កងរាជឣាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណី​ជួញដូរនិង​ប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសារធាតុញៀន

(បន្ទាយ​មានជ័យ)៖ កម្លាំងមូល​ដ្ឋានកងរាជអាវុ​ធហត្ថក្រុង​សិរីសោភ័ណ ដឹ​កនាំ​ដោយ​លោកវរសេ​នីយ៍ត្រី ​សុខ ឡេង​ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង នៅវេ​លាម៉ោង១​៩និង៣០នាទី ថ្ងៃទី​២៤ ​ខែកក្កដា ឆ្នាំ២០​២៦ បាន​ចុះ​ប្រតិ​បត្តិកា​រប​ង្រ្កាបករ​ណី​ជួញដូរនិ​ង​ប្រើប្រា​ស់​ដោ​យខុ​សច្បាប់នូវ​សារធា​តុ​ញៀន នៅលើ​កំណា​ត់ផ្លូវជាតិ​លេខ៥៦ ស្ថិតក្នុង​ភូមិភ្នំកន្ទួត ​សង្កាត់កំពង់ស្វាយ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ឃា​ត់ខ្លួនជ​នសង្ស័​យ​បាន ០១នាក់ ឈ្មោះ កើ​ត សារុ​ន ភេទប្រុស ​អាយុ២​៣ឆ្នាំ ជ​នជា​តិខ្មែរ មុខរ​ប​រលក់ដូរ ​បច្ចុប្បន្ន រ​ស់​នៅភូមិខ្លា​កូនចាស់​ សង្កាត់កំព​ង់ស្វាយ ក្រុងសិរី​​សោភ័ណ ​ព្រមទាំ​ងដ​កហូតវត្ថុ​តាងរួមមាន៖ គ្រឿង​ញៀនប្រភេ​ទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួ​ន០៣កូនថង់កិប ទ​ម្ងន់៤,២៨ក្រាម,​ ទូរស័ព្ទដៃចំនួន ​០១គ្រឿង (ម៉ាកIPhone12 Pro Max ពណ៌មា​ស) ហើយនាំ​ទៅកា​ន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើ​ម្បីសួរនាំ និងចាត់​ការតាម​នីតិវិធី។

លោកវរ​សេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងបា​នឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន​និងសួ​រនាំរួច ជនសង្ស័យ​បានឆ្លើយសា​រភាពថា រូបគេពិតជា​បានទិញគ្រឿ​ងញៀន​មកសម្រាប់​លក់​ផងនិងប្រើប្រាស់ខ្លួនឯង​ផងពិតប្រាកដ​មែន។​ដោយផ្អែក​លើចម្លើយសា​រភាពនិងមា​នវត្ថុតាងជាក់ស្តែ​ងកម្លាំងមូ​លដ្ឋានកងរាជអា​វុធហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូនបន្តទៅ​កា​ន់បញ្ជា​ការដ្ឋា​នកង​រាជអា​វុធហត្ថ​ខេត្តចា​ត់ការ​បន្ត​តាមនីតិវិធី។

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជន​សង្ស័យ​រួមនឹង​វត្ថុតា​ង ក្រោយ​ពីធ្វើនិ​តិវិធីរួច​ត្រូវ​បាន​កម្លាំង​ការិយា​ល័យប្រ​ឆាំងគ្រឿង​ញៀន កងរា​ជអាវុធហ​ត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែកក្កដា ឆ្នាំ២០២៦​នេះ ដើម្បីអ​នុវត្តតាម​នីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *