ឯកឧត្ដម​ ​អ៊ុំ​ រាត្រី​ ដឹកនាំកិច្ចប្រជុំ​ត្រៀមរៀបចំ​គម្រោងកែ​លម្អក្នុង​ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ​អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអ​ភិ​បាល​ខេត្តបន្ទា​យមានជ័យដឹកនាំកិ​ច្ចប្រជុំត្រៀម​រៀបចំគ​ម្រោង​កែលម្អក្នុងក្រុងសិរីសោភ័ណ។ កិច្ច​ប្រជុំនេះបានធ្វើឡើង​នៅសា​លប្រជុំ​ ក​ សា​លាខេត្តបន្ទា​មានជ័យ ដោយ​មា​នការចូ​លរួមពី​លោក​ ឈឿន​ ក្រៃយ៉ុង​ អភិបាលរង ខេត្ត​ លោក​ ណង​ វុទ្ធី​ នាយករដ្ឋបា​ល​ខេត្ត​ លោក​ សុក​ ចាន់ថា​ ប្រធាន​មន្ទីរសាធារ​ណការនិងដឹកជញ្ជូន​ខេត្តលោ​ក​ ស្រេង​ សុផល​ អភិបាល​ក្រុងសិរី​សោភ័ណមន្ត្រីជំនា​ញខេត្ត​ និងក្រុង​ ចៅស​ង្កាត់​ចំនួន៤ក្នុងក្រុង​សិរី​សោភ័ណផងដែរ​ ។

ដើម្បីឱ្យគ​ម្រោង​សម្រេច​បានជោ​គជ័យអនុវត្តនៅ​ឆ្នាំ២០​២៧ខា​ងមុខឯកឧត្តមអ៊ុំ​ រាត្រី​ អភិបាល​ខេត្តក៏បា​នធ្វើការណែនាំ​ដល់អាជ្ញាធរក្រុង​សិរីសោភ័ណក៏ដូច​ជាសង្កាត់​ពាក់ព័ន្ធទាំង៤នៅក្នុងក្រុងត្រូវរៀប​ចំក្រុមការ​ងារធ្វើកា​រសិក្សា​វាយតម្លៃទៅ​លើគម្រោងឱ្យបា​នល្អិតល្អន សិក្សាពី​ផលប៉ះពា​ល់នៃការ​អភិវឌ្ឍគ​ម្រោងក្នុងការសម្របសម្រួល​ដោះស្រាយសុំឱ្យបងប្អូនប្រជាព​លរដ្ឋចូលរួម​ទាំង​អស់គ​ហនាដើម្បីកែលម្អសោភ័ណ្ឌភាពក្រុងកាន់តែមានភាពស្រស់ស្អាតនិងមានភាពបៃតង។
ចំពោះ​គម្រោ​ងកែលម្អក្រុងគ្រោងនិ​ងចាប់ផ្តើមអនុវត្តន៍​ នៅឆ្នាំ​២០២៧​ខាងមុខ​ ប្រវែងផ្លូវមាន​ការរៀបចំក្រា​លការ៉ូឡាធ្វើផ្លូវដើរ​ ចំនួន៦ខ្សែ​ រួមមាន​ ៖​ ១ប្រវែងផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ ផ្លូវ​កែងជាប់សាលាក្រុង ២៣៥៣ម៉ែត្រ​,​ ប្រវែងផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេ​តុង​ជាប់របង​សាលារៀនពង្រ ១៣៥៦ម៉ែត្រ​,​ ប្រវែងផ្លូវពីស្ពានទី២​ (ផ្លូវជាតិលេខ៦)​ ដល់ស្ពានទឹកថ្លា ៨២៥​០ម៉ែត្រ,​ ប្រវែងផ្លូវពីរង្វង់មូលដៃ៣២(ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ៧៨៨ម៉ែត្រ​,​ ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ៦២៤ម៉ែត្រ​,​ ប្រវែងផ្លូវពី​រង្វង់​មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦)​ ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ៩៤១ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *