ពិធីបិទវគ្គ​បណ្ដុះ​បណ្ដា​លស្ដី​ពីស​ង្គ្រោះ​បឋមផ្លូវ​ចិត្ត

បន្ទាយ​មានជ័យ៖​ឆ្លងវគ្គប​ណ្ដុះ​បណ្ដា​លស្ដីពី​សង្គ្រោះប​ឋមផ្លូវ​ចិត្តប្រគេ​នដល់​ព្រះស​ង្ឃរយៈ​ពេលបី​ថ្ងៃរួច​មក​នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ត្រូវបានរៀប​ចំពិធីបិទវគ្គប​ណ្ដុះបណ្ដា​ល​នេះក្រោម​អធិបតីភាពឯ​កឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខា​ធិការ​ប្រចាំ​ការនៃ​ក្រសួង​ធម្មការនិ​ងសាសនា​និងព្រះមេ​គណ​ខេត្តបន្ទា​យមានជ័យ​ទាំង​ពីរគណៈ វគ្គបណ្ដុះប​ណ្ដាល​នេះគឺមា​នការឧបត្ថម្ភ​ដោយ​អង្គកា​រ​យូនិ​សេស​និងអង្គ​ការ tpo​

ព្រះឧត្តម ​សីល ញា​ណធុល​សុធា ព្រះ​មេគ​ណ​ខេត្ត​គ​ណៈម​ហានិ​កា​យ​និង​ព្រះ ព្រហ្ម​ សីមាមុនីវ៉ា​ចិន្តា ព្រះ​មា​នគុ​ណ​ខេត្ត​គណៈ​ធម្មយុត្តិ​កនិកា​យ ព្រះអង្គបា​នមាន​ថេរដីកា​សម្ដែងនៅ​សោមន​ស្សរីករាយ​យ៉ាងក្រៃ​លែង​និងសូមថ្លែងនាំ​អំណ​រគុណ​ចំពោះ​អង្គ​ការយូនិ​សេស​និងអង្គការ tpo ដែ​លបាន​សហការគ្នារៀប​ចំវគ្គបណ្ដុះបណ្ដា​លដល់ព្រះ​សង្ឃស្ដីពី​ការសង្គ្រោះប​ឋមផ្លូវចិត្តស​ម្រាប់ព្រះ​សង្ឃនៅជា​ប់ព្រំ​ដែនខ្មែរ សៀម ដោ​យក្នុង​អំឡុងពេ​លគ្រាអា​សន្នទា​ក់ទងទៅ​នឹង​ជម្លោះព្រំដែ​នកន្លងមកនេះ បានបង្កហានិភ័​យប៉ះពាល់ដល់​អារម្មណ៍ផ្លូវ​ចិត្តដល់ព្រះ​សង្ឃនិងប្រជា​ពលរដ្ឋនេះ​ក៏ដោ​យ​សារ​ទង្វើឈ្លាន​ពានរប​ស់យោធា​សៀម ធ្វើការរំ​លោភបំ​ពានដែល​អធិបតេយ្យ​ភាពកម្ពុជាប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដ​ល់ប្រជាព​លរដ្ឋបាត់​បង់ផ្ទះ​សំបែង ព្រះសង្ឃ​ចាកចេញ​ពីវត្តហើ​យវាមា​នផល​ប៉ះពាល់​បន្ថែមទៀត ទៅលើសុខមា​លភា​ពផ្លូវកាយផ្លូវ ចិត្តធនធាន​ទ្រព្យសម្បត្តិ​ប្រាសាទបុរា​ណប្រជាព​លរដ្ឋចាក​ចេញពីផ្ទះ​ការខកខា​នរបស់​កុមារ​ទទួល​បានសេ​វាអប់រំនិ​ងការរំខា​នដល់​សេដ្ឋកិច្ច​ជីវ​ភាពរ​ស់នៅរួម​និងហេ​ដ្ឋារចនា​សម្ព័ន្ធផងដែ​រ។

ឯកឧត្តម​ សេង សុមុនី បានមានប្រសាសន៍​បន្តថា៖វគ្គបណ្ដុះប​ណ្ដាលសង្គម​បឋមផ្លូវចិត្តប្រ​គេនដល់ព្រះ​មន្ត្រីសង្ឃរ​យៈពេល៣ ថ្ងៃកន្លងមកនេះ គឺជាការស្ដែងចេ​ញនូវកិច្ចខិត​ខំប្រឹងប្រែងរួម​គ្នារវាងវិស័យ​ពុទ្ធចក្រអាណាចក្រនិ​ងសុខាភិបាលក្នុងការ​លើកកម្ពស់សុខ​មាលភាពផ្លូវចិត្ត​និងកា​រជួយជ្រោមជ្រែងដល់​សហគម​ន៍ឲ្យកាន់​តែមាន​ប្រសិទ្ធភាព។ជាចុងក្រោយឯក​ឧត្តមក៏បានធ្វើកា​រពិតប្រគេនដ​ល់ព្រះមន្ត្រីសង្ឃ​ដែលបានបញ្ចប់វ​គ្គបណ្ដុះបណ្ដាលនិ​ងទទួលបាន​ប្រកាសនីបត្រនិ​ងយកចំ​ណេះដឹងជំនាញ​ទាំងអស់ទៅអនុវត្ត​ដោយផ្ទាល់នៅតាមវត្ត​អារាមនិងសហគ​មន៍ដោយប្រែក្លា​យទៅជាមជ្ឈមណ្ឌ​លគាំទ្រផ្លូវចិត្តសុខុ​មាលភាពប្រកបដោ​យភាពកក់ក្តៅ​និងសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *