រដ្ឋមន្រ្តីសុខាភិបាល៖ «ផែន​ការ​សកម្មភា​ពឆ្នាំ២០​២៦ និងឆ្នាំបន្ត​បន្ទាប់ រប​ស់អង្គភាពសាមី ត្រូវឆ្លើយ​ត​បទៅ​នឹងប្រជា​ពលរដ្ឋ​នៅមូល​ដ្ឋាន»

រាជធានីភ្នំពេញ៖ ឯកឧត្តម​សាស្រ្តាចារ្យ ឈា​ង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម​ដឹក​នាំ និង ផ្តល់អនុសា​សន៍គន្លឹះមួយចំនួន ដល់ក្រុម​ពិភា​ក្សា​ក្រុមនីមួយៗ ផ្តោតលើប្រធានបទសំខាន់ៗ ទាំង៥ សម្រាប់ជាគោលគំនិត ក្នុងការអនុវត្តផែ​នការ​ស​កម្មភាព ដើម្បីសម្រេចទិសដៅឆ្នាំ២​០២៦ និងឆ្នាំ​បន្តបន្ទាប់

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាទស្សនាទាន នៃការរៀបចំ​ផែនការស​កម្មភា​ពកា​រងារឆ្នាំ២០២៦ ក្នុងសន្និបាតនេះ ដែលបានលើកមកពិភាក្សាលើ ផ្នែកសុខភាពផ្លូវចិត្ត សុខ​ភាពមា​តាទារក នៃភាពធន់ក្នុងវិស័យ​សុខាភិបាល និងកែលម្អគុណភាព ការបង្កើន​សុខាភិបាល​ឱ្យច្បា​ស់លា​ស់ អភិវឌ្ឍន៍ ជា​ពិសេសគុ​ណភាពនៃកា​របម្រើសេវា និ​ងការចំណាយឱ្យបានត្រឹមត្រូវ លើការងារអាទិភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា «ផែនការសកម្មភាពឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់អង្គភាពសាមី ត្រូវឆ្លើយតបទៅនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន»​ និងត្រូវផ្តោត​សំខាន់លើ៖ ​១)​ផែនការនីយកម្មសុខាភិបាល ជាមុខងារមួយគ្រប់គ្រងស្ថាប័ន ឬអង្គភាពសុខាភិបាល ទាក់ទងនឹងសិក្ខាកាម សមាជិក អំពីសុខភាពប្រជាជននាពេលអនាគត ២) ផែនការដែលប្រព្រឹត្តទៅ និងត្រឹមត្រូវ តាមលំ​ដាប់លំដោយ ដែលបានកំណត់ឱ្យមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ៣) ផែនកា​រនៅក្នុងច្បាប់សុខា​ភិបាលសាធារណៈ ពីចាប់ផ្តើម ឱ្យលូតលាស់ ស្របតាមផែន​យុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០២៥២០៣៤

Leave a Reply

Your email address will not be published. Required fields are marked *