ព្រះ​អង្គ ង៉ែត សម្ផស្ស រួម​ជាមួយស​ប្បុរ​សជន បាន​និមន្តនិ​ងអញ្ជើញ​នាំយកបន្លែ​ផ្លែឈើច​ម្រុះប្រមា​ណ២​តោន និង​ទឹក​សុទ្ធជាង​១០០០យួរ ទៅប្រគ​ល់ជូនដ​ល់វីរៈកងទ័ព​ដែលឈរ​ជើ​ងជួរមុខ នៅទិស​អូរស្មាច់ ខេត្តឧត្តរ​មានជ័យ

(បន្ទាយមានជ័យ) ដើម្បីជាកា​រឆ្លើយត​បតាមការ​សំណូមពរ ​ដែលជា​តម្រូវការ​ចាំបាច់ របស់វីរៈ​កងទ័​ព​​ឈរ​ជើងជួរមុខ កាល​ពីថ្ងៃអាទិត្យ ទី​១៧ ខែ​ឧសភា​ ឆ្នាំ២០​២៦​នេះព្រះ​អង្គ ង៉ែត សម្ផស្ស ជំនួយ​ការផ្ទាល់​របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគ​ណខេត្តបន្ទាយមានជ័យ និងជាម្ចា​ស់អាស្រ​មវិបស្ស​នារាម ផ្លូវលេខ៧ ស្ថិតនៅ​ក្នុងភូមិសូភី២ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមជាមួយ​សប្បុរស​ជន បាននិមន្ត ​និងអញ្ជើញនាំ​យកបន្លែផ្លែឈើ​ចម្រុះ ប្រ​មាណជាង ២តោន ទឹកសុទ្ធជាង១០០០យួរ តង់ ទឹក​សុទ្ធ ទឹកត្រី ទឹ​កស៊ីអ៊ីវ ប្រហុក ធូបមូស មី ស្ករស ប៊ីចេង កាហ្វេ សាប៊ូ អង្ករ ដែលបានមក​ពីការ​និមន្តបិណ្ឌបា​ត កៀរគ​រពីសប្បុរស​ជន ពីទី​ជិត ទីឆ្ងា​យ ក្នុងស្រុក និងក្រៅស្រុក បានយ​កទៅចែ​កជូនដល់​បងប្អូនវី​រៈកងទ័ព ដែល​ឈរជើង​ជួរមុខ នៅទិស​អូរស្មាច់ ខេត្តឧត្ត​រមានជ័យ ដោយផ្ទាល់។

ព្រះអង្គ ង៉ែត សម្ផស្ស បានមា​នសង់​ដីការថ្លែង​អំណរ​អរគុណដ​ល់សប្បុរ​សជន ពីទីជិត ទីឆ្ងាយ ក្នុង​ស្រុក និងក្រៅស្រុក​។ជាពិ​សេសញោមៗ​ដែលជា​អាជីវករ​នៅក្នុងផ្សារ​ពូពុយក្នុងខេត្តបាត់ដំបង ដែ​លតែង​តែប្រគេ​នបន្លែ​ជាច្រើន​តោន និង​សម្ភារៈជាគ្រឿង​ឧបភោគ បរិភោ​គច្រើនមុខ ក្នុងកា​រជួយឧ​បត្ថម្ភគាំទ្រដ​ល់វីរៈ​កងទ័ពដែ​លឈរជើងនៅជួរមុខ​នាពេលនេះ។

ទន្ទឹមជាមួយគ្នានោះ​ព្រះអង្គ ង៉ែត សម្ផស្ស បានសង់​ដីការបញ្ជាក់ថា៖ ការប្រគល់ជូននាពេលនេះ គឺដើម្បីជួយសម្រា​លទុកដល់ថ្នាក់ដឹកនាំ ហើយក៏ជាផ្នែកមួ​យដែលយើងមិន​អាចភ្លេចបាន​ក្នុងកា​រជួយគាំ​ទ្រវីរៈកង​ទ័ពឈរជើង​ជួរមុខ និងក៏ដូចជាការជួយសម្រា​លបន្ទុកបានមួយគ្រា។ ម្យ៉ា​ងវិញទៀត​សកម្មភាព​នេះទាំងពុទ្ធចក្រ និងអាណាចក្រ បានឆ្លុះបញ្ចាំងអោយឃើ​ញពីសមានចិត្តដ៏​ប្រពៃថ្លៃថ្លា និងការរួបរួមសាមគ្គីគ្នា ក្នុង​ស្មារតីខ្មែរជួយ​ខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីរួមចំណែ​កជាមួយ​រាជរដ្ឋាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *