ក្រុមប្រឹក្សា​ខេត្តប៉ៃលិន​ ប្រជុំសា​មញ្ញលើ​កទី២៣​ អ​ណត្តិទី៤

ប៉ៃលិន៖ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹ​ក្សា​ខេត្តប៉ៃលិន បាន​បើកកិច្ចប្រជុំសា​មញ្ញលើកទី២៣ អា​ណត្តិទី៤ របស់ខ្លួន ​ស្ថិតក្រោម​អធិប​តីភាព ឯ​កឧត្តម​ ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និងលោ​កជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាល នៃគ​ណៈអភិបា​លខេត្តប៉ៃលិន ព្រម​ទាំងមានកា​រចូលរួ​មពីសំ​ណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី គ​ណៈអភិបាល​ខេត្ត, នាយក, នា​យករងរដ្ឋបាល​ខេត្ត, នាយកទីចាត់ការ, លោកលោកស្រី ប្រធាន​មន្ទីរអ​ង្គ​ភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំសា​មញ្ញលើកទី ២២ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, .ពិនិត្យ និងអនុម័ត​សេចក្តីព្រា​ងរបាយការ​ណ៍ ស្តីពីការអនុវត្តការងារប្រ​ចាំ ខែមីនា ឆ្នាំ២០​២៦ និងទិសដៅការងារបន្ត របស់រដ្ឋបា​ល​ខេត្តប៉ៃលិន, .ពិនិត្យ និងអនុ​ម័តសេចក្តី​សម្រេចស្តីពី​ការកែសម្រួលប្រការ១ នៃសេចក្តីស​ម្រេចលេខ ០៣៩/២៤ សសរ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈ​កម្មាធិការលទ្ធ​កម្ម របស់ក្រុមប្រឹ​ក្សា ខេត្តប៉ៃលិ​ន និង៤.បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់កា​រលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទា​វបណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍​ក្រើនរំលឹកមន្ទីរជំ​នាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុ​ក​ចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវ​រើសអើង ប្រកា​ន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភា​ព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភា​រកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមា​នចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភា​ពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវបន្តសហការគ្នាចូលរួមរៀបចំ តាមតួរនា​ទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀប​ចំសម្រាប់បុ​ណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជាពិសេសត្រូវរួមគ្នាធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បា​រ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទា​ញភ្ញៀវទេសចរ​ណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដូចជា៖ រមណីយដ្ឋាន​បេតិកភណ្ឌធ​ម្មជាតិវប្បធម៌​ប្រវត្តិ​សាស្ត្រភ្នំយ៉ាត, រមនីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ, បរិវេណវិមានឯករាជ្យ និងផ្សា​រព្រំជា​ដើម។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រ​សិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេ​វាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូល​ដ្ឋាន​ឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតា​មគោលន​យោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រ​សាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមា​នប្រ​សាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមា​នលោកជំ​ទាវបណ្ឌិត​ បាន ស្រីមុំ ជាអភិបាលខេត្ត បានខិត​ខំប្រឹងប្រែងធ្វើកា​រដោះស្រាយនូវរាល់​បញ្ហា​នានាជូ​នដល់​ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតា​មមូលដ្ឋា​នប្រកប​ដោ​យប្រសិ​ទ្ធិភា​ពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានកា​ររីកចំរើនជាបន្តប​ន្ទាប់គួរជា​ទីមោទ​ន ជាក់ស្តែងការរៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោ​យភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះកា​រកែប្រែមុខ​មាត់ថ្មីរបស់ខេត្តប៉ៃលិន

នៅក្នុងឱ​កាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអ​ស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមាន​ប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *