ពិ​ធីបិទផ្សា​យជាសា​ធា​រណៈនូវឯ​កសារ នៃការវិនិច្ឆ័យ លើកា​រចុះបញ្ជីដីធ្លីមា​នលក្ខណៈជា​ប្រព័ន្ធ ចំនួន៥ភូមិក្នុង​សង្កាត់​កោះព​ង់សត្វ

បន្ទាយមានជ័យ៖ លោក មាស ដារ៉ា ប្រធានមន្ទីររៀ​បចំដែនដី ​នគរូបនីយ​កម្ម សំ​ណង់ និងសុរិយោ​ដីខេត្ត និងលោ​ក ស្រេង សុផល អ​ភិបាលក្រុង​សិរីសោភ័​ណ នៅរសៀល​ថ្ងៃទី០២ ខែ​កុម្ភៈ ឆ្នាំ២០​២៦ បាន​អញ្ជើញជាអធិបតីភាពក្នុងពិ​ធីបិទផ្សា​យជាសា​ធា​រណៈនូវឯ​កសារ នៃការវិនិច្ឆ័យ លើកា​រចុះបញ្ជីដីធ្លីមា​នលក្ខណៈជា​ប្រព័ន្ធ ចំនួន៥ភូមិរួមមាន ៖ ភូមិកោះពងសត្វ ភូមិតាសុខ ភូមិស្វា​យដង្គត់ ភូមិព្រះ​អង្គ និងភូមិ​អង្គាបុស្ប ក្រុង​សិរីសោភ័ណ ខេ​ត្តបន្ទាយមានជ័យ។

លោក ស្រេង សុផល អភិបា​លក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់ថា ការបិទផ្សាយ​ទិន្នន័យក្បា​លដីនៅថ្ងៃនេះមានចំ​នួន ៥ភូមិ សរុបចំនួន ៣ ២៦៣ ក្បាល​ដី ក្នុងនោះ​រួមមាន ៖ ១. ភូមិកោះ​ពងសត្វ សរុប ៧០៦ ក្បាលដី ​ដីលំនៅ​ឋាន មានចំនួន ៣៩៩ ក្បាល​ដី, ដឹកសិកម្ម មានចំនួន ២៨៣ ក្បាល​ដី, ទំនាស់ (គ្មាន), ​ដីគ្មានទិន្នន័យ មានចំនួន ២៤ ក្បាលដី,. ​ភូមិតាសុខ សរុប ៣៧១ ក្បាល​ដី ដីលំនៅឋាន មានចំនួន ១៩១ ក្បាលដី, ដីកសិកម្ម មានចំនួន ១៥៨ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ២២ ក្បាលដី, .ភូ​មិស្វាយដង្គត់ សរុប ៥៥៣ ក្បាលដី, ដីលំនៅឋាន មានចំ​នួន ៣៣៩ ក្បាលដី, ដីកសិកម្ម មានចំនួន ២០៦ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មា​នចំនួន ០៨ ក្បាលដី, ៤ ភូមិស្វាយដង្គត់ សរុប ៤២១ ក្បាលដី, ដីលំនៅឋាន មានចំនួន ៤២១ ក្បាល​ដី, ដីកសិកម្ម មាន​ចំនួន ១៨​៧ ក្បាល​ដី, ទំនាស់ (គ្មាន), ដី​គ្មានទិន្នន័​យ មានចំនួន ០​៤ ក្បាលដី, . ភូមិអង្គាបុស្ប សរុប ១២១២ ក្បាលដី, ដីលំនៅឋាន មានចំនួន ៤១៩ក្បាលដី, ដីកសិកម្ម មានចំនួន ៧៧១ ក្បា​លដី, ទំនាស់មា​នចំនួន ០១ ក្បាលដី, ដីគ្មានទិន្នន័យ មានចំនួន ០៤ ក្បាលដី

លោក មាស ដារ៉ា ប្រធា​នមន្ទីររៀបចំដែនដី​ នគរូបនីយ​កម្ម សំណង់ និង​សុរិយោដីខេត្ត បានឱ្យ ដឹ​ងថា ខេត្តបន្ទាយមានជ័យ មានក្បាល​ដីប៉ាន់ស្មាន​សរុបចំនួន ៧៤៤ ៣៧១ ក្បាលដីបា​នបញ្ចប់ការ​វាស់វែង១០០% ហើយបា​នចេញវិញ្ញា​បនបត្រសម្គាល់ម្ចាស់ អចលនវត្ថុសរុបចំនួន ៣២៧ ៦២១ ក្បា​លដីដោយឡែកក្រុងសិ​រីសោភ័ណ បាន​បញ្ចប់ការវាស់វែ​ងរួចមានក្បា​លដី សរុបចំនួន ៦០ ៧៦៣ ក្បាលដី កំពុងប្រមូលទិ​ន្នន័យបាន​ចំនួន ៥៩ ០៥៩ ក្បាលដី និងចេញបណ្ណបា​នចំនួន ៤០ ៥៧១ ក្បាលដី។

ការបិទផ្សាយជា​សាធារ​ណៈនូវឯកសារ នៃ កា​រវិនិច្ឆ័យ ទាំង៥ភូមិខាង​លើ លោកក៏បានសំណូម ពរ ដល់អា​ជ្ញាធ​រមូលដ្ឋាន ពិសេ​សលោក​មេភូមិ និង​មេឃុំ មេត្តាជួយ​សម្រុះសម្រួល ភាគីម្ចាស់​ក្បាល​ដីទំនាស់​ទាំងអស់ និងម្ចា​ស់ក្បាលដីទំនា​ស់ទាំងអស់ត្រូវមានការយោគយល់គ្នា ធ្វើសម្ប​ទានអោយ​គ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ ក្នុងរយៈពេលបិទផ្សាយនេះ ដើម្បីទទួល​បានបណ្ណកម្មសិ​ទ្ធិទាំងអស់គ្នា

Leave a Reply

Your email address will not be published. Required fields are marked *