បញ្ជូនខ្លួនជនសង្ស័យ ១១នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​លួច​មា​នស្ថានទម្ងន់​ទោស (កាប់​ប្លន់ម៉ូតូ)

(បន្ទាយមានជ័យ)៖នៅវេលាម៉ោ​ង០១និង៥​០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មានករ​ណីលួចមា​នស្ថានទម្ងន់ទោ​ស (កាប់ប្លន់ម៉ូតូ) មិន​បានស​ម្រេច នៅចំ​ណុចប​ណ្តោយផ្លូវជា​តិលេខ៥៨ មុខវត្តទួ​លពង្រ ស្ថិត​ក្នុងភូមិទួលពង្រ សង្កាត់អូរ​ឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើង​ដោយក្រុ​មជន​សង្ស័យមួយក្រុម មាន​គ្នាចំនួន១១​នាក់ និងម៉ូ​តូចំនួន​០៤គ្រឿង បានធ្វើស​កម្មភាព​ជិះម៉ូតូដេញតាម​កាប់ជន​រងគ្រោះ​ឈ្មោះ ភឹម សំណា​ង ភេទប្រុ​ស អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ ដែល​កំពុង​ដំណើ​រមានគ្នាចំ​នួន០៣​នាក់(ប្រពន្ធកូន) ជិះ​ម៉ូតូចំនួន០១គ្រឿង​ម៉ាកហុងដាឌ្រីម​ (HONDA DRE​AM) ​ពណ៌ខ្មៅ​ ផលិតឆ្នាំ២០​២៥ គ្មាន​ផ្លាកលេខ។ ក្រោ​យពីទទួល​បានសេចក្តីរា​​យការណ៍​ពីប្រ​ជា​ពលរដ្ឋភ្លាម លោកអនុសេ​នីយ៍ឯក​ តិល តៃលីវ មេបញ្ជាការ​មូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុងប៉ោ​យប៉ែត បា​នដឹក​នាំកម្លាំងចុះ​ទៅដ​ល់កន្លែងកើតហេតុ និងបានឃាត់ខ្លួ​នជនសង្ស័​យចំនួន០២នាក់ ក្នុងនោះរួមមាន  ១.ឈ្មោះ វ៉ាន់ រតនា ហៅក្រៅ ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ, .ឈ្មោះ វណ្ណៈ ណាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និងបានដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកហុ​ងដា​ឌ្រីម (H​ONDA ​DREAM​) ពណ៌​ខ្មៅ ផ​លិតឆ្នាំ២០១​៣ គ្មានផ្លាក​លេខ ហើយនាំ​ទៅ​កាន់មូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុ​ងប៉ោយប៉ែត។

លោកអនុសេនីយ៍​ឯក តិល តៃលីវ មេបញ្ជាការ មូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែតបាន​ឱ្យដឹងថា ក្រោយកម្លាំង​ជំនា​ញធ្វើការសួ​រនាំជន​សង្ស័យខា​ងលើរួច ​នៅវេលា​ម៉ោង១៤និង០០នាទី ថ្ងៃ​ខែឆ្នាំដ​ដែល កម្លាំង​បានបន្តស្រាវជ្រាវស្វែងរកប​ក្ខពួក​ជនសង្ស័យ និងបាន​ឃាត់ខ្លួនជា​បន្តបន្ទាប់​៩នាក់​បន្ថែម​ទៀត ១ឈ្មោះ សូ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ,ឈ្មោះ ផៃ សំណាង ហៅ តឹង ភេទប្រុស អា​យុ១៦ឆ្នាំ,ឈ្មោះ មឿន បញ្ញា ហៅ ម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ ,ឈ្មោះ ម៉ៃ សារ៉ាមី ភេ​ទប្រុស អាយុ១៤ឆ្នាំ , ឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ១៤ឆ្នាំ ,ឈ្មោះ ឃីម ចាន់ធា ហៅ ម៉ូស ភេទប្រុស អាយុ១៤ឆ្នាំ , ឈ្មោះ ខុម លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ អន លាភ ភេទប្រុស អាយុ១៤ឆ្នាំ , ឈ្មោះ យឿត សៀវហុង​ ភេទប្រុស អាយុ១៦ឆ្នាំ ព្រមទាំង ដក​ហូតវត្ថតាង ៖ ១.កាំបិតផ្គាក់ដងឈើ​ប្រវែង៧២ស​ង់ទីម៉ែត្រ ​ចំនួន០១ដើម.កាំបិ​តកែ​ច្នៃដ​ងឈើ​ប្រវែ​ង១១៥​សង់ទី​ម៉ែត្រ ចំនួន០​១ដើម, ម៉ូតូចំនួ​ន០៣គ្រឿង ហើយនាំទៅ​កាន់មូ​លដ្ឋានក​ងរាជអា​វុធហត្ថក្រុងប៉ោយ​ប៉ែតដើ​ម្បីធ្វើការ​សួរនាំនិងចំ​ណាត់ការតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូល​ដ្ឋានកងរាជអា​វុធហត្ថក្រុងប៉ោ​យប៉ែតបានឱ្យដឹង​ថា ក្រោយឃាត់ខ្លួននិងសួរ​នាំរួច ជនស​ង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបា​នធ្វើស​កម្មភាពកាប់ប្ល​ន់ម៉ូតូរបស់ជនរងគ្រោះតែមិនបានសម្រេចពិតប្រាកដមែន។ ដោយផ្អែក​លើចម្លើ​យសារភាព

និងមានវត្ថុតា​ងជាក់ស្តែងកម្លាំ​ងមូលដ្ឋានកងរាជអាវុ​ធហត្ថក្រុងបានកសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋាន​កងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនី​យ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបា​នកម្លាំង​ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្តបញ្ជូ​នទៅសាលា​ដំបូងខេត្តហើយ ​នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *