បន្ទាយមានជ័យ ៖ មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងភូមិសន្តិភាព ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើរសេវាផ្នែកសុខភាពបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ជាផ្នែកមួយក្នុងចូលរួមលើកកម្ពស់ផ្នែនសុខភាពសាធារណៈជូនដល់ពលរដ្ឋដែលទទួលសេវា។ ពិធី “សម្ពោធមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានា” ប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៦។ មណ្ឌលសុខភាពនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ព្រំដែន…
Author: champey
អភិបាលខេត្តកំពង់ចាម ៖ ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ រួមមាន: ដីចំណីទន្លេ ព្រែក និងបឹងបួរ គឺដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញពាក់ព័ន្ធនឹងស្ថានភាពការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលាប្រជុំធំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់…
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំយុទ្ធនាការដាំដើមឈើនៅសហគមន៍ព្រៃឈើជ្រាប់ថ្មី ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា
(បន្ទាយមានជ័យ) លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្នុង «កម្មវិធីដាំដើមឈើ» ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ។ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសហគមន៍ព្រៃឈើជ្រាប់ថ្មី ស្ថិតក្នុងភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ លោកស្រី មុំ ពុទ្ធីតា…
អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ធ្វើការពិនិត្យ និងរកដំណោះស្រាយដោយសន្តិវិធី លើការកាន់កាប់ទន្រ្ទានដីរដ្ឋយកមកគ្រប់គ្រង ក្នុងដែនគម្របព្រៃឈើភ្នំជ្រូកនាពេលកន្លងមក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីធ្វើការទប់ស្កាត់មិនឱ្យមានការកាន់កាប់ និងទន្រ្ទានបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋបន្តទៀត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុងស្រុក ដើម្បីបំរើសេវាសាធារណ:ជូនពលរដ្ឋ
(ប៉ៃលិន)៖នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការផ្តល់សេវារបស់ការិយា ល័យច្រកចេញចូលតែមួយ ក្រុង ស្រុក និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ក្នុងខេត្តប៉ៃលិន ដើម្បីធ្វើការកែលំអ ការរៀបចំ និងការគ្រប់គ្រងការផ្តល់សេវា ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋាន ជាពិសេសធ្វើឱ្យមានគុណ ភាពនូវការផ្តល់សេវាកាន់តែល្អប្រសើរ និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ៕
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៣៧ ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ ៣៧ (បង្គោលឯកភាព) ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖…
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រ៉ែន សារ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយជនរងគ្រោះពិនិត្យមើលតាមកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណកំពុង ធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងរបស់ខ្លួន ហើយមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ មៅ រៀម ភេទប្រុស…
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តដាក់ចេញវិធានការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ បាន ដាក់ចេញផែនការយុទ្ធសាស្ត្របន្ថែមទៀតក្នុងការបន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams)នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចរួមគ្នាចុះស្រាវជ្រាវ និងធ្វើរដ្ឋបាលឱ្យបានជាប់ជាប្រចាំ ចំពោះទីតាំងដែលមានការសង្ស័យការប្រព្រឹត្តនូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) តាមគ្រប់រូបភាព ដើម្បីធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា។ ឯកឧត្ដម អ៊ុំ រាត្រី បានដាក់ផែនការបន្ថែមទៀត ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សា នឹងបន្តការងារអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Oline Scams) នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធក្រុង–ស្រុកទាំង៩ទូទាំង ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦…
រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តគម្រោង ក្នុងការកែលម្អសោភ័ណភាពក្រុង នៅឆ្នាំ២០២៧ខាងមុខ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងចំណូល–ចំណាយថវិការរដ្ឋបាលខេត្តបន្ទាយមានជ័យឆ្នាំ២០២៧ និងសៀវភៅព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៧–២០២៩។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៦ដោយមានការចូលរួមពីសំណាក់អភិបាលរង ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណគ្រប់អ្នកពាក់ព័ន្ធ ដែលបានរៀបចំគម្រោងថវិកាមុនដាក់ចេញអនុម័តសម្រេច បើទោះបីជាយើងទទួលរងពីការឈ្លានពានពីប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើងតាមបន្ទាត់ព្រំដែនយ៉ាងណាក៏ដោយ ក៏កិច្ចការស្នូល ក្នុងការអភិវឌ្ឍខេត្ត ក្រុង…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្ដីរាយការណ៍ពីជនរងគ្រោះឈ្មោះ ផា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ថាមានករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តនៅពីវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាពចូលគាស់ពិដានចូលលួចកាត់ខ្សែភ្លើងក្នុងផ្ទះរបស់ខ្លួន ហើយត្រូវជនរងគ្រោះឃាត់ខ្លួនបានចំនួន០១នាក់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ…
