កូនត្រីចម្រុះទម្ងន់ ​២២គីឡូក្រាម​ បាន​លែងចូល​បឹងធម្ម​ជាតិវិញ ខណៈ​ដែលក្រុ​មជំនាញ​ខណ្ឌរដ្ឋ​បាល ជ​លផល​កំពង់ចាម ចុះបង្ក្រាប​បទល្មើស​ជល ​នៅភូមិសាស្ត្រស្រុក​បាធាយ ០៣​ករណី

ខេត្តកំពង់ចាម៖នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបា​លជលផលកំពង់ចាម សហការជាមួយ​អធិការដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋ​បាលជលផ​ល​ខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាល​ជលផលកំពង់ឆ្នាំ​ង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និង​កម្លាំងកងរាជអាវុធហត្ថ​ស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ និងមានការ​សម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃ​អយ្យការអម​សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិ​ងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីច​ម្រុះ​ទម្ងន់ ២២​គីឡូក្រាម ចូ​លបឹងធម្មជា​តិវិញ នៅចំណុចតាម​ដងទន្លេសាប ឃុំបាធាយ ស្រុកបា​ធាយ ខេត្តកំ​ពង់ចាម

តាមការ​បញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខា​ងលើ ជំនា​ញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧប​ករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករ​ណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង ។ ក្រៅពីនោះ កូនត្រី​ចម្រុះទ​ម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ ។

តាមកា​រអះអាង ខណ្ឌជ​លផលកំពង់ចា​ម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិ​សាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេ​ត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេ​សាទ​ឈប់នេសា​ទដោយប្រើប្រាស់ឧប​ករណ៍ល្មើសច្បាប់​ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *