លោកឧត្តមសេនី​យ៍ត្រី ធិន ស៊ិន​ដេត ដឹកនាំ​កម្លាំងជំ​នាញ ចុះបង្ក្រាប​ករណីគ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យបា​នចំនួន០​២នាក់ នៅក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ត្រី សឿម ​សារិទ្ធ ស្នងការ នៃ​ស្នងការដ្ឋា​ននគរបាល​ខេត្តបន្ទាយមា​នជ័យ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរា​ជអាជ្ញា នៃអ​យ្យការ​អមសា​លាដំបូងខេត្តបន្ទា​យមានជ័យ នៅ​ថ្ងៃទី១៣ ខែឧស​ភា ឆ្នាំ២០​២៦ វេលាម៉ោង​២០​និង​៥​០នាទី កម្លាំង​ការិយាល័យជំនា​ញដឹ​កនាំ​ដោយលោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត ស្នង​ការរង​នគរបា​លប្រឆាំ​ងគ្រឿង​ញៀន​ខេត្ត បានឆ្មក់បង្ក្រាបករណីចែក​ចាយ និងប្រើប្រាស់​ដោយខុស​ច្បាប់នូវ​សារធាតុញៀន​ នៅ​ចំណុចមុ​ខខារ៉ាអូខេ​ ពេជ្ជរ៉ា​-PECHRA ស្ថិត​ក្នុងភូមិ​បាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ ដោយ​​ឃាត់ខ្លួន​ជនសង្ស័យបាន​ចំនួន១នាក់ មានឈ្មោះ អ៊ឹង ​អៀងផេង ភេទ​ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតា​ងដកហូតបានរួមមានៈ ថ្នាំកញ្ចប់​ពណ៌​ខៀវរូប​សះ PORSCHE ចំនួ​ន​២កញ្ចប់‎ថ្នាំ​កញ្ច​ប់រូប​នាគ​ពណ៌​មា​ស PORSCHE ​១កញ្ចប់‎និងទូរស័ព្ទដៃ ១គ្រឿង ។

បន្ទាប់ពីបាន​ទទួល​ចម្លើយ​សារភា​ពរបស់​ឈ្មោះ អ៊ឹង អៀងផេង រួចមកនៅវេ​លាម៉ោ​ង២១​និង២​០នាទី កម្លាំ​ងសមត្ថកិច្ច​បាន​បន្តនាំខ្លួន​ឈ្មោះ ពេជ្រ​ ពិសី​ ភេទប្រុស​ អាយុ៣​០ឆ្នាំ ជន​ជាតិខ្មែរ នៅ​បន្ទប់​ខារ៉ា​អូខេ VIP លេ​ខ.(ជាន់​ទី១) ។វត្ថុតាង​ចាប់​យករួមមាន ថ្នាំកញ្ចប់ពណ៌ខៀវរូបសេះ PORSC​HE ចំនួន ៤កញ្ចប់ ‎ថ្នាំកញ្ចប់​ពណ៌ខ្មៅ P​URBERRY ១កញ្ចប់ ‎ថ្នាំគ្រាប់ពណ៌ផ្កាឈូក (ប្រ​ភេទ​គ្រវី) ចំនួន៦៥គ្រាប់ និងទូរស័ព្ទដៃ ១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបា​នកា​រិយាល័​យជំនាញក​សាងសំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បីអ​នុវត្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *