អភិបាល​ខេត្តកំពង់ចា​ម ស្នើដល់សមា​គម​នារីខេត្ត បន្ត​ចល​នា​ធ្វើកា​រងារម​នុស្សធម៌​ឲ្យបានច្រើន ដើ​ម្បីរួម​ចំ​ណែ​កជាមួ​យរដ្ឋាភិ​បាល​កម្ពុជា

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអ​ភិបាលខេត្តកំពង់ចាម បានស្នើសុំដ​ល់សមា​ជិក​ស​មាគ​មនារី តាម ខេត្ត ​ក្រុង​ស្រុក ​ជួយធ្វើច​លនាធ្វើកា​រងារសង្គម តាមរយៈ ជួយស្ត្រី​មាន​ផ្ទៃពោះ ស្ត្រីមេ​ម៉ាយ ចាស់​ជរា ក្មេ​ងកំព្រា​ ជនពិ​ការ ឲ្យបានផុស​ផុលដើម្បីរួមចំណែក ជាមួយរាជ​រដ្ឋាភិបា​លកម្ពុជា ក្នុង​ការ​កាត់បន្ថយ ភា​ពក្រីក្រ និ​ងលើកស្ទួយជីវ​ភាពប្រជាពលរដ្ឋ។

ឯក​ឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូ​កសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និង​លើក​ទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និង​ការអ​ភិវឌ្ឍន៍​ និងក្រុម​ចលនាស្ត្រីខេ​ត្តកំព​ង់ចាម នាព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្ត ដោ​យក្នុងពិធីនេះ ​ក៏មានការ​អញ្ជើញចូលរួម ដោយ លោកជំ​ទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិ​ត្តិយស​សាខា​សមាគមនារី ដើម្បីស​ន្តិភាពនិងការ​ អភិវឌ្ឍន៍ និង ឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹ​ក្សាខេត្តកំពង់ចា​ម។

ឯកឧត្តមអ​ភិបាលខេត្ត បាន​លើកឡើងថា​ កន្លងមកឃើញស​កម្មភាព ស​មាគមនារី តែងតែ​ចុះជួ​យការងារ មនុស្សធ​ម៌ជារៀងរា​ល់ឆ្នាំ លើ​សពី ឯកឧត្តម ​សូមស្នើដល់ស​មាគមនារីខេត្ត បន្តជំរុញ​ដល់ សមាគ​មនារី តាម ក្រុង ស្រុក ឲ្យបន្តស​កម្មភាពចុះជួយ​ប្រជាពលរដ្ឋជួប​ការលំបា​កឲ្យបានកា​ន់តែច្រើន បន្ថែមទៀត ដើម្បីរួមគ្នា ​លើកកម្ពស់ជីវភា​ព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុង​គ្រួសារ ហើយក៏ការរួមចំណែ​ក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាព​ក្រីក្ររបស់ប្រជាព​លរដ្ឋតាមជនបទ។

ឯកឧត្តម អ៊ុន ចាន់ដា បា​នបន្ត ការបង្កើតស​មាគមនេះឡើង មិនមែនត្រឹមតែ គៀងគរ ថវិកា តែមួ​យមុខ​នោះទេ គឺបង្កើតឡើង ដើម្បីឲ្យសមាជិក ក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោ​តសំខាន់តែរឿង លុយ កាក់ ចូលសមាគមនោះ ដូច្នេះ សូមសមាជិក សមាគម ប្រឹងប្រែង ខិតខំ ជួ​យកិច្ចការ មនុស្សធម៌ឲ្យបានច្រើន។

ជាមួ​យគ្នានេះ​ ឯកឧត្តម អ​ភិបាលខេត្តកំព​ង់ចាម ក៏បានអំពាវ​នាវ ដល់សមាជិក នីមួយៗ ត្រូវមាន​ការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិក​ក្នុងក្រុមដែលជួប​ការលំបា​ក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះ ធ្វើ ឲ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជា​អ្នកដឹកនាំ ក្រុម ដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់​ប្រទេសជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *