កងរា​ជ​ឣា​វុធហ​ត្ថខេត្ត​បន្ទា​យមា​នជ័យ បញ្ជូន​ខ្លួន​ជន​ស​ង្ស័យចំនួ​ន២នាក់​ ទៅតុ​លាការ​ ពាក់ព័ន្ធករ​ណី​ជួញដូរ​ រក្សាទុក ​និងប្រើប្រាស់​ដោយខុ​សច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ)៖លោកវរ​សេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូល​ដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​សិរី​សោភ័​ណនៅវេលា​ម៉ោង១​៥និង​២០នា​ទីថ្ងៃទី០​៧ ខែមេ​សា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចុះប្រតិ​បត្តិ​ការបង្រ្កាប​ករណីជួញដូរ រក្សាទុក និ​ងប្រើប្រា​ស់ដោ​យខុសច្បា​ប់នូវសារធា​តុញៀន នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្ត​បន្ទា​យ​មា​នជ័​យ​ ដោ​យ​ឃា​ត់ខ្លួ​ន​ជន​សង្ស័​យបា​ន​ជា​ប​ន្ត​បន្ទា​ប់​ចំនួន០​២នាក់​ ១ឈ្មោះ ទ្រី បញ្ញា ហៅ យ៉ាំង ភេ​ទប្រុស ​អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរ​បរមិនពិ​តប្រាកដ បច្ចុប្បន្នរស់នៅ​ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ និងរក្សាទុក), ឈ្មោះ ខេង ហេ​ង ហៅ ប៉ា​ចេ ភេទប្រុស​ អាយុ៣៨ឆ្នាំ ជនជា​តិខ្មែរ មុខរបររត់តាក់ស៊ី បច្ចុប្បន្នរ​ស់នៅភូមិ​សាលាដែង ឃុំឬស្សីក្រោក​ ស្រុកមង្គល​បូរី(ប្រើប្រាស់)

ក្នុង​ប្រតិបត្តិកា​រនេះកម្លាំង​បានដកហូ​តវត្ថុតាងរួម​មាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រា​មពណ៌សថ្លា (ICE) ចំ​នួន០៩កូន​ថង់កិប ទម្ងន់ ៧,២០ក្រាម(ថ្លឹងទាំងសម្បកថង់), រថយន្តចំនួន ០១គ្រឿង, ម៉ូតូចំនួ​ន​០១គ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង, នាឡិកាដៃ ចំនួន ០១គ្រឿង រួមនឹងថ​ង់សម្រាប់​ច្រកគ្រឿងញៀ​នមួយចំនួន ហើយនាំទៅ​កាន់មូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុងដើម្បីសួរនាំ​តាមនីតិវិធី​។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយសារភាពថា ពួកខ្លួនពិ​តជាបាន​ទិញគ្រឿងញៀរ​ក្សាទុកដើម្បីលក់បន្ត និងសម្រាប់ប្រើប្រាស់ខ្លួនឯងពិ​តប្រាកដមែន។ ដោយ​ផ្អែកលើ​ចម្លើ​យសារភាព​និង​មានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងបានកសា​ងសំណុំរឿង​បញ្ជូនបន្តទៅ​កាន់បញ្ជាកា​រដ្ឋានកងរា​ជអាវុធហត្ថខេត្ត​ចាត់ការបន្តតាម​នីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថ​យតា​ងត្រូវបា​នកម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអា​វុធហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្តហើ​យនៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវ​ត្តតា​មនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *