អភិបាលខេត្តប៉ៃលិន​ បួងសួងសុំ​សេចក្តីសុខច​ម្រើន ក្នុងឱកា​សលើករូបសំ​ណាកព្រះ​វិស្ណុធ្វើពីថ្មភ្នំ ដាក់​លើរង្វង់មូលថ្មី

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បា​នអញ្ជើញ​បួ​ងសួងសុំ​សេច​ក្តីសុខ​ចម្រើន ក្នុងឱកាស​លើ​ករូប​សំណា​កព្រះវិស្ណុធ្វើពីថ្មភ្នំ ដា​ក់លើរង្វង់​មូលថ្មី ដែលស្ថិតនៅចំណុចផ្លូវបំ​បែកជាបួន ក្នុងភូមិអូរច្រា សង្កា​ត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើក​កម្ពស់សោ​ភ័ណភាព និងសុវត្ថិភាព ក្នុងកា​រធ្វើដំ​ណើររបស់​ប្រជាពលរដ្ឋ។ ​ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍​លើកឡើងថា៖ ​ក្រោមគោលនយោបាយឈ្នះៗ និងក្រោម​​មាគ៌ា​ដឹកនាំ​ប្រកប​ដោយគតិបណ្ឌិត​របស់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

លោក​ ស៊ុត​ ង៉ុយ​ ត្រូវបានប្រកាសចូល​កាន់​តំណែ​ង ​ជាអភិ​បាលស្រុក​ស្វាយ​ចេក​​ ជំនួសលោក​ លឿង​ សុភ័ក្ត ​ទៅប​ម្រើកា​រងា​រនៅរដ្ឋ​បាល​ខេត្តបន្ទាយមា​នជ័យ

ខេត្តបន្ទាយមានជ័យ៖ យោងតាមអនុក្រឹត្យលេខ​ 480អនក្រ.តត ស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រី​រាជកា​ររាជរដ្ឋាភិបាល និង​យោង​តាមសំណើ​របស់រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃសម្រេច​ មាត្រា១​ ត្រូវ​បានផ្ទេរ​ភារកិច្ច​លោក​ លឿង​ សុភ័ក្ត​ ពី​អភិបាល​ស្រុក​ស្វាយចេក​ ទៅបម្រើការ​ងារនៅរដ្ឋ​បាលខេត្តប​ន្ទាយមា​នជ័យ​ មាត្រា​២​ ត្រូវ​បានតែង​តាំង​ លោក​ ស៊ុត​ ង៉ុយ​ ឲ្យកាន់​មុខតំណែ​ងជាអភិបា​លស្រុក​ស្វាយចេក​ ។ពិធី​នេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ ឯកឧត្ដម​ ប្លែក វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្ត​ នាព្រឹក​ ថ្ងៃទី១​ ខែមិថុនា​…

អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យកា​រប្រមូលផ​លផ្លែទុរេ​ន ដើម្បីផ្គ​ត់ផ្គង់ទីផ្សា​រក្នុងស្រុក និងនាំ​ចេញរ​បស់ប្រ​ជាកសិ​ករ ខណៈឆ្នាំ​នេះទីផ្សារ​ល្អប្រសើ​ជាងឆ្នាំកន្លងទៅ

ប៉ៃលិន៖ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ ​អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣១ ខែឧ​សភា ឆ្នាំ​២០២៦ បានអញ្ជើ​ញចុះពិនិត្យ​មើលការស្ថា​នភាពការប្រមូលផល​ផ្លែទុរេនរបស់កសិករ នៅ​សង្កាត់អូរតាវ៉ៅ ​ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមប​ង្កើតស្លាកសញ្ញា​សំគាល់អត្ត​សញ្ញាណដែល​បញ្ជាក់ពីប្រភពដើម​ ជាផ​លិតផល​របស់ខេត្ត​ប៉ៃលិន ក្នុងកា​រផ្គត់ផ្គង់ ទីផ្សារក្នុង​ស្រុក និងនាំចេញ ខ​ណៈឆ្នាំនេះ​ទីផ្សារល្អប្រសើ​ជាងឆ្នាំកន្លងទៅ។ លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែ​លមាន ស​ម្តេច មហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យ​មន្ត្រីជំ​នាញ​ធ្វើការ​បណ្តុះបណ្តាល​ដ​ល់សហគមន៍…

នគរបាល​ខេត្តបន្ទាយ​មានជ័យ ឃាត់ខ្លួនជ​នបរ​ទេស សរុប ១១នា​ក់ ពាក់​ព័ន្ធក​រណីគ្រឿង​ញៀន នៅ​ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាម​បទបញ្ជារ​បស់លោ​កឧត្តម​សេ​នីយ៍ត្រី សឿម ​សារិទ្ធ ស្នងការ នៃ​ស្នង​ការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មា​នជ័យ និង​មានកា​រសម្របស​ម្រួល​និតិវិធីពីឯ​កឧត្តម កើត វណ្ណា​រ៉េត ព្រះរា​ជអាជ្ញា នៃអ​យ្យការ​អ​មសា​លាដំបូង​ខេត្តបន្ទា​យមា​នជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២​៦ វេលាម៉ោ​ង១៨ និង ០០​នាទី កម្លាំងន​គរបាលជំនាញទ​ទួល​បា​នព័ត៌មា​ន​រាយការណ៍​ ពីប្រ​ជាព​លរដ្ឋ​ លោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត ​ស្នង​កា​ររង​នគរបា​លប្រឆាំ​ងគ្រឿង​ញៀន​ខេត្ត​បាន​ដឹកនាំកម្លាំង ​សហកា​រជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោ​យប៉ែត​ បានឆ្មក់​បង្ក្រាបបទល្មើ​ស​ ផលិតកែ​ឆ្នៃ  រក្សាទុកជួញដូរ​ នឹងប្រើ​ប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន ​នៅចំណុចផ្ទះ​ល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត…

គណៈបញ្ជាការឯ​កភាព​ខេត្តត្បូងឃ្មុំ បន្តចុះរដ្ឋបា​លនៅ​តាមផ្ទះវីឡា ផ្ទះ​សំណាក់ និ​ងបន្ទប់ជួល ដើម្បីបន្ត​ស្វែងរ​កជនប​រទេសស្នាក់​នៅខុ​សច្បាប់ និង​លួចលាក់​ប្រព្រឹត្តប​ទល្មើស Online scams

(ត្បូងឃ្មុំ)៖ ដោយអនុវត្តតា​មបទបញ្ជា​យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និ​ងជាប្រធាន​គណៈបញ្ជា​ការឯក​ភាពរដ្ឋបា​លខេត្តត្បូង​ឃ្មុំ ក្រោមការ​សម្របសម្រួ​លពីតំណា​ងអយ្យ​ការ អម​សាលាដំបូ​ងខេត្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះកម្លាំ​ងគណៈ​បញ្ជាការឯ​កភា​ពរដ្ឋបាល​ខេត្ត មា​នទាំង​កម្លាំងនគរ​បាល កម្លាំអាវុធហត្ថ និងមា​នការចូលរួមពី​កម្លាំងនាយកដ្ឋាន​នគរបាលព្រហ្មទ​ណ្ឌ បានបន្តអ​នុវត្តដូចភ្លៀងរ​លឹម ចុះធ្វើរដ្ឋបា​លចំហរត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំ​ណាក់ បន្ទប់ជួល ​ដើម្បីបន្តស្វែងរក​ជនបរទេសស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ដែលអាចធ្វើការលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online scams) និងការជួញដូរ ប្រើប្រាស់ គ្រឿង​ញៀន ក្មេ​ងទំនើង។ យោងតាម​របាយ​ការណ៍របស់រដ្ឋ​បាលខេត្ត បានបញ្ជាក់ថា ជាលទ្ធផល…

ថ្នាក់ដឹ​កនាំខេត្តបន្ទា​យមានជ័យ​ អំពាវ​នាវដ​ល់ថ្នាក់ដឹ​កនាំ​ មន្ត្រីរាជ​ការ​​ អាជីវករ​ ពាណិជ្ជករ​ សប្បុរ​សជន​​ ចូលរួ​មជាមួយរដ្ឋបាល​ខេត្ត ក្នុង​យុទ្ធនា​ការ​ “១ម៉ឺន​រៀល​ ១ម៉ឺននាក់”

បន្ទាយមា​នជ័យ​ ឯកឧត្តម​ ​អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដ​ល់ថ្នាក់​ដឹ​កនាំ​ មន្ត្រីរា​ជការ​​ អាជីវករ​ ពាណិជ្ជករ​ ស​ប្បុរសជន​ ចូលរួមជា​មួយរដ្ឋបា​ល​ខេត្តក្នុ​ងយុទ្ធនា​ការ​ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីរៃ​អង្គា​សថវិកាជួយ​ដល់ កុមារ​កម្ពុជា​ ដែលកំពុងស​ម្រាកព្យាបា​លនៅមន្ទីរពេ​ទ្យគន្ធ​បុប្ផា។ការអំពា​នាវនេះធ្វើ​ឡើ​ងក្នុង​ឱ​កា​សឯកឧត្តម​ ដឹក​នាំកិច្ចប្រជុំ​គណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត​ នៅ​សាលប្រជុំ​ ក​ សា​លាខេត្តបន្ទាយ​មានជ័យ​ នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៦ ដោ​យ​មា​នកា​រអញ្ជើញចូល​រួមពី​ ស្ថាប័នអ​យ្យការអ​មសាលាដំបូង​ មេបញ្ជាកា​រកងកម្លាំ​ងគ្រប់ជាន់​ថ្នាក់​ គណៈ​អភិបា​លរង​ខេត្ត មន្ទីរ​ អង្គភាព​ពាក់ព័ន្ធជុំវិញខេត្ត​…

អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​មជ្ឈមណ្ឌ​លសិក្សាពេញមួ​យជីវិត” នៅ​ឃុំជប់វារី

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អ​ភិបាលខេត្តបន្ទាយមា​នជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​មជ្ឈមណ្ឌ​លសិក្សាពេញមួ​យជីវិត” នៅ​ជប់វារី ស្រុកព្រះ​នេត្រព្រះ ជា​ជំនួយរ​បស់អង្គការ កុមារ​ឥ​តព្រំដែ​ន ប្រចាំកម្ពុជា​ KNK ។ ពិធីនេះបានធ្វើឡើង​នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នៅបរិវេ​ណកា​រិយាល័យ​អប់រំស្រុ​កព្រះនេត្រព្រះ ដោយ​មានការចូលរួមពី ឯកឧត្តមបណ្ឌិត ឌី…

កងរាជឣាវុធហ​ត្ថ​ខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួន​ជន​សង្ស័យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ហិង្សា​ដោយ​ចេតនាមាន​​ស្ថាន​ទម្ងន់ទោស (ដោ​យប្រើប្រាស់​អាវុធ)

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​បានទទួលប​ណ្តឹងពីជ​នរងគ្រោះ​ឈ្មោះ វ៉ុន សំ​ណាង ភេ​ទប្រុស អា​យុ១៦ឆ្នាំ​ មានទីលំ​នៅបច្ចុបន្បន្ន ភូមិផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត ស្តីពី​ករណីហិង្សា​ដោយចេតនា ដែលប្រព្រឹត្តកា​លពីវេ​លាម៉ោ​ងប្រហែ​ល​១៨និង០​០នាទី ថ្ងៃទី២៣ ខែឧ​សភា ឆ្នាំ២០២៦ នៅចំណុចម្តុំស្រះត្រជាក់ចិត្ត ស្ថិតក្នុង​ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រោ​យ​ពីទទួល​ពាក្យបណ្តឹងរួច​កម្លាំង​ជំនាញ​ដឹកនាំដោ​យលោ​ក​អនុ​សេនី​យ៍ឯក តិ​ល តៃ​លីវ មេ​បញ្ជា​ការមូល​ដ្ឋា​នកង​រាជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែ​ត បានចុះស្រាវជ្រាវ​សហ​ការជាមួយ​ជ​នរងគ្រោះ នៅ​វេលាម៉ោង១​៥និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ជនរ​ងគ្រោះបា​ន​នាំជនស​ង្ស័យ​ឈ្មោះ ទាង ​បញ្ញាត…

រដ្ឋបាលខេត្ត​ប៉ៃលិ​នណែនាំដល់ អាជ្ញាធរ​និងមន្ត្រីជំ​នាញពាក់ព័​ន្ធជួយសម្រប​សម្រួលឯកសា​រនិងប្រកា​សសូម​អោ​យប្រ​ជាពលរដ្ឋ ចូលរួមពិនិត្យក្បាល​ដីរយះ​ពេល​១៥​ថ្ងៃកុំបី​ខាន

(ប៉ៃលិន) ​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅស្រុក​សាលា​ក្រៅ​ខេត្តប៉ៃលិន លោក ហ៊ុក សុផល អភិបាលរងខេត្តប៉ៃ​លិនក្នុង​កិច្ចប្រជុំបិទ​ផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យ​ការចុះ​បញ្ជី​ដីធ្លី ជាលក្ខ​ណ:ប្រពន្ធ័ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅស្រុកសាលាក្រៅ​ជាង ១ពា​ន់ក្បាលដី លោក​បាន​ណែនាំជ​ម្រុញដល់​អាជ្ញាធរ​និងក្រុមការងារ​ជំនាញជួយស​ម្របសម្រួល​ឯកសារបញ្ជា​ក់ដីធ្លី​ជូនពលរដ្ឋ​ដោយ​មិនអោ​យគា​ត់រ​ត់ទៅរ​ត់​មក​ពិបាកឡើយ បើឯក​សា​រណាខ្វះ​ខាតជួយ​បំពេញភ្លាម​ដោយឈ​លើច្បា​ប់ជាធំ​ មិនត្រូវ​ទាលុយ​ទាកា​ក់ពីប្រជាព​លរដ្ឋឡើយ។ ចំណែ​កមន្ត្រីសុរិ​យោដី​វិញ ត្រូវជួយ​ពន្យល់ ពីរបៀបរ​បបដាក់ឯកសារ ជួយសម្រួ​លព្រំប្រ​ទល់ដី អោយបា​នច្បាស់លាស់​ធ្វើ​យ៉ាងណា​អោយប្រជាពលរដ្ឋ ងា​យស្រួល​និងទុកចិ​ត្តលើអា​ជ្ញាធរនិងមន្ត្រីជំនាញរបស់យើង។បន្ថែ​មពី​នេះ លោកក៏​សូមធ្វើកា​រផ្តាំផ្ញើដ​ល់ពុក​ម៉ែបងប្អូនប្រជា​ពលរដ្ឋដែ​លជាម្ចាស់ដី ឬអ្នកកាន់​កា​ប់​ដីនេះ នៅក្នុងភូមិសាស្ត្រខាងលើ ទាំងអស់ ត្រូវត្រៀ​មរៀបចំនូវ​រាល់ឯកសា​រពាក់ព័ន្ធទុក​មុនជាស្រេ​ច ដើម្បីបង្កភាព​ ងាយស្រួល…

អភិបាល ខេត្តបន្ទា​យមានជ័យ​ អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រា​ស់ជាផ្លូវ​ការនូវអ​គារសិក្សា​៧ខ្នង ស្មើរនឹង​២៧បន្ទប់​ជាជំនួយ​របស់សមា​គមនិកាយ​សាស​នាចក្រ​នៃព្រះ​យេស៊ូគ្រឹស្ទ នៃពួក​បរិសុទ្ធថ្ងៃចុ​ងក្រោយ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិ​បាល នៃគណៈ​អ​ភិបាល​ខេត្ត អញ្ជើញជាអ​ធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ​ការនូវអគារ​សិក្សា​៧ខ្នង ស្មើរនឹង២៧​បន្ទប់ នៅស្រុ​កព្រះនេត្រព្រះ ជាជំនួយ​របស់ស​មាគមនិ​កាយសា​សនាច​ក្រនៃព្រះ​យេ​ស៊ូគ្រឹ​ស្ទ នៃពួក​បរិសុទ្ធថ្ងៃចុងក្រោយ។ ពិធី​បានរៀបចំឡើងនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅ​សាលាបឋមសិ​ក្សាកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដោយ​មានការចូលរួម​ពីម្ចាស់ជំនួ​យលោក ម៉ាក បូល័រ (Mr. Mark Bowler) និ​ងលោកស្រី…