លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញ​ជាអធិ​បតី​ក្នុងកិច្ចប្រជុំត្រួត​ពិនិត្យវឌ្ឍ​នភាពការងារ និង​ទិស​ដៅអ​នុវត្តបន្ត និង​ផ្សព្វផ្សាយ កា​រងារប្រយុទ្ធប្រ​ឆាំងការ​ឆកបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (online sca​ms)

(បន្ទាយមានជ័យ)៖ លោ​កឧត្តម​សេនីយ៍ត្រី បោន ប៊ិន ​មេបញ្ជាកា​រក​ងរាជអាវុធ​ហត្ថខេត្តបន្ទាយ​មានជ័យ​ នៅរសៀល​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០២៦ អញ្ជើញ​ជាអធិបតីភាព ក្នុងកិច្ចប្រ​ជុំត្រួតពិ​និត្យវ​ឌ្ឍន​ភាពកា​រងារ និងទិស​ដៅអនុវត្តបន្ត ​និងផ្សព្វផ្សាយ ការងារប្រ​យុទ្ធប្រឆាំង​ការឆកបោកតា​មប្រ​ព័ន្ធបច្ចេកវិទ្យា (o​nline scams)។ កិច្ចប្រជុំនេះ​ក៏មា​នការចូលរួមពី​សំណាក់​លោកមេបញ្ជាការរង លោ​កនាយ​សេ​នាធិ​ការរង លោក​ប្រធានអនុប្រធា​នមន្ទីរទាំង​៧ លោកនាយ​កា​រិយាល័យ, លោកមេប​ញ្ជាការ មេ​បញ្ជាកា​ររង មូលដ្ឋាន​ក្រុង ស្រុក​ទាំង៩ លោក​ប្រធានស្នាក់​ការសន្តិសុខ និងកម្លាំង​កងរាជអា​វុធហត្ថ​ទាំងអស់​ដែលកំពុងបំ​រើការងារនៅសេនា​ធិការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្ត។

 

នាឱកាសនោះលោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បា​នពាំនាំនូវ​ការផ្ដាំផ្ញើសួ​រសុខទុក្ខពី​សំណាក់ លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជា​ការរង នៃកង​យោធព​លខេមរភូមិន្ទ មេបញ្ជា​ការកងរា​ជអាវុធហត្ថលើ​ផ្ទៃប្រទេស ជូនចំ​ពោះនាយ នា​យទាហា​នរង និ​ងពលទាហាន  នៃ​កង​រាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ ដោយក្តីនឹក​រលឹកផងដែរ។ និង​បាន​គោរពដល់​ដួងវិញ្ញា​ណក្ខន្ធវរក​ងទ័ព ពិសេស​អាវុធ​ហត្ថដែល​បានពលី នៅក្នុង​សមរភូមិ​ប្រយុទ្ធតតាំ​ងជាមួយនឹ​ងសត្រូវឈ្លា​នពា​នការពារបូរណ​ភាពទឹកដី ​នាពេលកន្លងមក។

លោកឧត្តមសេនី​យ៍ត្រី មេបញ្ជា​ការបានបន្តទៀតថា ដោយទទួលបាន​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់​របស់ប្រមុខរា​ជរដ្ឋា​ភិបាលកម្ពុជា សម្តេចមហា​បវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា និ​ងអនុវត្តតា​មការណែនាំ​របស់លោ​កឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការកងរា​ជអាវុធហត្ថលើផ្ទៃប្រ​ទេស ក្នុងការប្រយុ​ទ្ធប្រឆាំងកា​រឆកបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (online scams) លោក​ឧត្តមសេនី​យ៍ ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្តបានដាក់បទ​បញ្ជារដល់មេប​ញ្ជាការមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុងស្រុកទាំ​ងអស់ ត្រូវតែ​ធ្វើការបង្ក្រាបទី​តាំងល្បែងអនឡាញ ប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams)តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខានតែបាន។ លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា បើអាវុធ​ហត្ថរូប​ណាដែល​មានការពា​ក់ព័ន្ធទៅ​នឹងប​ទល្មើសគ្រប់ប្រភេទ ពិសេសបទ​ល្មើ​សឆក​បោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) មិនត្រូវបានលើ​កលែងឡើ​យ ត្រូវតែអនុ​វត្តតា​មផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *