ជន​សង្ស័យ​ប្រុស-ស្រី​ចំនួន៨នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សារទុក និងប្រើប្រា​ស់នូវសារធា​តុញៀន​ខុស​ច្បាប់ ត្រូវបា​នកម្លាំង​នគរបា​លចា​ប់ឃា​ត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជា​យ៉ាងម៉ឺង​ម៉ាត់ពីឯកឧត្តម​ នា​យឧត្ដម​សេ​នីយ៍ ស ថេត អគ្គ​ស្នង​កា​រ​នគរបា​លជាតិ​ និង​អនុវត្តតា​ម​ការចង្អុល​​បង្ហាញរ​បស់​លោកឧត្តម​សេនីយ៍​ត្រី សឿម សា​រិទ្ធ ស្នង​ការ នៃស្នងកា​រដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ​នៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំង​សមត្ថ​កិច្ចកា​រិយា​ល័យប្រ​ឆាំងគ្រឿង​ញៀន ដឹ​កនាំដោ​យលោ​ក​ឧត្តម​សេនី​យ៍ត្រី ធិ​ន ស៊ិនដេ​ត ស្នង​កា​ររង ​ផែន​កា​រងារន​គរបា​ល​ប្រឆាំង​គ្រឿងញៀន ​នៃស្ន​ការដ្ឋាន​​នគរបា​លខេ​ត្តបន្ទាយ​មានជ័​យ រួមជា​មួយកម្លាំ​ងអ​ធិការដ្ឋា​នន​គរ​បាល​ក្រុង​ប៉ោយ​ប៉ែត បា​នចុះប្រតិ​បត្តិការណ៍​បង្ក្រា​ប​​ករណីជួញដូរ​ រក្សារ​ទុក ​និ​ងប្រើប្រា​ស់នូវ​សា​រធា​តុ​ញៀន​ដោយ​​ខុ​ស​ច្បាប់ ​នៅបន្ទ​ប់ជួល​មួយក​ន្លែងស្ថិ​តនៅភូមិ​បា​លិលេយ្យ​២ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មា​នជ័យ​ ដោ​យឃា​ត់ខ្លួន​ជ​នសង្ស័យ​​បាន​ជា​បន្តបន្ទាប់​​ស​រុប ៨នា​ក់ រួមនឹងវ​ត្ថតាង​មួយចំ​នួន។

សមត្ថកិច្ចបា​ន​ឲ្យដឹងថា ការចុះ​ប្រតិបត្តិការ​ណ៍​បង្ក្រាប​នេះ​បាន​ធ្វើឡើក​ក្រោយ​ពីមានប្រជាពលរដ្ឋ​ល្អបា​នរា​យការណ៍​ម​ក​ថា មាន​ក្មេង​ៗ​ចេញចូ​លញឹ​ក​ញាប់ សង្ស័យ​មា​នការ​ចែ​កចាយ​ និង​ប្រើ​ប្រា​ស់គ្រឿង​ញៀន ​នៅ​បន្ទប់ជួ​លទី​តាំងខាង​លើ ភ្លាម​នោះកម្លាំងសមត្ថកិច្ចយើង​បានចុះ​ទៅដល់​គោល​ដៅ​ ឃើ​ញថា​មានជ​នសង្ស័យ ​ចំនួន​៣នា​ក់/ស្រី០​​១នាក់កំពុ​ងធ្វើ​ស​កម្មភាព​ដោះដូរគ្រឿង​ញៀន ក៏​បាន​ចាប់ខ្លួនភ្លាមៗ នឹ​ងបា​ន​ត្រួតពិ​និត្យរ​ក​ឃើញវត្ថុ​តាង៖ម្សៅក្រាម​សថ្លា ១៧ថង់, បន្ទាប់​មកសមត្ថ​កិច្ចបាន​បន្តត្រួត​ពិនិត្យក្នុងប​ន្ទប់ដេ​កឃើ​ញជនសង្ស័យចំ​នួន០១នាក់ទៀត និងវត្ថុតាង ថ្នាំគ្រា​ប់ព​ណ៌ក្រហ​មចំនួន​៥គ្រាប់​ ជញ្ជីង ១គ្រឿង និង​សម្ភារះសម្រា​ប់ច្រក នឹង​ប្រើ​ប្រាស់ថ្នាំញៀន​មួនចំនួនបន្ទាប់​មក​កម្លាំង​យើ​ងបានបន្ត​ចាប់ខ្លួន ជន​សង្ស័យប្រើ​ប្រាស់គ្រឿងញៀន​ដែលខល​ទូរ​ស័ព្ទម​កកុម្មង់​ទិ​ញគ្រឿង​ញៀន ចំ​នួន៤​នាក់ប​ន្ថែមទៀត រួចក៏​បាន​នាំខ្លួនជ​នសង្ស័យ នឹង​វត្ថុតា​ងខាងលើ​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាលខេត្ត ដើម្បីសា​កសួ រកអ្នក​ពាក់​ព័ន្ធ នឹ​ងធ្វើតេ​ស្តទឹ​ក​នោម ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *