ពិធីប្រគល់គ្រឿងឧបភោគបរិភោគជូនដល់វីរ:កងទ័ពជួរមុខ

(បន្ទាយមានជ័យ) គ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះមន្ត្រីសង្ឃខេត្ត ស្រុក ក្រុង ព្រមទាំងសប្បជនក្នុងនិងក្រៅប្រទេស ត្រូវបានរៀបចំចែកជូនដល់វីរៈកងទ័ពជួរមុខ នៅវត្តគិរីជុំចំការខ្នុរនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២ឥ២៦។

ព្រះសមណញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងជាព្រះគ្រូចៅអធិការវត្តគិរីជុំចំការខ្នុរបានមានសង្ឃដីកាថា ការផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកា ជូនដល់វីរៈកងទ័ពជួរមុខ គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅក្នុងការបង្ហាញពីការយកចិត្តទុកដាក់ការដឹងគុណនិងការលើកកម្ពស់ស្មារតីស្នេហាជាតិដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ពីពពួកចោលសៀមឈ្លានពាន។

ព្រះអង្គ ណាប់ ម៉ឺន បានមានសង្ឃដីកាបន្តថា គោលបំណងសំខាន់របស់សប្បុរសជនទាំងអស់ដែលបានផ្ដល់នូវសម្ភារៈអំណោយថវិកាគឺជាការលើកកម្ពស់ស្មារតីនិងកម្លាំងចិត្តបង្កើនស្មារតីប្រយុទ្ធធ្វើឲ្យកងទ័ពយើងមានអារម្មណ៍ថា មានការគាំទ្រជានិច្ចពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជននៅសមរភូមិក្រោយម្យ៉ាងវិញទៀតការផ្ដល់នាំអំណោយទាំងអស់នេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលជីវភាពរស់នៅតាមខ្សែបន្ទាត់ព្រំដែនរបស់វីរៈកងទ័ពជួរមុខនិយាយរួមគឺពង្រឹងកម្លាំងមហាសាមគ្គីភាពខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ទឹកដីស្រឡាញ់ជាតិនិងបង្ហាញថាសមរភូមិក្រោយគាំទ្រសមរភូមិមុខមរវាងប្រជាពលរដ្ឋអាជ្ញាធរនិងវីរៈកងទ័ព។

ក្នុងនាមព្រះមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ សូមសម្តែងនូវគារវៈភក្តីនិងសូមថ្លែងនាំអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនដែលបានបរិច្ចាគទ្រព្យធន់ផ្ទាល់ខ្លួនរួមមានថវិកានិងសម្ភារៈដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ ទឹកចិត្តដ៏ថ្លៃថ្លានេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាននិងឆ្លុះបញ្ចាំងពីស្មារតីខ្មែរជួយខ្មែរសហការស្និទ្ធស្នាលរវាងសមរភូមិក្រោយនិងសមរភូមិមុខព្រោះថាការលះបង់របស់សប្បុរសជនគឺជាចំណែកមួយក្នុងការថែរក្សាការពារអធិបតេយ្យភាពជាតិឲ្យបានរឹងមាំ។

គួរបញ្ជាក់ផងដែរថាការផ្ដល់អំណោយដល់វីរៈកងទ័ពថ្ងៃនេះគឺបានបែងចែកជាបីក្រុមរួមមាន  វីរៈកងទ័ពទិសព្រះវិហារទិសឧត្តរមានជ័យនិងវីរៈកងទ័ពទិសបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *