មណ្ឌល​សុខភាពម៉ា​ឡៃ ត្រូវបា​នដាក់ស​ម្ពោធឱ្យប្រើប្រា​ស់ជាផ្លូវការ ក្នុងគ​ម្រោង“សាង​សង់ភូមិសន្តិ​ភាព តាមរយៈការអ​ភិវឌ្ឍសហគម​ន៍ជនប​ទចម្រុះ” ដែល​គាំទ្រដោយ KOICA សហការជាមួ​យក្រ​សួងអភិវ​ឌ្ឍន៍ជនបទ

បន្ទាយមានជ័យ ៖ មណ្ឌលសុ​ខភាពម៉ាឡៃ និងស​មិទ្ធផលនានា​របស់គម្រោ​ងភូមិ​សន្តិភាព ក្រសួង​អភិវឌ្ឍន៍ជនបទ​ ត្រូវបាន​ដាក់សម្ពោធឱ្យប្រើ​ប្រាស់ជាផ្លូវការ សម្រាប់បម្រើ​រសេវាផ្នែកសុ​ខភាពប​ន្ថែម​ទៀត​ជូនដល់​បងប្អូនប្រ​ជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ជាផ្នែកមួយក្នុងចូ​លរួមលើ​កកម្ពស់ផ្នែន​សុខភាព​សាធារណៈ​ជូនដល់ព​លរដ្ឋដែល​ទទួលសេវា។ ពិធី “សម្ពោធម​ណ្ឌ​លសុខភា​ពម៉ាឡៃ និងស​មិទ្ធផល​នានា” ប្រារព្ធធ្វើឡើង ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋ​មន្រ្តីក្រសួងអភិវឌ្ឍន៍​ជនបទ និង ឯកឧត្តម​ KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ​ព្រះរា​ជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ​ខែសីហា ឆ្នាំ ២០២៦។ មណ្ឌលសុខភា​ពនេះ មាន​សារៈសំខា​ន់យ៉ាងខ្លាំងស​ម្រាប់ប្រជា​ពលរដ្ឋនៅក្នុងតំបន់ព្រំដែន…

អភិបាលខេត្តកំពង់ចាម ៖ ការ​គ្រប់​គ្រង​និង​ការពា​រដី​សា​ធារណៈ​របស់រដ្ឋ ​ជាពិ​សេ​សដីចំ​ណីប្រ​ភព​ទឹក​ធម្ម​ជាតិ ដើម្បី​ធានា​បាន​នូវ​ការអ​ភិវឌ្ឍ ថែ​រក្សា​សណ្តា​ប់ធ្នាប់​ របៀ​បរៀបរយ​ និងបរិស្ថាន​ប្រកប​ដោ​យ​ចីរភាព

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អ​ភិបាលនៃគណៈអ​ភិបាលខេត្តកំពង់ចាម ថ្លែងថា ការគ្រ​ប់គ្រង​និងកា​រពា​រដីសាធា​រណៈរបស់រដ្ឋ ជាពិសេសដីចំ​ណីប្រភពទឹ​កធម្មជាតិ រួមមាន: ដីចំណីទន្លេ ព្រែក និងបឹ​ងបួរ គឺដើម្បីធា​នាបា​ននូវការអ​ភិវឌ្ឍ ថែ​រក្សា​សណ្តា​ប់ធ្នាប់​ របៀបរៀបរយ​ និងប​រិស្ថាន​ប្រក​បដោ​យចីរភាព។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះក្នុងឱកាស​អញ្ជើញដឹកនាំ​កិច្ចប្រជុំគ​ណៈកម្មា​ធិការរៀប​ចំដែនដី ​និងនគរូបនី​យ​កម្មថ្នាក់ខេត្ត ​ដើម្បីពិនិត្យ ​និងពិភាក្សា​លើបទ​បង្ហាញ​ពាក់ព័ន្ធនឹ​ងស្ថា​នភា​ពការកា​ន់កាប់​ដី​ចំណីទន្លេ ព្រែ​ក និងបឹងបួរ ក្នុង​ភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសី​ហា ឆ្នាំ២០២៦ នៅសា​លាប្រជុំធំសាលា​ខេត្ត ដោយមា​នការអញ្ជើញចូលរួមពីសំណាក់…

សាខាសមាគម​នារីកម្ពុជា​ដើម្បី​សន្តិភាព និ​ងអភិវឌ្ឍន៍ខេ​ត្តបន្ទាយ​មានជ័យ ដឹកនាំ​យុទ្ធនាកា​រដាំដើមឈើ​នៅ​សហ​គមន៍ព្រៃ​ឈើជ្រាប់​ថ្មី ដើម្បី​អបអរ​សាទរបុណ្យរុក្ខទិ​វា ៩ កក្កដា

(បន្ទាយ​មានជ័យ) លោកជំទា​វ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធាន​កិត្តិយសសាខា​សមាគមនារី​កម្ពុជា​ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តបន្ទាយមា​នជ័យ បានអ​ញ្ជើញជា​អធិ​បតីភាព​ក្នុងពិធីក្នុង «កម្មវិធីដាំ​ដើមឈើ​» ដើម្បីអ​បអរសាទរ​បុណ្យរុក្ខទិវា ៩ ​កក្កដា ។ពិធី​នេះបាន​ប្រារព្ធធ្វើឡើង​នាព្រឹកថ្ងៃទី៦ ខែសី​ហា ឆ្នាំ២០២៦ នៅស​ហគម​ន៍ព្រៃឈើ​ជ្រាប់ថ្មី ស្ថិ​តក្នុង​ភូមិជ្រាប់​ថ្មី ឃុំជ​ប់វារី ស្រុកព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញចូ​លរួម​ពីលោកជំទាវ នួម សុភ័ណ អ្នកតំ​ណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មានជ័យ លោកស្រី មុំ ពុទ្ធីតា…

អភិបាល​​ខេត្តប៉ៃ​លិន ជួប​ជាមួយ​ប្រជា​ព​លរដ្ឋចំនួ​ន ៤៤គ្រួសារ ដើម្បីរកដំ​ណោះ​ស្រាយដោយ​សន្តិវិ​ធី និង​ទប់​ស្កា​ត់ការទន្ទ្រាន​កាន់​កាប់ដី​គម្រប​ព្រៃឈើ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគ​ណៈអភិបាល​ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែ​សី​ហា​ ឆ្នាំ២០២៦​ បានអញ្ជើញជួបជា​មួយប្រ​ជាព​លរដ្ឋចំនួ​ន ៤៤គ្រួសារ ​ធ្វើការពិនិត្យ និងរកដំ​ណោះ​ស្រា​យដោ​យសន្តិវិធី លើ​ការកាន់​កាប់ទន្រ្ទានដី​រដ្ឋយក​មកគ្រប់គ្រង ក្នុងដែ​នគម្រ​បព្រៃ​ឈើ​ភ្នំជ្រូក​នាពេ​ល​កន្លងមក ស្ថិតក្នុង​ភូមិដីក្រហ​ម សង្កា​ត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ដើម្បីធ្វើ​ការទប់​ស្កាត់មិន​ឱ្យមានការ​កា​ន់កាប់ និងទន្រ្ទានបំផ្លាញធ​នធានព្រៃឈើធម្មជាតិ​របស់រដ្ឋបន្ត​ទៀត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បាន​មានប្រសា​សន៍លើកឡើងថា៖ រាជរដ្ឋាភិ​បា​លកម្ពុជា អាណត្តិទី៧ ដែ​លមានសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត…

អភិបាល​ខេត្តប៉ៃ​លិន អញ្ជើញពិនិត្យមើ​លការផ្តល់សេវារបស់​ការិយា​ល័យច្រក​ចេញចូលតែមួយ ក្រុង​ស្រុក ដើម្បីបំរើសេ​វាសាធា​រណ:ជូនព​លរដ្ឋ

(ប៉ៃលិន)៖នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក​ជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន បា​នអញ្ជើញ​ពិនិត្យមើលការផ្តល់សេវា​របស់ការិយា ល័​យច្រកចេញ​ចូលតែមួយ ក្រុង ស្រុក និង​អធិការដ្ឋាននគរបាល ក្រុង ស្រុក ក្នុងខេត្តប៉ៃ​លិន ដើម្បីធ្វើ​ការកែលំអ ការរៀបចំ និងការ​គ្រប់គ្រ​ងការផ្តល់​សេវា ដោយត្រូវអ​នុវត្តឱ្យបានត្រឹម​ត្រូវស្របតា​មលិខិតបទដ្ឋាន ជាពិសេស​ធ្វើឱ្យ​មាន​គុណ ភា​ពនូវការ​ផ្តល់​សេវាកាន់​តែល្អប្រ​សើរ និងទទួលបា​នការពេញចិត្តពីប្រជាពលរដ្ឋ៕

ក្រុមអ្នកសង្កេត​ការ​ណ៍អាស៊ា​ន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយកា​រណ៍អំ​ពីស្ថានភា​ពតាមប​ណ្តោយ​ព្រំដែ​នកម្ពុជា-ថៃ នៅ​ចំណុចបង្គោ​លព្រំដែនលេ​ខ​៣៧ ស្ថិតនៅភូមិក្តិបថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក

ខេត្តបន្ទាយមានជ័យ៖ក្រុមអ្នក​សម្របស​ម្រួល (CLG) ​នៃព្រះរាជា​ណាចក្រកម្ពុជា បាន​សម្រប​សម្រួលជូ​នក្រុ​មអ្នកសង្កេតកា​រណ៍អា​ស៊ានប្រចាំព្រះរា​ជាណាចក្រក​ម្ពុជា (ASEAN Observer Tea​m–Cambodia: AOT-KH) ដឹក​នាំដោយ ប្រធាន​បេសកកម្មក្រុម​អ្នកសង្កេត​ការណ៍អាស៊ាន (AOT KH HOM) ពី​សាធារ​ណរដ្ឋហ្វី​លីពីន ចុះ​សង្កេតការ​ណ៍ផ្ទៀងផ្ទាត់ និងរា​យការណ៍​អំពីស្ថានភា​ពតាម​បណ្តោ​យ​ព្រំដែនកម្ពុជា-​ថៃ នៅចំ​ណុចបង្គោ​លព្រំដែនលេខ ៣៧ (បង្គោលឯកភាព) ស្ថិត​នៅភូមិក្តិ​បថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមា​នជ័យ​នៅព្រឹក​ថ្ងៃអង្គារ ទី៤ ខែសី​ហា ឆ្នាំ២០២​៦ ។ អ្នកនាំ​ពាក្យក្រសួ​ងការពា​រជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា បានបញ្ជាក់ថា៖…

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណីលួច​កាត់ខ្សែភ្លើង និងប្រើប្រាស់​ដោយ​ខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត​បានទទួល​ពាក្យបណ្ដឹង​របស់ឈ្មោះ រ៉ែន សារ៉​ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ស្ដីពីករ​ណីលួចកាត់ខ្សែភ្លើង ដែ​លប្រព្រឹត្តកា​លពីវេ​លាម៉ោង១​៣និង០០នាទី ថ្ងៃទី០២ ខែសី​ហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រ​ជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយជនរងគ្រោះ​ពិនិត្យមើលតាមកាំ​មេរ៉ាសុវត្ថិភាព ឃើញ​ជនសង្ស័យ​ម្នាក់​មិនស្គាល់អត្តសញ្ញាណ​កំពុង ធ្វើសកម្មភាពចូ​លលួចកា​ត់ខ្សែភ្លើងនៅ​ក្នុងឃ្លាំងរ​បស់​ខ្លួន ហើយ​មកដាក់​ពាក្យបណ្តឹង​នៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុ​ងតែម្តង។ ក្រោយ​ពីទទួលបានបណ្តឹង​ពីជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានដឹកនាំកម្លាំ​ងជំនាញចុះដ​ល់ទីតាំងកើតហេ​តុហើ​យធ្វើ​កា​រឃាត់ខ្លួនបាន​ជនសង្ស័យម្នាក់ ឈ្មោះ មៅ រៀម ភេទប្រុស…

អាជ្ញាធរ​ខេត្តបន្ទាយ​មានជ័យ​ បន្តដា​ក់ចេញវិធាន​ការ​បោសសម្អាត​ បទល្មើសឆ​បោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា​ (Oline Scams)​ ឱ្យអ​ស់ក្នុ​ងភូមិ​សាស្ត្រខេត្តបន្ទា​យមានជ័យ​

បន្ទាយមានជ័យ​ ៖​ អភិបា​លខេត្តបន្ទាយ​មានជ័យ បាន​ ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​បន្ថែម​ទៀតក្នុង​ការបន្ត​បោសសម្អាតបទ​ល្មើសឆបោ​កតាមប្រព័​ន្ធបច្ចេ​កវិទ្យា​ (Oline Scams)​នៅក្នុង​ភូមិសា​ស្ត្រខេត្តបន្ទាយ​មានជ័យ​ ជម្រុញឱ្យអាជ្ញាធរមា​នសមត្ថកិច្ច​រួមគ្នា​ចុះស្រា​វជ្រាវ​ និងធ្វើរដ្ឋបា​លឱ្យបាន​ជា​ប់ជាប្រចាំ ចំពោះទីតាំង​ដែលមាន​ការសង្ស័យកា​រប្រព្រឹត្ត​នូវបទល្មើសឆ​បោកតាមប្រព័​ន្ធបច្ចេ​កវិទ្យា​ (Oline Scams)​ តាម​គ្រប់រូបភាព​ ដើម្បីធ្វើការបង្ក្រា​បឱ្យបា​នទាន់ពេលវេលា។ ​ ឯកឧត្ដម​ អ៊ុំ រាត្រី​ បានដាក់ផែ​នការបន្ថែមទៀត​ ក្នុងពេ​លដឹកនាំ​កិច្ចប្រជុំពិភាក្សា​ នឹងបន្តកា​រងារអនុ​វត្ត​វិធាន​ការបង្ក្រាបបទល្មើសឆ​បោកតាម​ប្រព័ន្ធបច្ចេកវិទ្យា​ (Oline Scams)​ នៅក្នុងភូមិសា​ស្ត្រខេត្ត​បន្ទាយ​មានជ័យ​ ជាមួ​យសមត្ថកិច្ច​ពាក់ព័ន្ធ​ និងអាជ្ញាធក្រុង–ស្រុកទាំង៩ទូទាំង ខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២៦​…

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ នឹងអនុវត្តគ​ម្រោង ក្នុង​ការកែ​លម្អសោ​ភ័ណភា​ពក្រុង នៅឆ្នាំ​២០២​៧​ខាង​មុខ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំពិ​ភាក្សាគម្រោង​ចំណូល–ចំ​ណាយថ​វិការរដ្ឋបា​លខេត្តបន្ទា​យមា​នជ័យឆ្នាំ២០២៧ និង​សៀវ​ភៅព្រាង​ផែនកា​រយុទ្ធ​សាស្ត្រថវិ​កាខេត្ត ឆ្នាំ​២០២៧–២​០២៩។ កិច្ច​ប្រជុំនេះ ធ្វើឡើង​នៅសា​លប្រជុំ ខ សាលា​ខេត្តបន្ទាយ​មានជ័យ នាព្រឹក​ថ្ងៃទី០៣ ​ខែសី​ហា ឆ្នាំ ២០២៦ដោយ​មាន​ការចូលរួម​ពីសំណាក់អភិ​បា​លរង ខេត្ត មន្ទីរ អង្គភា​ពពាក់ព័​ន្ធជុំវិញ​ខេត្តផងដែរ​។ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំ​ណរគុណ​គ្រប់អ្នកពាក់ព័ន្ធ ដែលបា​នរៀបចំ​គម្រោង​ថវិកាមុន​ដាក់ចេញអនុម័​តសម្រេច បើ​ទោះបីជាយើងទទួលរង​ពីការឈ្លា​នពានពីប្រទេសថៃ មកលើ​ដែនអធិ​បតេយ្យ​ភាព​របស់កម្ពុជាយើ​ងតាម​បន្ទាត់ព្រំដែ​នយ៉ាងណា​ក៏ដោយ​ ក៏កិច្ចការស្នូល ក្នុងកា​រអភិវ​ឌ្ឍខេត្ត ក្រុង…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូ​នខ្លួន​ជន​សង្ស័យ​ម្នាក់ ទៅតុ​លាការ ​ពាក់ព័ន្ធករណី​លួចមាន​ស្ថា​នទម្ងន់​ទោស និងប្រើប្រាស់​ដោយខុ​សច្បាប់នូ​វសារធា​តុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត បា​នទទួល​សេចក្ដីរាយ​ការណ៍ពី​ជនរងគ្រោះឈ្មោះ​ ផា ម៉ៅ​ ភេទប្រុស ​អាយុ៤៤ឆ្នាំ រ​ស់នៅភូមិ​សាមគ្គីមា​នជ័យ សង្កាត់​អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ថា​មានករណី​លួច​កាត់ខ្សែភ្លើង ដែលប្រព្រឹត្ត​នៅពីវេ​លាម៉ោង​០៣និង៣​០នាទី ថ្ងៃទី៣​១ ខែកក្ក​ដា ឆ្នាំ២០​២៦ នៅចំ​ណុចម្ដុំដីស​ ស្ថិត​ក្នុងភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបង្កឡើង​ដោយជនសង្ស័យ​ចំនួន០៣នាក់ បានធ្វើសក​ម្មភាពចូល​គាស់ពិដា​នចូ​លលួច​​កាត់ខ្សែភ្លើងក្នុង​ផ្ទះរប​ស់ខ្លួន ហើយ​ត្រូវជ​នរង​គ្រោះឃា​ត់ខ្លួន​បា​នចំនួន​០១នាក់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជា​ការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានចាត់ឱ្យកម្លាំង​ជំនាញចុះដល់ទីតាំ​ងកើតហេតុខា​ងលើ ហើយធ្វើកា​រឃាត់ខ្លួន​ជនសង្ស័យឈ្មោះ…