លោកជំទាវ ជ័យ ណារី ​អ៊ុំ រាត្រី អញ្ជើញដឹកនាំ​ក្រុម​កា​រងារសា​ខា​ស​មាគមនារីខេត្តបន្ទាយមានជ័យ ចូល​រួមប្រជុំបូក​សរុបលទ្ធ​ផលការ​ងារប្រ​ចាំឆមា​សទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរ​បស់គណៈ​ចលនាស្ត្រី តា​មប្រព័ន្ធវីដេ​អូអ​នឡាញ (Zoom)

(បន្ទាយមានជ័យ) សមាគមនា​រីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដែលមាន​លោកជំទាវ ជ័យ ណា​រី ​អ៊ុំ រាត្រី អនុប្រធានកិត្តិយស​សាខាសមាគ​មនារីកម្ពុជា ដើម្បីសន្តិភាព និង​អភិ​វឌ្ឍន៍ខេត្ត ​និង​លោកស្រី មុំ ពុទ្ធីតា អភិបាលរង ខេត្ត បានអញ្ជើញដឹ​កនាំក្រុមកា​រងារសាខា​សមាគមនារីខេ​ត្ត ចូលរួមប្រ​ជុំបូកស​រុបលទ្ធផល​ការងារប្រ​ចាំ ឆមាសទី១ ឆ្នាំ២​០២៦ និងទិសដៅបន្ត និង​ផ្សព្វផ្សាយសេ​ចក្តីសម្រេច​ផែនការសកម្មភា​ព របស់គណៈចលនាស្ត្រី នៃគណៈច​លនាម​ហាជ​នគ​ណៈកម្មាធិកា​រកណ្តាល ដើម្បីចូល​រួមការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២៧ តាមប្រ​ព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអ​ធិបតី​ភាពដ៏ខ្ពង់ខ្ពស់ស​ម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ប្រធា​នសមាគមនា​រីកម្ពុជាដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹក​ថ្ងៃទី២​៧ ខែកក្កដា ឆ្នាំ២០២​៦ ធ្វើនៅសាលប្រជុំ​សាលាខេត្តបន្ទា​យមានជ័យ។

បន្ទាប់ពី​ស្ដាប់ប្រសាស​ន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមកិច្ចប្រ​ជុំបូ​កសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់គណៈចលនាស្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ជូនដល់ថ្នាក់ដឹកនាំ​ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់រួចមក។

លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអ​ភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានធ្វើការថ្លែងអំណរអរគុណ និងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រី ជាសមា​ជិក សមាជិកាទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីលះ​បង់ខ្ព​ស់ក្នុងការប​ម្រើបុព្វហេតុស្ត្រី និងកុមារ ព្រមទាំងរួមចំ​ណែកយ៉ាងស​កម្មក្នុងការ​អភិវឌ្ឍសង្គមជាតិ។

ទន្ទឹមជា​មួយគ្នានោះលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីប្រែក្លា​យអ​នុសាសន៍របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធាន​សមា​គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងនាមយើងជាថ្នាក់ដឹកនាំសមាជិក សមាជិកា​សមាគម​នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដា​ក់លើចំណុ​ចគន្លឹះមួយចំនួនរួមមាន៖
,ពង្រឹង និងពង្រីកការកសាងសមត្ថភាពស្ត្រី។
,បន្តពង្រឹងប​ណ្តាញ​សមាគមនៅថ្នាក់មូលដ្ឋាន។
,រក្សាសាមគ្គីភាព និងកិច្ចសហការ។
,ស្ត្រីនៅគ្រ​ប់លំដា​ប់ថ្នាក់ទាំងអស់ត្រូវខិតខំអនុវត្តសម្រេចឲ្យបាននូវជោគជ័យ នៃសេចក្តីសម្រេច​ផែ​នការសកម្មភា​ព របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដើម្បីចូលរួមក្នុង​ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី ៦ ឆ្នាំ ២០២៧ នា​ពេល​ខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *