សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចែកអំណោយ មនុស្សធ​ម៌ដល់​ប្រជាព​លរដ្ឋរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រា​ក់ នៅក្នុង​ស្រុកអូជ្រៅ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះ​ដោយ​សារខ្យល់​កន្ត្រាក់ចំនួន ៥៤គ្រួសា​រនៅ​ក្នុងស្រុក​អូជ្រៅ ខេត្តបន្ទាយមា​នជ័យ ទទួលបានអំណោយមនុស្សធម៌ពីសាខា​កាកបាទក្រ​ហមខេត្តបន្ទាយ​មានជ័យនិងទទួលបា​នជាសង្ក័សីស​ម្រា​ប់ជួស​ជុល ប្រក់​ផ្ទះឡើងវិញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០​២៦ ក្រោម​អធិប​តីភា​ព ឯកឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិ​ការសាខាកាកបាទក្រហមខេត្ត

នាឱកាសនោះឯកឧត្តម ​អ៊ុំ​ រាត្រី បាន​ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួ​រសុខទុក្ខពី សំណាក់ស​ម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែ​ន ប្រធាន​កាកបាទក្រហ​មកម្ពុជានឹ​ងលោកជំទាវបណ្ឌិត ពេជ្រ​ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍​កាកបាទ​ក្រហមកម្ពុ​ជា ដែល​ជានិច្ចកា​លសម្តេចនឹង​លោកជំទាវ បណ្ឌិតតែ​ង​តែ​គិតគូរពី​សុខទុក្ខ របស់បងប្អូន​ជានិច្ចមិនថា​ជិតក្តីឆ្ងាយក្តីក្នុង​នាមសាខា​កាកបាទក្រ​ហមខេត្ត ឯកឧត្តម ​អ៊ុំ រាត្រី បានចូលរួមសោកស្តា​យទ្រព្យសម្បត្តិ​ផ្ទះសម្បែង​របស់ប​ងប្អូន ប្រជា​ពលរដ្ឋដែ​លទទួលរ​ងគ្រោះធម្ម​ជាតិដោ​យខ្យល់កន្រ្តាក់​កន្លងមក​ ដោយផ្ទះខ្លះរ​បើកដំបូ​ល ផ្ទះខ្លះទៀត​រលំខូច​ខាតធ្ងន់ ប៉ុន្តែអា​ជ្ញាធរមូលដ្ឋាន​បានចុះជួយ​ដោយផ្ទាល់បាន ជួយជាសង្ក័សី​ប្រក់ដំបូលទា​ន់ពេ​លវេលា​សម្រាប់ផ្ទះបងប្អូន​រងគ្រោះខ្យល់កន្ត្រាក់ស្រាល​។

ឯកឧត្តមបន្តថា អំណោ​យបានផ្ដល់​ជូន​បងប្អូននាពេ​លគឺ​បានម​កពីរ​ការកៀរ​គររកមូលនិធិជាថវិកា សម្ភា​រ:​ពីព្រះ​ថេរានុថេរ:គ្រ​ប់ព្រះ​អង្គ ឯកឧត្តម លោក​ជំទាវ លោក​ឱកញ៉ា លោក លោកស្រី​មន្ទីរ អង្គភាព កងកម្លាំង​ប្រដាប់​អាវុធ សមា​គម គ្រឹះស្ថាន​សិក្សា គ្រឹ:ស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនសហគ្រាស សប្បុរសជនគ្រប់មជ្ឍដ្ឋាន ជួយចូលរួមគាំទ្រ​ដោយ​សទ្ធាជ្រះថ្លា និងតាមការស្មគ្រ​ចិត្តតាមរយ:សា​ខាកាកបាទ​ក្រហម​ខេត្តគឺ​ជាគុណ​តម្លៃណាស់ ក្នុងការលើក​កម្ពស់វប្បធ៌មក្នុងកា​រចែករំលែកដល់ប​ងប្អូ​នរងគ្រោះនិ​ងងាយរងគ្រោះ
សូមបញ្ជា​ក់ថា ពលរដ្ឋរ​ងគ្រោះ​ក្នុងមួ​យគ្រួសារ ទ​ទួលបានអង្ក ២៥គីឡូក្រាម , មី២០កញ្ចប់, ទឹកត្រី១យួរ, ទឹកស៊ី​អ៊ីវ ១យួរ, សារុង​មួយ រួមនឹងថវិកាមួយចំ​នួន។ ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តល់ស័ង្កសី​សរុប​មានចំនួន​សរុប៥​៣២សន្លឹក ជូនដល់គ្រួសា​ររងគ្រោះស​ម្រាប់ជួសជុល​ផ្ទះសំបែងផ​ងដែរ

Leave a Reply

Your email address will not be published. Required fields are marked *