ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤

(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០២៦ ក្រុម​ប្រឹក្សាខេ​ត្តប៉ៃលិ​ន បានរៀប​ចំកិច្ចប្រ​ជុំវិសាម​ញ្ញលើ​កទី៦ អា​ណត្តិទី​៤ រប​ស់ខ្លួន ស្ថិត​ក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ព​ស់ឯក​ឧត្តម ជា ចាន់ឌិន ប្រធា​ន​ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន និ​ង លោកជំ​ទាវបណ្ឌិត បា​ន ស្រីមុំ អភិបាល នៃគណៈ​អភិបា​លខេត្ត​ប៉ៃលិន។ កិច្ចប្រជុំនេះ បា​នរៀបចំ​ឡើងក្នុង​គោល​បំណងពិនិត្យ ពិភាក្សា និងអនុម័តលើ​របៀបវារៈ​សំខាន់ៗ មួយចំនួន ដើម្បីរុញច្រាន​ការងារ​រដ្ឋបាល និង​ការអភិវឌ្ឍក្នុងខេត្ត ឱ្យកាន់​តែមា​នប្រ​សិទ្ធ​ភាព រួម​មាន៖ ពិនិត្យឡើងវិញនូវ​កំណត់ហេ​តុ នៃកិច្ចប្រជុំកន្លងមក ដើម្បី​តាមដានវឌ្ឍនភាព និង​លទ្ធផល ​នៃការអនុវត្តទិសដៅ​ការងារ ដែ​លបាន​ដាក់ចេញ , ពិនិត្យលើរបាយការណ៍សកម្មភាព និងលទ្ធផលកា​រងារ រប​ស់គណៈអភិ​បាលខេត្ត ក្នុងការឆ្លើយតបទៅ​នឹងតម្រូ​វការ របស់ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន និងការពិភាក្សា លើផែនការសកម្មភាព ការងារហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស និងមានតម្លាភាព។
សូ​មបញ្ជាក់ថា៖ កិច្ចប្រជុំវិសាមញ្ញនេះ បានស្តែងឱ្យ​ឃើញពីកិច្ចស​ហប្រតិបត្តិ​ការយ៉ាងជិត​ស្និទ្ធរវា​ងស្ថា​ប័ននី​តិប្បញ្ញត្តិ (ក្រុមប្រឹក្សា​ខេត្ត) និងស្ថាប័ននីតិប្រតិ​បត្តិ (គណៈអភិបាលខេត្ត) ក្នុងការ​រួមគ្នាកសា​ង និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ឱ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *