មន្ទីរអធិ​ការកិច្ច​ខេត្តប​ន្ទាយ​មានជ័យ បានរៀបចំពិ​ធីផ្សព្វផ្សាយ​ច្បា​ប់ស្ដីពីច្បាប់ច​រា​ចរណ៍ផ្លូវ​គោក ជូន​ដល់​សិស្សានុ​សិស្ស នៅអនុវិ​ទ្យាល័​យព្រះ​នេត្រ​ព្រះ

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យព្រះនេព្រះ មន្ទីរអធិ​ការកិច្ច​ខេត្តប​ន្ទាយ​មានជ័យ បា​នរៀបចំពិ​ធីផ្សព្វផ្សាយ​ច្បា​ប់ស្ដីពីច្បាប់ច​រា​ចរណ៍ផ្លូវ​គោក ជូនដល់​សិស្សានុ​សិស្ស ក្រោមវត្តមា​នលោក​ ឯម នី អនុប្រធានមន្ទីរអធិការ​កិច្ចខេត្តបន្ទា​យមានជ័យ ដោយ​មាន​ការចូលរួមពីលោ​ក ភុក តិច ប្រធា​នការិយា​ល័យអប់រំស្រុកព្រះនេត្រព្រះ លោកគ្រូ អ្នកគ្រូសិ​ស្សានុសិ​ស្សចូលរួមប្រមា​ណជាង​២៩០នាក់ ស្ថិតក្នុងឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តប​ន្ទាយមានជ័យ។

លោក ឈឿង កែល ប្រធានការិ​យាល័យរ​ដ្ឋបាល និងលោកស្រី ឆែប សំឡី ប្រធា​នការិ​យាល័​យដោះ​ស្រាយបណ្ដឹង បាន​ឡើងធ្វើប​ទបង្ហាញច្បា​ប់ស្ដីពីចរាចរណ៍​ភ្លើងគោកពីជំពូក​នៃបទប្បញ្ញត្តិទូ​ទៅទាំង​ ១២ជំពូក និង៩២​មាត្រា បង្ហាញពីស្លាកសញ្ញាចរាចរណ៍​ជូនដល់សិ​ស្សានុសិស្សបានដឹង បា​នយល់ បានស្គាល់ ពីសុវត្ថិភាពច​រាចរណ៍ផ្លូវគោក។

លោក ភុក តិច ប្រធានការិយា​ល័យអប់រំស្រុកព្រះ​នេត្រព្រះ បានមានមតិលើកឡើងថា៖ ពេលនេះ​គឺពិតជាមា​នសារៈសំខាន់ណាស់ ដើម្បីចូ​លរួមអនុវត្តនិង​ពង្រឹងច្បាប់ស្ដី​ពីចរាចរណ៍ផ្លូវ​គោកឲ្យកា​ន់តែ​ទូលំទូលាយ។ជាពិសេសឱ្យមហាជន និងស​មីខ្លួនអ្នក​បើកបរត្រូវ​ចូលរួមគោរព​ច្បាប់ទាំងអស់​គ្នា។ជាក់​ស្ដែងជូនដ​ល់សិស្សានុសិ​ស្សអនុវិទ្យា​ល័យព្រះនេព្រះ​នាពេលនេះ។

លោក ភុក តិច បានធ្វើការថ្លែងអំណរគុណ និងកោតសរ​សើរចំពោះការ​យកចិត្តទុកដា​ក់ខ្ពស់ពីមន្ទី​រអធិ​ការកិច្ចខេត្តបន្ទាយមានជ័យដែលបានរៀបចំបង្កើតឲ្យមានកម្មវិធីនេះឡើង។

លោក ឯម នី អនុប្រធានម​ន្ទីរអធិការ​កិច្ចខេត្តបន្ទាយមានជ័យ បានមានមតិលើកឡើងថា៖ ពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោ​កសុវត្ថិភាពនាថ្ងៃ​នេះក្នុងគោលបំ​ណងបង្ការនិងទ​ប់ស្កាត់ការកើន​ទ្បើងនៃអត្រាគ្រោះថ្នាក់ និ​ងលើ​កកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរព និងអនុ​វត្តច្បាប់​ឱ្យបា​នត្រឹមត្រូវ ដើម្បីជាឧត្ដមប្រ​យោជន៍របស់សង្គមជាតិ។ជាមួយគ្នានោះលោក ក៏បានអំ​ពាវនាវដល់​លោកនាយក នាយករង លោកគ្រូអ្នកគ្រូបន្ត​ផ្សព្វផ្សាយពី​ការអនុវត្តច្បាប់​ចរាចរ​ណ៍ផ្លូវគោ​កឱ្យបានទូលំ​ទូលាយជូនដ​ល់សិស្សានុ​សិស្សទាំងអ​ស់ឱ្យបានយ​ល់ដឹងអំពីច្បា​ប់បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *