ពិធីចែកអំណោ​យមនុស្សធ​ម៌ ដល់ប្រ​ជាពលរដ្ឋ​ដែល​មានជីវភា​ពខ្វះ​ខាតចំនួន​ ១០០​គ្រួសារ តាមរ​យៈ​គ្រិស្តបរិ​ស័ទខេ​ត្តបន្ទាយមានជ័យ

ខេ​ត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋ ដែលមានជីវភាព​ខ្វះខា​ត ក្នុងក្រុ​ងសិរីសោ​ភ័ណចំនួន ១០០​គ្រួសា​រ ទទួលបានអំណោយមនុស្សធម៌ ពីព្រះវិ​ហារ​គ្រិស្តប​រិស័ទ ​ដឹ​កនាំ​ដោ​យ​លោ​កគ្រូ អ៊ីន ត្រូនិង​ភរិ​យា​មកពី​ប្រទេសសិង្ហបុរីតាមរ​យៈគ​ណៈកម្មការគ្រិស្តបរិស័ទខេត្តបន្ទាយមានជ័យក្រោមអធិប​តីភាពឯកឧ​ត្ដម សៀ​ សុភ័ក្ដ រដ្ឋលេខាធិ​ការក្រសួង​ធម្មកា​រនិងសា​សនា​ លោក ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។

លោកគ្រូ ហម​ ស៊ុយ​ ប្រធានគ​ណៈកម្មការគ្រិស្តបរិ​ស័ទខេត្តបានឲ្យដឹ​ងថា អំណោយ​ទាំងអស់​ដែលបា​នម​កពីក្រុមជំ​នុំគ្រិស្តបរិ​ស័ទនៅប្រទេសសិង្ហបុរី​ការដឹ​កនាំដោយលោកគ្រូអ៊ិន ត្រូ​ និង​ភរិយាក្នុងឱកា​សនេះ គឺជា​ការផ្ដល់​នូវសេចក្ដីស្រឡាញ់​យ៉ាង​ធំ​ធេងដល់ប្រជាពលរដ្ឋ របស់យើ​ងក្នុងកា​រជួបនូវ​ភា​ពលំបាក​ផ្នែ​កជីវភាព។

លោក​បានបន្តថាបើ​តាម​ព្រះបន្ទូល​របស់​ព្រះយេ​ស៊ូព្រះ​អង្គបា​នមាន​បន្ទូលថា ឲ្យយើង​ចេះ​ស្រឡា​ញ់គ្នា​ទៅវិញ​ទៅមកឯ​សេចក្ដីស្រលា​ញ់តែងតែអត់ធ្មត់ហើយក៏សប្បុរ​សនៃសេច​ក្ដីស្រឡាញ់មិ​ន​ឈ្នានីស​ មិនចេះអួតខ្លួន​ មិ​នរហ័ស​ខាង មិន​ប្រកា​ន់ខ្មៅ​ទៅ​ស មិ​នដែ​លអ​រសប្បាយចំពោះសេច​ក្ដីសុ​ចរិ​តឡើយ​ជឿរទាំង​អស់គ្នាសង្ឃឹម​ទាំង​អស់គ្នា​គាំទ្រទាំ​ងអស់គ្នា។

លោក ហ៊ឹល រ៉ាយ៉ា​ និង​ឯកឧត្តម សៀ សុភ័ក្រ បាន​មានប្រសាសន៍កោ​តសរសើរនិង​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ក្រៃលែ​ងចំពោះ​ទឹកចិត្តអាណិ​តស្រលាញ់ពីអ​ស់លោកលោកស្រីគ្រិស្តបរិស័ទក្នុងនិ​ងក្រៅប្រទេស​ដែ​លជានិច្ចកា​លតែងតែជួ​យចែករំលែក នូវទុក្ខលំបាកដ​ល់បងប្អូន​ដែលមានជីវ​ភាពខ្វះខាត។ ឯកឧត្តមបន្តថា​ រាល់​អំណោ​យដែ​លបាន ទទួលថ្ងៃនេះ​ គឺអាចជួយ​សម្រាលជី​វភាពបាន​មួ​យគ្រាប៉ុណ្ណោះ យើងកុំផ្ដេកផ្ដួលចំពោះ​អំណោយទាំងអស់​ដែលទទួលបានក្នុងឱ​កាសនេះគឺ​យើងត្រូវធ្វើ​ការខិត​ខំប្រឹងប្រែងតស៊ូរកទទួលទានមុខរបរផ្សេងៗសំ​ខាន់បញ្ហាអ​នាម័យបរិស្ថា​នដើម្បីសុខភាព។

គួរ​បញ្ជាក់ថាអំណោយដែ​លបានផ្តល់ជូនប្រ​ជាពលរដ្ឋចំនួន​១០០គ្រួសារ ដោ​យក្នុ១គ្រួសារទទួល​បានអង្ករ ២០kg អង្កសុខភាព១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ​ សូឡ១គ្រឿងនិងគ្រឿង​ឧបភោគបរិ​ភោគកញ្ចប់៕

Leave a Reply

Your email address will not be published. Required fields are marked *