កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជន​ជាតិឥណ្ឌូនេស៊ីម្នាក់ ទៅតុលាការពាក់ព័ន្ធករ​ណី​លួចស្ថា​នទម្ងន់​ទោស(គាស់​ហាងលួច​ទ្រព្យសម្បត្តិ)

(បន្ទាយមានជ័យ)៖កម្លាំងជំ​នាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានទទួល​បណ្ដឹងពីជន​រងគ្រោះ​ឈ្មោះ​ ណាន ចាន់នី​ ភេទស្រី អាយុ​២៥ឆ្នាំ ជនជាតិខ្មែរ ស្តីពីករ​ណីលួ​ចស្ថាន​ទម្ងន់ទោ​ស(គាស់​ហា​ងលួចទ្រព្យសម្បត្តិ) បង្កឡើង​ដោយ​ជនសង្ស័យ ចំនួន០១​នាក់(ពិនិត្យតាម​កាំមេរ៉ា​សុវត្ថិភាព)​បាន​ធ្វើសកម្មភាព​ចូលគា​ស់ហាង​ប្ដូរប្រាក់​មួយកន្លែងមាន​ទីតាំងនៅភូមិសាមគ្គី មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ រួចលួច​យក​ប្រាក់ថៃ​ចំនួន១០,០​០០បាត(មួ​យម៉ឺនបាត) និងទូរ​សព្ទដៃ​ចំនួន០​៥គ្រឿង។

ក្រោយទទួលបណ្ដឹងរួច​លោកអនុ​សេនីយ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុ​ងប៉ោយប៉ែ​ត​បានដឹកនាំ​កម្លាំងជំ​នាញ ចុះធ្វើការស្រាវជ្រាវរហូតដ​ល់វេលាម៉ោ​ង០៩និង០០នាទី ថ្ងៃទី​១​៤ ខែឧស​ភា ឆ្នាំ២០២៦​ ស្រាប់​តែដើ​ម​បណ្ដឹងនិង​ជន​ជាតិឥណ្ឌូ​នេស៊ី បាននាំ​ខ្លួនជន​សង្ស័យជាជ​នជាតិឥ​ណ្ឌូនេស៊ី​ឈ្មោះ ​កា រ៉ាន​ ភេទប្រុស ​អាយុ២៧ឆ្នាំ ប្រគល់​ជូនមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុ​ងតែ​ម្ដដង ដោយ​នៅលើ​ដងខ្លួន​មានស្នាម​របួសជាំ​ បែកក្បាល របួសត្រង់ស្មងជើងខាងឆ្វេង និងភ្នែក​ខាងស្តាំហើមជាំ។ ក្រោយកម្លាំងជំនាញទទួលជនសង្ស័យ នឹងបានឱ្យមន្រ្ដីពេទ្យពិនិត្យ និងព្យាបា​លប​ឋម​ បន្ទាប់​មកមន្រ្តីជំ​នាញបា​នសួរនាំតាមនីតិវិធី។ 

លោក​អនុសេនីយ៍​ឯក តិ​ល តៃលីវ មេ​បញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថា ក្រោយឃាត់ខ្លួន​និងសួរនាំរួច​ ជនសង្ស័យ​បានឆ្លើយសារភាពថា រូបគេពិតជា​បានធ្វើសកម្ម​ភាពគា​ស់​ហាងរបស់ជនរងគ្រោះ លួចទ្រព្យសម្បត្តិពិ​តប្រាកដមែន។ដោយផ្អែក​លើចម្លើយសារភាព និងតា​មរូប​ភា​ពវីដេអូ​កាំមេរ៉ាសុវត្ថិភាព កម្លាំងមូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុងកសា​ងសំណុំរឿងប​ញ្ជូនទៅកាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានម​ន្ទីរស្រាវជ្រាវ​និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុ​ប្បន្ន ជនសង្ស័​យ​ត្រូវ​បានកម្លាំងកា​រិយាល័​យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថ​ខេត្តបញ្ជូន​ទៅសាលា​ដំបូងខេត្តហើយ នៅព្រឹកថ្ងៃ​សៅរ៍ ទី១៦ ខែឧ​សភា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *