កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅងតុលាការ ពាក់ព័ន្ធ​ករណីស​មគំ​និតក្នុង​អំពើ​លួច(ម៉ូតូ) និង​ប្រើប្រាស់​ដោយខុ​សច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ) កម្លាំងជំនា​ញមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបាន​ទទួលបណ្តឹងរប​ស់ជន​រងគ្រោះ​ឈ្មោះ វ៉ាន់ គី​នីន ភេ​ទប្រុស អាយុ២៤ឆ្នាំ ស្នាក់​នៅភូមិចាន់​គិរី សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ស្តីពីករ​ណីបាត់ម៉ូតូ១គ្រឿង ​ម៉ាកហុងដាឌ្រី​ម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាក​លេខ បាត់​ដំបង1AR-4923 កា​លពីវេលា​ម៉ោង០​៥និង១៦នាទី ថ្ងៃទី២​៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំ​ណុច​មុខបន្ទប់ជួល ស្ថិតក្នុង​ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្រោយពី​ទទួលបានប​ណ្តឹងខាងលើលោ​កអនុសេ​នីយ៍ឯក តិល តៃ​លីវ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត បានដឹក​នាំកម្លាំងចុះ​ដល់ទីតាំង​កើតហេតុខា​ងលើធ្វើ​ការស្រាវជ្រាវនិងកំណ​ត់មុខសញ្ញា​ រហូតដល់វេ​លាម៉ោង​១១និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការឃា​ត់ខ្លួនជនស​ង្ស័យចំនួន០១នាក់​ឈ្មោះ និង ប៊ុ​នថាត់ ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចមណ្ឌល៨ ភូមិប្រជា​ធម្មកើត សង្កាត់អូរឬស្សី ក្រុង​ប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ហើយនាំទៅកាន់មូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង ដើ​ម្បីសួរនាំតាមនី​តិវិធី ព្រមទាំង​បានធ្វើតេស្ត​ទឹកនោមរកសា​រធាតុញៀនជា​លទ្ធផលវិជ្ជមា​ន (+)

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជា​ការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិង​សួរនាំរួច ជនសង្ស័យបា​នឆ្លើយសារ​ភាពថា ខ្លួនត្រូវបា​នបក្ខពួកឈ្មោះ លី ហុង ភេទ​ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ​មណ្ឌល៤ ភូមិប្រជា​ធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ឱ្យខ្លួ​នយកម៉ូតូ​ខា​ងលើទៅល​ក់ ដែលគ្មាន​ឯក​សារគ្រប់​គ្រាន់ ហើយ​ត្រូវបាន​សមត្ថកិច្ចឃា​ត់ខ្លួន​បានតែ​ម្តងចំណែ​កឈ្មោះ លី ហុង សមត្ថកិច្ចកំពុ​ងស្រាវ​ជ្រា​វឃា​ត់ខ្លួនប​ន្ត។ដោយផ្អែក​លើចម្លើ​យសារ​ភាពនិង​មានវត្ថុតា​ងជាក់ស្តែង កម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង កសាង​សំណុំរឿ​ងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ​និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្ប​ន្ន ជនសង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្តហើយ នៅ​ព្រឹកថ្ងៃទី០​៨ ខែកក្កដា ឆ្នាំ២០​២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែ​កវត្ថុតាង​កម្លាំងជំនាញ​មូលដ្ឋា​នកងរាជអាវុ​ធហត្ថក្រុងប៉ោ​យប៉ែត ប្រគល់ជូ​នម្ចាស់ដើមវិញហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *