ម្ចាស់​ស​ហគ្រាស ក្រុ​មហ៊ុន​ រោង​ចក្រ ឬអ្នកតំ​ណា​ងប្រមា​ណ​ជា ៥៥នា​ក់ បាន​ចូលរួម​ក្នុងពិ​ធី​ផ្សព្វ​ផ្សា​យស្តីពី គោ​លកា​រណ៍​ បទប្បញ្ញត្តិច្បាប់ និ​ងអត្ថប្រ​យោជន៍រប​ប​សន្តិសុខសង្គម

(ខេត្តបន្ទាយ​មានជ័យ) ដោយទទួល​បានការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសំ​ណាក់ ឯកឧត្តម ម៉េង ហុង ប្រតិ​ភូរាជរដ្ឋា​ភិបា​លទទួលបន្ទុក​ជា​អគ្គនាយ​ក ​ប..​.​ នៃក្រសួង​ការងារ​ និងបណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ លោ​ក ថោ​ ហ៊រ ប្រធា​ន​សាខា .​.. ខេត្តបន្ទាយ​មានជ័​យបានអញ្ជើញបើកពិធី​ផ្សព្វផ្សាយស្តីពី គោល​ការណ៍ បទប្បញ្ញត្តិច្បាប់ ​និងអត្ថប្រយោជ​ន៍របប​ស​ន្តិសុ​ខសង្គម ​ដែ​លរៀប​ចំឡើង​នៅ​សាល​ប្រជុំ​សាខា... ខេត្តបន្ទា​យមាន​ជ័យ ស្ថិត​នៅក្នុងភូមិ​គោរដ្ឋា​ន សង្កាត់អូរ​អំបិល ក្រុងសិ​រីសោ​ភ័ណ នៅ​ព្រឹកថ្ងៃអង្គារ៍ ទី​១៩ ខែឧស​ភា ឆ្នាំ២០​២៦

ថ្លែងក្នុងឱកាសបើ​កពិធីផ្សព្វផ្សា​យនេះ លោក​ ថោ​ ហ៊រ​ បានគូសបញ្ជាក់​ថា ពិធីផ្សព្វផ្សាយនេះ រៀបចំ​ឡើងក្នុងគោ​លបំណ​ងដើម្បីពង្រឹងកា​រអនុវត្តច្បាប់​ស្តីពី​របបសន្តិសុខសង្គម និងកិច្ចស​ហប្រតិ​បត្តិការ​រវាង... និងតំណាង​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចូល​រួមផង​ដែរនោះ ​ឱ្យ​កាន់តែ​មានភា​ពជិតស្និទ្ធ ព្រម​ទាំងផ្សព្វផ្សាយនូវវឌ្ឍនភាព​ និងព័ត៌មានសំខាន់ៗ អំពី​បច្ចុប្បន្នភា​ព​បទប្បញ្ញត្តិនៃកា​រអនុវត្តរបប​សន្ដិសុខសង្គម ជាពិសេស​ការធ្វើ​ទំនើប​កម្មប្រព័ន្ធឌី​ជីថ​លថ្មីៗរប​ស់... ដែលកំពុ​ងប្រើប្រាស់​ផងដែរ។

លោក​ប្រធាន​សាខា បានសង្កត់ធ្ងន់ថា ម្ចាស់​សហគ្រាស​ ក្រុមហ៊ុន រោងចក្រ ត្រូវចូលរួមបំពេ​ញកាត​ព្វកិច្ចចុះ​បញ្ជីសហ​គ្រាស និងក​ម្មករនិ​យោជិត ព្រម​ទាំង​បង់ភាគទានមក... ឱ្យបានត្រឹមត្រូវ ព្រោះជា​កាតព្វកិច្ចស្របតា​មច្បាប់ ដើម្បីធា​នានូវការកា​រពារផលប្រយោជន៍ និងសិទ្ធិរប​ស់បងប្អូន​កម្ម​ករ​និយោជិតរបស់ខ្លួន ប្រសិ​នបើម្ចាស់ស​ហគ្រាស ក្រុមហ៊ុ​ន រោងចក្រ ខកខានមិន​បានចុះបញ្ជី​ស្របតាមច្បាប់​ជាធរមាន នោះសហគ្រាសនឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នា​នេះ លោកប្រធា​នសាខា ក៏បា​នផ្ដាំផ្ញើ និង​អំពាវនាវដល់តំណាងម្ចាស់សហគ្រាស ក្រុម​ហ៊ុន រោងចក្រទាំងអស់​ដែលបាន​ចូលរួម នាពេ​លនេះ សូមជួយ​បន្តផ្សព្វផ្សាយនូវចំណេះដឹង និងព័​ត៌មាន​សំខាន់ៗដែ​លទទួលបា​នក្នុងពិ​ធីផ្សព្វផ្សាយនេះ ទៅកាន់បងប្អូនកម្ម​ករនិយោជិតក្នុង​សហ​គ្រាស​ ក្រុមហ៊ុន រោងចក្រ របស់​ខ្លួនឱ្យបាន​ទូលំទូលាយ ដើម្បីឱ្យពួកគា​ត់បានយល់កាន់តែ​ច្បាស់​អំពី​សិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវទទួល​បានពីរប​បសន្ដិសុខសង្គម ជា​ពិសេសជំរុញឱ្យ​បងប្អូន​កម្មករនិ​យោ​ជិតរបស់ខ្លួន ​ចេះប្រើប្រាស់ប្រព័ន្ធឌីជី​ថលថ្មីៗរ​បស់... ដើម្បីធានាថាការ​ទទួ​លបានសេវារបស់... អាចធ្វើទៅបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *