បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ ដល់កុមារកម្ពុជា ដែលជាអំណោយមនុស្សធម៌ សប្បុរសជនមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងបងប្អូនសប្បុរសជននៅភ្នំពេញ។ ពិធីនេះបានធ្វើឡើង នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះចៅអធិការវត្តក្នុងស្រុកមង្គលបូរី លោក…
Author: champey
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់) ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីឈ្មោះ ទ.ឆ.វ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង០០នាទី…
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន ដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់រវាងអតីតយុទ្ធជន និងនិវត្តជន
បន្ទាយមានជ័យ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារជំនាញ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការ អតីតិយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖នៅកំឡុងពាក់កណ្តាលនិងចុងខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះចំនួន០៥នាក់ ស្តីពីករណីលួច(ទូរសព្ទ-ម៉ូតូ–ទូរទស្សន៍) ដែលប្រព្រឹត្តកាលពីថ្ងៃទី១០,១១,២២,២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នៀត សង្កាត់ភ្នៀត,ភូមិ២ សង្កាត់កំពង់ស្វាយ, ភូមិម្កាក់ សង្កាត់ម្កាក់, និងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះទាំងអស់ខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកកម្លាំងចុះធ្វើការស្រាវជ្រាវជាប់ជាប្រចាំរហូតកំណត់បានមុខសញ្ញាបាន ដោយទទួលបានកិច្ចសហការយ៉ាងល្អពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ រហូតឈានដល់ការបង្ក្រាបមុខសញ្ញាជាបន្តបន្ទាប់ចំនួន៣នាក់ ៖ ១.ឈ្មោះ តុង ហេង ហៅក្រៅ…
ពិធីប្រគល់ ទទួលសម្ភារៈ គ្រឿងឧបភោគ បរិភោគ ពីក្រុមហ៊ុន ខេ ស៊ីមេន (K cement) និងសប្បុរសជន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រគល់ទទួលសម្ភារៈ គ្រឿងឧបភោគ បរិភោគពីក្រុមហ៊ុន ខេ ស៊ីមេន (K cement) និងសប្បុរសជន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង៧ភូមិ ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនាមរដ្ឋបាលខេត្ត លោក…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ…
ឯកឧត្ដម អ៊ុំ រាត្រី ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម។ ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឯកឧត្តម ជំរុញទៅដល់មន្ត្រីក្រោមឱវាទ ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ទាន់ចិត្ត។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង នា យករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាព នាយក-នាយករងទីចាត់ការ និងប្រធាន–អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ…
ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ផាសអាប់ (pass app) មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង សំណាងហើយមិនឆេះរាលដាលដល់អ្នកដទៃនិងមិនមានអ្នកគ្រោះថ្នាក់
(បន្ទាយមានជ័យ)៖ហាងលក់ផាសអាប់ (pass app) មួយកន្លែងនៅជាប់បណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ/សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១៩ និង៣០ នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើល ។ភ្លាមនោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានចុះជួយអន្តរាគមន៍ ដោយនាំយកបំពង់ពន្លត់អគ្គីភ័យនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានធ្វើការបាញ់ពន្លត់ ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះអ្នកជិតខាង រហូតដល់វេលាម៉ោងជាង ២១ ទើបកម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយពោលគឺភ្លើងបានរលត់ទាំងស្រុង ពុំមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ ។ ពាក់ព័ន្ធករណីនេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា អគ្គីភ័យឆាប់ឆេះនេះគឺផ្ដើមចេញពីការផ្ទុះកំប៉ុងហ្គាស តែយ៉ាងណាក្តីបើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីដែលបង្កគ្រោះអគ្គីភ័យនេះគឺមូលហេតុមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះបារ៉ែតភ្លើង) ដោយកម្លាំងយើងបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនិងរថយន្តពន្លត់អគ្គិភ័យ…
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរើសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរៀបចំពិធីចាប់ឆ្នោតរើសក្បាលដី ជូនដល់បងប្អូនជនភៀសសឹកចំនួន ១ភូមិបន្ថែមទៀត គឺភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ពិធីនេះបានធ្វើឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល…
ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃព្រហស្បត៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត «គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក» ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយមានវត្តមាន…
