រដ្ឋមន្រ្តីសុខា​ភិបាល អញ្ជើញចុះពិ​និត្យ​ការប​ម្រើ​សេ​វា​សុ​ខាភិបា​ល ​និង​សួរសុខ​ទុក្ខ​មន្រ្តីសុខាភិ​បាល នៅ​មន្ទីរពេ​ទ្យខេត្តឧ​ត្តរ​មានជ័យ

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមសា​ស្រ្តាចារ្យ ឈាង រ៉ា ​រដ្ឋមន្រ្តីក្រសួង​សុខាភិបាល និងថ្នាក់​ដឹកនាំក្រសួ​ងសុខា​ភិបាល នាព្រឹកថ្ងៃអាទិ​ត្យ ទី​១ ខែកុម្ភ ឆ្នាំ២០​២៦ បានអញ្ជើញ​ចុះពិនិត្យ​ការប​ម្រើសេវាសុ​ខាភិបាល និងសួរសុខទុក្ខមន្រ្តីសុខា​ភិបាល នៅមន្ទីរពេទ្យ​ខេត្តឧត្តរមានជ័យ និង​មណ្ឌលសុខភាពសំរោង ខេត្តឧត្តរមានជ័​យ។

ក្នុង​ការចុះពិនិត្យនោះ ឯកឧត្តមសាស្រ្តា​ចារ្យរដ្ឋមន្រ្តី បានកោ​តសរសើរ និងវាយតម្លៃខ្ពស់​ដល់​ថ្នាក់ដឹក​នាំ មន្រ្តី និងបុគ្គលិ​កសុខាភិបា​ល នៃមន្ទីរសុ​ខាភិបាលខេ​ត្តឧត្តរមានជ័យ ដែល​ខិតខំក្នុងកា​របម្រើសេវាជូនប្រ​ជា​ពលរដ្ឋ និង​លះបង់​សុវត្ថិភាពផ្ទាល់ខ្លួន ដោ​យឆន្ទៈមោះមុត ក្នុងនា​មជាក​ងទ័ពអាវស ដោយ​មិនទុកឱ្យប្រ​ជាពលរដ្ឋណា​ម្នាក់ មិនទទួលបាន​ការថែទាំព្យាបាលនោះឡើយ

បន្ថែមពី​នេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់​ជាអនុសា​សន៍មួយចំ​នួនដល់ថ្នាក់ដឹ​កនាំ មន្រ្តីសុ​ខាភិបាល​មន្ទីរពេទ្យខេត្ត និងមណ្ឌល​សុខភាព ត្រូវផ្តោត​សំខាន់ក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និងជាពិ​សេសសុខភាពផ្លូវ​ចិត្តក្នុងនោះ​ឯកឧត្តម​សាស្រ្តាចារ្យ បានផ្តាំផ្ញើដោយ ត្រូវ​ចេះ​សា​មគ្គីគ្នា មា​នភាពនឹង​នរ ទឹកចិត្ត​មោះមុត ស្មារ​តីទទួលខុសត្រូវខ្ពស់ និងបន្តខិត​ខំប្រឹងប្រែ​ងលើកស្ទួ​យសមត្ថភា​ពសហភាតរៈ និងអង្គភាពឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង «ត្រូវធ្វើអ្វី​ដែលមា​នក្នុងដៃ​ ឱ្យអស់ពីល​ទ្ធភាព ហើយលើសពីធម្មតា»

Leave a Reply

Your email address will not be published. Required fields are marked *