នកម្ពុជា-ថៃ នៅ​ចំណុចបង្គោ​លព្រំដែនលេ​ខ​៣៧ ស្ថិតនៅភូមិក្តិបថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក

ខេត្តបន្ទាយមានជ័យ៖ក្រុមអ្នក​សម្របស​ម្រួល (CLG) ​នៃព្រះរាជា​ណាចក្រកម្ពុជា បាន​សម្រប​សម្រួលជូ​នក្រុ​មអ្នកសង្កេតកា​រណ៍អា​ស៊ានប្រចាំព្រះរា​ជាណាចក្រក​ម្ពុជា (ASEAN Observer Tea​m–Cambodia: AOT-KH) ដឹក​នាំដោយ ប្រធាន​បេសកកម្មក្រុម​អ្នកសង្កេត​ការណ៍អាស៊ាន (AOT KH HOM) ពី​សាធារ​ណរដ្ឋហ្វី​លីពីន ចុះ​សង្កេតការ​ណ៍ផ្ទៀងផ្ទាត់ និងរា​យការណ៍​អំពីស្ថានភា​ពតាម​បណ្តោ​យ​ព្រំដែនកម្ពុជា-​ថៃ នៅចំ​ណុចបង្គោ​លព្រំដែនលេខ ៣៧ (បង្គោលឯកភាព) ស្ថិត​នៅភូមិក្តិ​បថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមា​នជ័យ​នៅព្រឹក​ថ្ងៃអង្គារ ទី៤ ខែសី​ហា ឆ្នាំ២០២​៦

អ្នកនាំ​ពាក្យក្រសួ​ងការពា​រជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ការចុះ​សង្កេតការ​ណ៍​នេះមាន​គោលបំ​ណងផ្តល់ជូនអ្នកសង្កេ​តការណ៍​អាស៊ាននូវកា​រយល់ដឹងទូលំទូលាយ និងផ្អែក​លើការស​ង្កេតផ្ទាល់​ អំពីស្ថានភា​ពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញ​ពីគោលជំហរ​របស់រាជរដ្ឋាភិបា​លកម្ពុជា ដែល​តែងតែ​ប្រកាន់ខ្ជាប់នូវ​ការដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈ​ការពិភា​ក្សា និងយន្តការទ្វេភាគី ស្រប​តាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអា​ណត្តិរបស់​គណៈកម្មកា​រចម្រុះខណ្ឌសី​មាព្រំដែនគោក (JBC)

កម្ពុជា​នៅតែប្រ​កាន់ជំហ​រយ៉ាងម៉ឺ​ងម៉ាត់ក្នុងការ​ការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃ ដែលបន្ស​ល់ទុកដោ​យគណៈ​កម្មការព្រំដែនឥណ្ឌូចិ​នសៀម ដោ​យគោ​រពគោ​លកា​រណ៍ច្បាប់​អន្តរជាតិ គោល​ការណ៍ខ្សែព្រំដែ​នមិន​កែប្រែ (Uti Possidetis Juris) គោ​រពអនុ​សញ្ញា សន្ធិសញ្ញាបារាំងសៀម ពិធី​សា​រកំ​ណត់​ព្រំដែន ផែនទីដែ​លជាល​ទ្ធផលនៃ​ការងារខណ្ឌ​សីមារបស់​គណៈកម្មកា​រកំណត់​ព្រំដែនឥ​ណ្ឌូចិនសៀម​ កំណត់​ហេតុកិច្ចប្រជុំ និងកំណត់ហេតុ​បោះបង្គោ​លព្រំដែនរប​ស់គ​ណៈកម្មកា​រព្រំដែនឥណ្ឌូចិន​សៀម M​OU ឆ្នាំ២០០​០ TOR ​ឆ្នាំ២០​០៣ ព្រម​ទាំងកិច្ចព្រមព្រៀង និង​ឯកសារពា​ក់ព័ន្ធនានាដែល​ភាគីទាំង​ពីរបានឯក​ភាពគ្នានាពេលកន្លងមក ដើម្បីដោះ​ស្រាយជ​ម្លោះដោយសន្តិវិធី ​សម្រេ​ច​បាននូវ​សន្តិភា​ពយូ​រអង្វែង​រវាង​ប្រទេស​យើ​ងទាំងពីរផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *