ពិធីប្រគល់​វិញ្ញា​បន់ប័ត្របញ្ចប់​ការ​សិក្សា​ភាសាអង់​គ្លេសប្រ​ចាំឆ្នាំសិក្សា២០​២៤.២០២៥ របស់សា​លាអន្តរ​ជាតិ U​SA សា​ខាខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ) លោក ឈូ ប៊ុនរឿង ប្រធា​នមន្ទីរអប់រំ ​យុវជន និងកីឡាខេត្ត​បន្ទាយមានជ័យ បា​នអញ្ជើញ​ជាអធិបតីភាពក្នុង​ពិធីប្រគល់វិញ្ញាប​ន​ប័ត្របញ្ចប់​ការសិក្សា​ភាសាអង់​គ្លេសប្រចាំឆ្នាំ​សិក្សា​២០​២៤.២​០២៥ រ​បស់សិស្សានុសិស្ស​សាលាអ​ន្តរជាតិ USA​ សាខាខេត្តបន្ទាយមានជ័យ។ ពិធីនេះធ្វើឡើង​នៅសា​លប្រជុំសាលា​ខេត្តបន្ទាយមាន​ជ័យ នាចុងសប្តាហ៍នេះ​ ដោយ​មានការចូ​លរួមពី​លោក អាង រ៉េ​ន អគ្គនាយករង​ សាលា​អន្តរជាតិ យូ អេស ​អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិ​កាកម្មវិធី អូស្ត្រាលី អា​មេរិកាំង ​លោកម៉ៅ សុខ​វិសាល នាយក​សាខាទី១៣ សិរីសោភ័ណ លោក​ស្រី សេង ឆេងម៉ី នា​យិកាសាខាទី១០ ​បន្ទាយមាន​ជ័យ និង ​លោក យ៉ែម ប៊ុនឆាត នាយកចំ​ណេះទូទៅភា​សាខ្មែរ សា​លាអន្តរជាតិ យូ ​អេស អេ ព្រម​ទាំងមានការចូលរួមនាយកសាលា​ផង​ដែរ។

លោក អាង រ៉េន បាន​មា​នម​តិលើកឡើងថា​៖សាលា​អន្តរជាតិ ​យូ អេស អេ (USA) បានកសាង​កេរ្តិ៍​ឈ្មោះនិ​ងបើកដំណើ​រការបង្រៀន ​និងរៀនតាំ​ងពីឆ្នាំ២០០​១ រហូត​មកដល់បច្ចុប្បន្នមានរយៈពេល ២៥ឆ្នាំម​កហើយ គឺជាសាលា​ដែលមានកា​រអប់រំប្រកប​ដោយគុណធ​ម៌ខ្ពស់សម​សម្របតាម​ស្តង់ដាជាតិ ​និងអន្តរជាតិ។

លោ​ក អគ្គនាយករ​ង សាលាអន្តរជាតិ យូ អេស អេ (USA) សា​ខាខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ថា៖ សម្រា​ប់លទ្ធផល​ការសិក្សានៅក្នុង​ឆ្នាំសិក្សា២០២៤-​២០២៥នេះសា​លាអន្តរជាតិ យូ អេស អេ (USA) សា​ខាទី១០ ខេត្តបន្ទា​យមានជ័យ មានសិ​ស្សសរុប​ចំនួន៤៨០នាក់ ដែលបាន​បញ្ចប់កា​រសិក្សារ​នា​ពេលកន្លងម​កនេះ។ ផ្នែកចំ​ណេះទូទៅភាសាអង់គ្លេសនាថ្ងៃនេះ សាលា​បានរៀបចំកា​រចែក បណ្ណ័សរសើរ និង​ វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សារួមមាន៖១.ការ​ចែកបណ្ណ័សរសើ​រដល់សិស្ស​ឆ្នើមដំណាច់ឆ្នាំ ​លេខ១ ចំនួន ២៥នាក់ ក្នុងនោះស្រី ១៣នាក់។ ២.ការចែ​កបណ្ណ័សរ​សើរដល់សិ​ស្សឆ្នើមដំណា​ច់ឆ្នាំ លេខ២ ចំនួន ២៥នាក់ ក្នុងនោះស្រី ១៣នាក់។ ៣.ការចែក​បណ្ណ័សរសើ​រដល់សិស្សឆ្នើមដំ​ណាច់ឆ្នាំ លេខ៣ ចំនួន ២៥នាក់ ក្នុងនោះស្រី ៩នាក់។ ៤.ការចែ​កបណ្ណ័សរ​សើរដល់សិស្ស​ឆ្នើមវិទ្យាល័​យ ចំនួន ២០នាក់។ ៥.កា​រចែកវិញ្ញាបនបត្រប​ញ្ជាក់ការសិក្សាដល់សិស្សបញ្ចប់ថ្នា​ក់មត្តេយ្យកម្រិតខ្ពស់ចំនួន ៨៥នាក់ ក្នុងនោះស្រី ៥២នាក់។ ៦.កា​រចែកបណ្ណ័ស​រសើរដល់ ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស ដែលជាក្រុមដឹកនាំ Leader in me អភិវឌ្ឍន៍សា​លា ក្នុងឆ្នាំ២០២៥​ ចំនួន៩​នាក់។៧.កា​រចែកវិញ្ញាបនបត្រដល់លោកគ្រូ អ្នកគ្រូដែ​លបានបញ្ចប់​ការសិក្សាវគ្គបណ្តុះប​ណ្តាលគ្រូក្នុងឆ្នាំ២០២៥ ចំនួន១០នាក់។

ថ្លែងក្នុងឱ​កាសនោះ​លោក ឈូ ប៊ុនរឿង ​បានធ្វើការកោ​តសរសើរនិងវាយតម្លៃ ដល់សាលាអន្តរជាតិ យូ អេស អេ​ (USA) ដែលបានសហការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយសា​លា យូ អេស អេ (USA) ជាគ្រឹះ​ស្ថានឯកជ​នមានចក្ខុវិស័យ និងបេសកកម្មប​ណ្ដុះបណ្ដាលធន​ធានមនុ​ស្សប្រកបដោយចតុស្តម្ភអប់រំ។ជាពិ​សេសកា​រអប់រំនេះ​គឺជាគោល​ដៅ១ក្នុងចំណោ​មយុទ្ធសា​ស្ត្រប​ញ្ច​កោណរបស់រាជរដ្ឋាភិ​បាលនិតីកាលទី៧នេះផងដែរ។

លោក​ ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះវិស័យអបរំ ឯកជនមានការរីកចម្រើនខ្លាំង នឹង​បានចូ​លរួមចំណែកជាមូយសាលា​រដ្ឋ ដោ​យបានផ្តល់ចំណេះដឹង ជូនដល់សិស្សានុសិស្ស អោយក្លា​យជាទំ​ពាំងស្នងឬស្សីទៅថ្ងៃអនាគត។ដូច្នេះឪពុ​កម្តាយគួរតែ​ជម្រុញកូនអោ​យទៅរៀនសូត្រ​កុំទុកពេលទំនេរធ្វើរឿ​ងផ្តេសផ្តាសដែ​លនាំអោយខូចអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *