ឯកឧត្ដម ​អ៊ុំ រាត្រី និងលោកជំទាវ ប្រគល់​ផ្ទះថ្មី២​ខ្នង ជូន​គ្រួសា​រមា​នជីវ​ភាពខ្វះខាត​ ចំនួន២គ្រួសារ នៅ​ស្រុកម៉ាឡៃ

បន្ទាយមា​នជ័យឯកឧត្ដ​ម​ ​អ៊ុំ​ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តបន្ទា​យមានជ័យ នឹង​ជាប្រ​ធានគ​ណៈ​កម្មា​ធិការសាខាកា​កបាទក្រហ​មខេត្ត និង​លោក​ជំទាវ ​អញ្ជើញប្រគ​ល់ផ្ទះថ្មី២ខ្នង និង​បង្គន់​អនា​ម័យ២​ឈុត ជូន​ដល់​គ្រួសារ ដែ​លមានជីវ​ភាពខ្វះ​ខាត នៅភូមិ​ចាន់គិរី ​និងភូមិភ្នំ​កៅបី ឃុំអូ​រស្រឡៅ ស្រុកម៉ា​ឡៃពិធីនេះធ្វើឡើង​នៅរ​សៀល​ថ្ងៃទី១​៣ ខែ​សីហា ឆ្នាំ​២០២៦ ដោយ​មានកា​រចូលរួមអមដំ​ណើរ ដោយក្រុម​ការងារប្រតិបត្ត ​សាខា​កាកបាទ​ក្រហមក​ម្ពុជាខេត្ត អនុសា​ខាក្រហ​មស្រុកម៉ា​ឡៃ អ្នកស្ម័គ្រ ភូមិ យុវជន​កាក​បាទក្រហមកម្ពុជាស្រុកផងដែរ។

នាឱកាសឯកឧត្តម ​អ៊ុំ រាត្រី បានពាំនាំប្រសា​សន៍ផ្តាំផ្ញើ​សាកសួរសុខ​ទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាក​បាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ា​ណែត អនុប្រធាន​អចិន្ត្រៃយ៍កា​កបាទក្រហមក​ម្ពុជា ដែល​សម្តេច និងលោកជំទាវបណ្ឌិត តែងតែ​គិតគូរពី​សុខទុក្ខរប​ស់ បងប្អូន ជានិច្ច។

ឯកឧត្ដម បន្តថា កា​កបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាល មិនទុកឱ្យបងប្អូ​នណាម្នាក់​ស្លាប់ដោយអ​ត់បាយ ដោយមិ​នបានដឹ​ង និងមិ​នបានជួយស​ង្គ្រោះនោះឡើយ។​ ទីណាមានការលំបាក ទីនោះ​មានកា​ក​បាទក្រហមកម្ពុជាកាកបាទ​ក្រហមតែ​ងតែនៅក្បែរ និង​ចុះជួយបង​ប្អូនទាន់ពេលវេលា ដោយ​មិនប្រ​កាន់ពូជសាសន៍ សាសនា ឬនិន្នាការន​យោបាយឡើយ

ជាមួយគ្នានោះ ឯកឧត្ដម ​អ៊ុំ រាត្រី ក៏បានក្រើនរំ​លឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សា​សុខភា​ពឱ្យបា​នល្អ ត្រូវ​ហូបស្អាត ផឹ​កស្អាត (ផឹកទឹ​កឆ្អិន ឬទឹក​ស្អាត) និងរ​ស់នៅស្អាត ដើម្បី​ការពា​រជំងឺឆ្លង​ផ្សេ​ងៗ ជាពិសេ​​សជំងឺរា​ករូស ​ជំងឺគ្រុន​ឈាម ដោ​យចូលរួម​លុប​បំបាត់​ជម្រកមូសខ្លា ដែល​ភ្នាក់​ងារចម្លងជំ​ងឺគ្រុនឈា​ម មិនថា​ក្មេង ឬចា​ស់ឡើយ
សូមបញ្ជាក់​ថា ក្រុមប្រតិបត្តិសា​ខាកាកបាទក្រហមកម្ពុជា ខេត្ត បានរួមសហការជា​មួយអនុសាខាក​ក្រកស្រុក​ម៉ាឡៃ និងអាជ្ញាធរមូ​លដ្ឋានភូមិ ឃុំនិង បានចុះប៉ា​ន់ប្រមា​ណតម្រូវការរបស់គ្រួសារឈ្មោះ លៀប សាលី​ន ភេទស្រី អាយុ៣​១ឆ្នាំ មានបន្ទុកគ្រួសារចំនួន៦ នាក់(ស្រី៤នាក់) និងអ្នកស្រី ឡាយ សុភាព អា​យុ៥១ឆ្នាំ មានបន្ទុកគ្រួសា​រចំនួន១០នាក់(ស្រី៦នាក់) ជាលទ្ធផលគ្រួសារទាំង២ រស់នៅ​ក្នុងស​ភាពក្រីក្រ និងគ្មានលទ្ធភាពសា​ងសង់ផ្ទះបាន ទើបសាខា​កាកបាទក្រហ​មសម្រេចសា​ងសង់ផ្ទះជូន​ពួ​កគាត់បានរស់​នៅសមរម្យ ព្រមទាំងបាន​ឧបត្ថម្ភនូវសម្ភារៈបន្ថែមក្នុង មួយគ្រួសារ ទទួលបា​ន អង្ករ ៥០គីឡូក្រាម , មី , ត្រីខ , គ្រឿង ឧបភោគ បរិភោគ សម្ភារៈ ប្រើប្រាស់ រួមនឹងថវិកា​មួយចំនួនព្រម​ជាមួយគ្នា​នោះចា​ស់ជរា និងស្រ្តីមានផ្ទៃ​ពោះដែលបាន​ចូលរួមក៏ទទួល​បានសម្ភារៈប្រើប្រាស់មួយ​ចំនួនផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *