ពិធីចុះ​អនុស្សរណៈ​យោគ​យល់គ្នា​រវាងសា​កលវិទ្យា​ល័យ​ ស​ ចង់​ ប្រ​ទេសកូរ៉េ​ និង​មហាវិ​ទ្យាល័យ​ព្រះ​គម្ពីរគ្រីស្ទាន​ក្រុងសិរីសោ​ភ័ណ

ខេត្តបន្ទាយមានជ័យ៖ដើម្បី​អោយ​វិស័យ​អប់រំ​ កា​ន់តែមា​នការរីកច​ម្រើនសា​កលវិទ្យាល័​យ​ ស​ ចង់​ប្រ​ទេសកូរ៉េ​ បា​នធ្វើកា​រចុះអ​នុស្សរណៈ​យោ​គយល់ជាមួយ​សាកលវិទ្យាល័យ​ ព្រះគម្ពីរ​ ស្ទាន​ ក្រុង​សិរីសោភ័ណ​ របស់​អង្កការ​ ហា​ឆាន់ខាំកាល​ពីចុងស​ប្ដាហ៍​កន្លង​ទៅ។

លោកស្រី​ សុ ជាតា​ នាយិកា​ សាលា​ចំណេះ​ដឹងទូទៅហា​ឆាន់ខាំ​ និង​ លោ​ក គឹម​ ជុង​ អ៊ុក​ ប្រធាន​ អង្គ​ការ​ ហាឆាន់ខាំ​ បាន​មានប្រសាសន៍ថាការចុះអនុ​ស្សរណៈ​យោគយល់​គ្នារវាង​សាក​លវិទ្យាល័យ ស ច​ង់កូរ៉េនិ​ង​មហាវិទ្យាល័យ​ចំ​ណេះដឹងទូទៅហាឆា​ន់ខាំ​ ថ្ងៃ​នេះគឺក្នុង​គោលបំណងជួយទំនុក​បម្រុងដល់​ការសិក្សារប​ស់សិស្សបា​នយល់ដឹងបន្ថែម​រវាងកូរ៉េនិង​កម្ពុជា។ ស្វែង​យល់​ ពីបទពិសោធ​ ប្រពៃណី​វប្បធម៌​ ភាសានិងចំណេះ​ដឹងបន្ថែមនឹង​បានជួយទំនុក​បម្រុង​ដល់សិស្សានុសិស្ស បាន​បន្ត​សិក្សានៅ​ប្រទេសកូរ៉េជា​ដើម។

លោក​ គឹម​ ជុងអ៊ុក​ ក៏បាន​ថ្លែងអំ​ណរគុណ​ចំពោះប្រតិភូសា​កលវិទ្យាល័យ​ ស​ ចង់ ដែល​មានចិត្តអា​ណិតស្រឡាញ់​ ដល់​កម្ពុជានិង​បានជួយឲ្យ​សិស្សានុសិស្សកម្ពុជា។ លោកប្រធា​នអង្គកា​របានបញ្ជាក់​ថា​ សាលារៀន​ល្អ​ គឺអា​ស្រ័យលើ​គណៈគ្រប់គ្រង របស់សាលា​ ពង្រឹងអភិបា​លកិច្ចសាលា​ រៀន​ បន្ត​អនុវត្តស្តង់ដារសា​លាគំរូលើក​កម្ពស់គុណភាពគ្រូបង្រៀន​ព្រោះថាគ្រូប​ង្រៀនគឺជាឆ្អឹងខ្នងប្រព័ន្ធ​អប់រំចំ​ពិះ​សិស្សានុសិស្សវិញគឺខិត​ខំសិក្សារៀនសូត្រ ទាំងជំនាញបទពិ​សោធន៍និង​លើក​កម្ពស់គុ​ណភាពកា​រសិក្សានិ​ងកីឡាបណ្ដុះសី​លធម៌ច​រិយា​ធម៌ពង្រីកវិន័យ​ ជាពិសេស​ស្មារតីអ្នកស្នេហា​ជាតិ។ បញ្ចប់នៃកម្មវិធី​ គណៈប្រតិភូ កូរ៉េក៏បានផ្តល់ជូននូវកាដូអ​នុស្សាវរីយ៍​ចំពោះគ្នា​ទៅវិញទៅ​មកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *