អភិបាលខេត្តប៉ៃលិន ពិនិត្យ​មើលការរៀ​បចំកែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធនិងសោភ័ណភាព នៅច្រ​កទ្វារព្រំ​ដែន​អន្តរជាតិព្រំ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី១៣ ខែឧ​សភា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យមើ​លកា​ររៀបចំ​កែរលម្អហេដ្ឋារច​នាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកា​ច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ដើម្បីបម្រើដ​ល់ប្រយោ​ជន៍សាធារណៈ ស​ម្រាប់​ជាតិ និងប្រជា​ជន

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ បា​នមានប្រសា​សន៍លើកឡើងថាក្រោម​គោល​នយោ​បាយឈ្នះ​ឈ្នះ និងក្រោម មា​គ៌ាដឹក​នាំប្រកបដោ​យគតិ​បណ្ឌិ​តរបស់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹ​ទ្ធស​ភា និងសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រ​ទេសជាតិទទួ​លបាននូវ​សុខ​សន្តិភាព​ពេញលើផ្ទៃប្រទេស មានស្ថេរភា​ពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជា​ខេត្តជា​យដែន និងធ្លាប់​ជាសមរភូមិ​យ៉ាងក្តៅគ​គុកមាន​ការអភិវឌ្ឍ និងរីកចម្រើន លើគ្រប់​វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។

លោកជំទាវបណ្ឌិត បានមានប្រសា​សន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំ​ពុងខិត​ខំ​រៀបចំសណ្តាប់ធ្នាប់ និងកែ​រលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា៖ ការក​សា​​ងហេដ្ឋារច​នាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាននៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្ត​ប៉ៃលិនប្រែក្លាយជា​ខេត្តមួយ មានការរីក​ចម្រើន និងមានទេស ភាពស្រស់បំ​ព្រងបរិស្ថា​នល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសា​សន៍សំណូមព​រដល់ប្រជាពល​រដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិ​សាធារណៈរប​ស់រដ្ឋ ជាពិសេ​សមេត្តាយោគយល់ និងអធ្យា ស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួ​មសហកា​រជាមួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋាន ធ្វើការ កែលម្អ ហេដ្ឋារចនាសម័ន្ធ និងសោភ័​ណភាពខេត្ត​របស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេង កម្សាន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *