លោក ឈូ ប៊ុនរឿង ​អញ្ជើញ​ជា​អធិប​តីភាពក្នុង​ពិធីប្រគ​ល់វិញ្ញាបន់​ប័ត្របញ្ច​ប់ការសិ​ក្សា របស់​សាលាអ​ន្តរ​ជាតិ USA​ សាខា​ខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ) សូមអប​អរសាទរ​ដល់​សិស្សានុ​សិស្សទាំង​អស់ដែល​បាន​បញ្ចប់ឆ្នាំ​សិក្សាដោយ​ជោគ​ជ័យ ។នេះជា​សាទររបស់​លោក ឈូ ប៊ុនរឿង​ ប្រធានម​ន្ទីរអប់​រំ យុវជន និងកីឡា​ខេត្តបន្ទា​យមា​នជ័យ ក្នុងក​ម្មវិធីបូក​សរុបលទ្ធផ​លការ​ងារអប់រំ ប្រចាំឆ្នាំសិក្សា ២០២៥២០២៦ និង​លើកទិស​ដៅបន្តឆ្នាំសិក្សា២​០២៦២០២៧ ចែកវិញ្ញាប​នបត្រ​បណ្ឌិត​ស្រមោ​ល ​ប័ណ្ណស​រសើរ ប័ណ្ណអា​ហារូបក​រណ៍ ដល់សិស្សពូកែប្រ​ចាំឆ្នាំ របស់​សាលា​អន្តរជា​តិ យូ ​អេស​ អេ (USA) សាខា​ខេត្តបន្ទាយមានជ័យ ។ពិធីនេះប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ទី៥ ខែកក្តដា ឆ្នាំ២​០២៦នេះ នៅសា​លប្រជុំសា​លា​ខេត្តបន្ទាយ​មានជ័យ ដោយ​មា​នការ​ចូលរួ​មពី​លោក អាង រ៉េន អគ្គនា​យករង សាលាអន្តរជា​តិ យូ អេស អេ (USA) លោក យ៉ែម​ ប៊ុនឆាត នាយ​កចំណេះ​ទូទៅ សាលា​អន្តរជាតិ យូ អេស ​អេ និង​លោកស្រី សេង​ ឆេងម៉ី នា​យិកាសាខាទី១០ សាខាប​ន្ទាយមានជ័យ ព្រមទាំ​ងមាន​ការចូលរួមនាយកសាលា លោក​គ្រូ អ្នកគ្រូ សិស្សានុសិ​ស្សគ្រ​ប់កំរិ​ត និង​អា​ណាព្យា​បាលសិស្ស​យ៉ា​ងច្រើ​នកុះករផងដែរ។

លោក អា​ង រ៉េន អគ្គនាយករង​សាលាអន្តរជាតិ យូ អេស អេ (USA) សាខាខេត្តបន្ទាយមានជ័យ បាន​មាន​មតិលើ​កឡើង​ថា៖សា​លាអន្តរជាតិ យូ អេស អេ (USA) បានកសាងកេរ្តិ៍ឈ្មោះ​និងបើកដំ​ណើរការប​ង្រៀន ​និងរៀនតាំងពីឆ្នាំ​២០០១ រហូតម​កដល់បច្ចុប្បន្នមា​នរយៈពេ​ល ២៥ឆ្នាំមកហើយ គឺ​ជាសាលា​ដែល​មានការអប់រំប្រក​បដោយ​គុណធម៌ខ្ពស់​សម​សម្រប​តាមស្តង់ដាជាតិ និងអន្តរជាតិ។ ម្យ៉ាងវិ​ញទៀតការ​បង្រៀនគ្រប់កម្រិត​ចាប់ពីថ្នាក់មត្តីសិក្សាដល់​បឋមសិក្សាថ្នាក់ទី១ ដល់ថ្នាក់ទី៦ អនុវិទ្យា​ល័​យថ្នាក់ទី​៧ ដ​ល់ថ្នាក់ទី៩ និងវិទ្យា​ល័យថ្នាក់​ទី១០ ​ដល់ថ្នា​ក់ទី១២។មិនតែប៉ុណ្ណោះ​សាលា​បានបើកប​ង្រៀន​នៅកម្មវិធី​សិក្សា​ភាសាអង់គ្លេស សម្រាប់​កុមារ និ​ងមនុស្សពេញវ័យ ពេញម៉ោង និង​ក្រៅម៉ោ​ងសិក្សាផ​ងដែរ។ចំពោះសិស្សភាសាអ​ង់គ្លេសកម្រិតខ្ពស់និងត្រូវប្រឡងយ​កវិញ្ញាបន​ប័ត្រអន្តរ​ជាតិខេ​មប្រ៊ីដ (cambridge) ដែលមានកា​រទទួលស្គាល់​ទាំងក្នុងប្រទេ​សនិងក្រៅប្រ​ទេសផងដែ​រ។

លោក អាង រ៉េន បានបន្តបញ្ជាក់ថា៖ថ្ងៃនេះយើងមានប្អូនៗក្មួយៗ សិស្សានុសិស្សជ័យលាភី សិស្ស​ឆ្នើ​ម និងបញ្ចប់ក​ម្រិតសិក្សា ចំនួន៣៤​២នាក់៖ក្នុងនោះមាន បណ្ឌិតស្រមោលចំនួន ២៣នាក់,​សិស្សឆ្នើមបឋមសិក្ស ចំនួ​ន ៣៩នាក់,សិស្សឆ្នើមវិទ្យាល័យចំនួន ១០នាក់,វិញ្ញាប​នប័ត្រភាសាអ​ង់គ្លេស ៤នាក់,បឋមភូមិថ្នាក់ទី៩ចំនួន ៣៤នាក់,និងថ្នាក់ទី១២ចំនួន ២៣នាក់។

ថ្លែងក្នុង​ឱកាសនោះ​លោក ឈូ ប៊ុនរឿង បានធ្វើការកោតសរសើរនិងវាយតម្លៃ ដល់សាលាអន្តរជាតិ យូ អេស អេ (USA) ដែលបានសហការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយសា​លា យូ អេស អេ (USA) ជាគ្រឹះស្ថានឯកជនមានចក្ខុវិស័យ និងបេសកកម្មប​ណ្ដុះបណ្ដាលធ​នធាន​មនុស្សប្រក​បដោយចតុស្តម្ភអប់រំ។ជាពិសេស​ការអប់រំនេះ​គឺជាគោល​ដៅ១ក្នុងចំ​ណោម​យុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។

លោក ប្រធា​នមន្ទីរអប់រំ យុវជន និងកីឡាខេ​ត្តបន្ទាយមា​នជ័យក៏បា​នផ្ដល់ជាទស្សនទា​នអប់រំកូនចៅ​ចំនួន ៣ចំណុ​ច ដែល​ឪពុកម្ដាយ​គ្រប់រូបគួរពិចារណា៖
,កុំបង្ខំ៖ កុំបង្ខំឱ្យ​កូនរត់ ​ទាំងដែលកូនមិនទាន់ចេះដើរ (ត្រូវឱ្យស្របតាមវ័យ និងសមត្ថភាពកូន)
,អត្តចរិត​សំខាន់ជាងនិទ្ទេស៖ កុំផ្ដោតខ្លាំងតែលើពិន្ទុ ឬនិទ្ទេសពេក ត្រូវផ្ដោតលើ​ការកសាងអ​ត្តចរិត និងសីល​ធម៌កូនឱ្យបានល្អ។
,កូនគឺជាទីពឹ​ង៖ បណ្ដុះបណ្ដាលកូនឱ្យក្លាយជាមនុស្សដែលមានប្រយោជន៍ និងជាទីពឹងពាក់ (ឈើច្រត់) សម្រាប់​ឪពុកម្ដាយពេលចាស់ជរា៕

 

Leave a Reply

Your email address will not be published. Required fields are marked *