(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះ បានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា…
Author: champey
ចោរលួចអស់ល័ក្ខជាប់អន្ទាក់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយធ្វើនិតិវិធីរួចបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ រ៉ន ចន្ទបញ្ញារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីលួច នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះភ្លាម លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹម ថេត (សាម៉ូម) ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ដែលបានធ្វើសកម្មភាពហែកជញ្ជាំងសង្ក័សីចូលលួចយកសម្ភារៈគ្រឿងកូនសោជួសជុលរថយន្តនិងសម្ភារៈផ្សេងទៀតរបស់ជនរងគ្រោះ…
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ និង ដុតបំផ្លាញចោល គ្រឿងញៀនជិត១៥០គីឡូក្រាម
បន្ទាយមានជ័យ៖ គ្រឿងញៀនចំនួន១៤៨.៥ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ប្លែក…
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្តរបស់គណៈចលនាស្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom)
(បន្ទាយមានជ័យ) សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដែលមានលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី មុំ ពុទ្ធីតា អភិបាលរង ខេត្ត បានអញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្ត ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត និងផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាព របស់គណៈចលនាស្ត្រី នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២៧ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត…
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី មកបំពេញទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរាយការណ៍អំពីស្ថានភាព ក្រោយពីមានការឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ព្រមទាំង បានជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦។ ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Thomas Andrews ដែលបានអញ្ជើញមកក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចុះពិនិត្យជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់បងប្អូនជនភៀសសឹក ដែលទទួលរងគ្រោះដោយសារការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា…
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៤១នាទីរសៀល…
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ឯកឧត្ដម កែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារធំថ្មីបូរីជ័យ២ (ផ្សារចំការតាដោក) ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងអំណរគុណដោយសេចក្តីស្រលាញ់ដ៍ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងអស់ដែលតែងតែផ្តល់ជំនឿជាក់និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាល។ ឯកឧត្ដម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក…
ពិធីប្រគល់វិញ្ញាបន់ប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា២០២៤.២០២៥ របស់សិស្សានុសិស្សសាលាអន្តរជាតិ USA សាខាខេត្តបន្ទាយមានជ័យ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍នេះ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករង សាលាអន្តរជាតិ យូ អេស អេ (USA) លោកស្រី ហង្ស ស្រីទូច នាយិកាកម្មវិធី អូស្ត្រាលី អាមេរិកាំង លោកម៉ៅ សុខវិសាល…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ កើត សារុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស…
លោកជំទាវ បាន ស្រីមុំ ចុះជួយសង្គ្រោះស្រូវដែលខ្វះទឹក ចំនួន ៥៣០ហិចតា នៅឃុំសាលាក្រៅនិងជម្រុញឲ្យមន្ត្រីជំនាញបន្តជីកប្រឡាយសម្រួលទឹកស្រោចស្រប់ផលដំណាំ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើល ការស្តារប្រឡាយសម្រួលផ្លូវទឹក និងការដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន ៥៣០ហិចតា ស្ថិតនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់…
