រដ្ឋបាលខេត្តកំពង់​ចាម សហ​ការជាមួយ​ក្រសួង​មហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយ​ផែនការស្ដីពីការបន្តនិ​រន្តរភាពយុទ្ធនាកា​របោ​សសម្អាតកា​រឆបោកតាមប្រ​ព័ន្ធបច្ចេក​វិទ្យា (Online Scams)

(កំពង់ចាម)នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២​៦ ឯកឧត្តម អ៊ុន ចា​ន់ដា អភិបា​លនៃគណៈអ​ភិបាលខេត្តកំពង់​ចាម និងជាប្រធាន​គណៈបញ្ជាកា​រឯកភាព​ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានអញ្ជើញចូលរួម​ជាគណៈអធិបតីក្នុង​កិច្ចប្រជុំផ្សព្វផ្សាយផែ​នការស្ដីពីការ​បន្តនិរន្តរភាពយុទ្ធនាការ​បោសសម្អាតការ​ឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្រោមអធិ​បតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ។

កិច្ចប្រជុំ​មានកា​រអញ្ជើញចូលរួមពីសំណា​ក់ប្រតិភូក្រ​សួងមហា​ផ្ទៃ, ឯក​ឧត្តម កោ វណ្ណឌី ប្រធា​នសា​លា​ដំបូងខេត្តកំពង់ចា​ម, តំ​ណាងអយ្យការ​អមសាលា​ដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក​ក្រុម​ប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង​ស្រុក ឃុំសង្កាត់, អធិការក្រុង ស្រុក ប៉ុស្តិ៍នគរ​បាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំ​នួនទៀត ស្ថិតនៅ​សាលាខេត្តកំពង់ចាម។

ថ្លែងក្នុងឱ​កាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ មានប្រសាសន៍ថា​ ជាបទពិសោ​ធន៍​ក្នុង​ការអនុវត្តកា​រងារប្រឆាំងបទល្មើសឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោយទទួល​បានបទបញ្ជា​​លេខ០១របស់រាជរដ្ឋាភិបាល គណៈបញ្ជាការ​ឯកភាពរដ្ឋបា​លខេត្ត បានច្បាមជាប់​នៅនឹង​ដៃ និងឈា​នទៅគ្រប់គ្រងភ្លាមៗ នូវគោ​លដៅសំខាន់ៗចំនួន ៤០២ទីតាំង និងកន្លែងផ្សេងៗ ចំនួន ៧១៤ទី​តាំង​ផងដែរ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ដោ​យបានដាក់ចេញញនូវផែនកា​រជាយុទ្ធសាស្ត្រ កំណត់​ និងគ្រប់​គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមា​នការប្រមូលផ្តុំម​នុស្សរស់នៅប្រក​បអាជីវកម្ម​ផ្សេងៗ ជា​លទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ពុំមានCasino និងទីតាំងបទល្មើសឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងនេះអាស្រ័យដោ​យយើងបានចាត់វិធាន​ការណ៏នានាជា​ប់ជាប្រ​ចាំ​ពីចម្ងាយ កំណត់គោល​ដៅមុន​ ចុះពិនិត្យ និង​ពង្រាយកម្លាំងតាមគោ​លដៅ ដែលនឹង​អាចមាន​ការហើរចូ​លពីខា​ងក្រៅនូវមុខស​ញ្ញាសង្ស័​យបានទាន់ពេលវេលា​ ។

ជាមួយ​គ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិ​បាលខេត្តកំពង់​ចាម​ បានបញ្ជាក់ថា​ ការងារ​រដ្ឋបាលចំ​ហរតាមដ​ងផ្លូវសា​ធារណៈ កម្លាំងជំនាញបានធ្វើការបង្ក្រាបបទល្មើស​ ៧លើក ឃាត់ខ្លួនមនុស្ស ៥៨ នាក់ ដែលជាជនជាតិចិនធ្វើដំណើរចូលក្នុងខេត្តកំពង់ចាម ដោយគ្មានលិខិតឆ្លងដែន (ខុសច្បាប់) បញ្ជូនខ្លួនទៅអគ្គនា​យកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ ។

ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម ប៊ុន ហុន​ រដ្ឋលេខា​ធិការក្រសួងមហា​ផ្ទៃ​ មានប្រសាសន៍ថា​ ក្រោម​គោលន​យោបាយ និងឆន្ទៈ ដឹកនាំ ប្រ​កបដោ​យភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបា​លក​ម្ពុជា បាននឹងកំពុងអនុ​វត្តច្បាប់​យ៉ាងតឹងរ៉ឹង ​លើករណីឆបោក​តាមប្រព័ន្ធអនឡាញ ដោយបាន ឃាត់​ខ្លួ​នឧក្រិដ្ឋជន ​និងអ្នកពាក់ព័ន្ធបញ្ជូនទៅ​តុលាការ ដើម្បីផ្តន្ទាទោ​ស និងអនុវត្ត នីតិវិធី បណ្តេញចេញ​ទៅប្រទេសជាប​ន្តបន្ទាប់ ជាពិសេសបានសហការ ផ្តល់ព័ត៌មានអំពីខ្សែបណ្តាញមេខ្លោង ទៅកាន់​ប្រទេ​សក្នុងតំបន់ និងក្រៅតំបន់ ជាច្រើនករណី​ផងដែរ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *