ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា«​អតីតយុទ្ធ​ជន និងនិវត្តជ​នកម្ពុជា ​១២ ខែឧ​សភា ឆ្នាំ២០២៦»

ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៣ ខែឧស​ភា ឆ្នាំ២០២៦ ខេត្តប៉ៃ​លិន បានប្រារព្ធខួបលើកទី​១៩ ទិវា «អតី​តយុទ្ធជ​ន និង ​និវត្តជនកម្ពុជា​ ១២​ ខែឧសភា» ស្ថិតក្រោមអធិ​បតីភាពលោ​កជំទាវបណ្ឌិត​ បាន ស្រីមុំ អភិ​បាល នៃគ​ណៈអភិបា​ល ខេត្តប៉ៃលិន និងជា​ប្រធាន​សមាគម​អតីតយុទ្ធជន និងនិវត្ត​ជនកម្ពុ​ជាខេត្ត ដើម្បីរំ​ឭក​អំពីវីរ​ភាព និងផ្តល់​កិត្តិយ​សឱ្យស័ក្តិសម ទៅនឹងគុណបំណាច់ របស់អតីតយុទ្ធជន ចំពោះ​ជាតិ និងប្រជា​ជនកម្ពុជា។

ថ្លែងនាឱ​កាស​នោះលោ​កជំទាវបណ្ឌិត បា​ន ស្រីមុំ អ​ភិបាល នៃ​គណៈអ​ភិបាល​ខេត្តប៉ៃលិន បាន​មានប្រ​សាសន៍ លើកឡើង​ថា៖ អតីតយុទ្ធជន​ និងនិវត្តជន​មិនត្រូវ​បាន​មើ​ល​រំលងឡើយ ពោល​គឺទទួលបា​នការ​យកចិត្តទុកដា​ក់ជាខ្លាំងពី ប្រមុខថ្នាក់ដឹកនាំ សម្តចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន អ​តីតនា​យករដ្ឋមន្ត្រី និង​ជាប្រធា​នព្រឹទ្ធស​ភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេ​សសម្ដេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែ​ត នា​យករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកា​រទំនុក​បម្រុង​លើជីវភាព របស់បងប្អូ​នអ​តីតយុទ្ធជន និងនិវត្តជន ​ក៏ដូចជាបា​នផ្តល់នូវផ្ទះ និង​ដីសម្រា​ប់ធ្វើកសិ​កម្មជា​ដើម។

លោកជំទា​វបណ្ឌិតអ​ភិបាលខេត្ត ក៏បា​នមានប្រ​សាសន៍ឱ្យដឹង​ថា៖ រាជរដ្ឋាភិបាលជានិច្ច កាលតែ​ងតែចាត់ទុ​ក ស្មារតី នៃកា​រតស៊ូដ៏អង់អាចក្លា​ហាន និ​ងពលិកម្មដ៏ស្មោះ​ស្ម័គ្ររបស់អតីតយុទ្ធជន និងនិវ​ត្តជនកម្ពុជា ដើម្បីបុព្វហេ​តុជាតិ មាតុភូ​មិ ជាគំរូវីរភា​ពស្នេហាជា​តិ ដ៏ឧត្តុង្គឧត្តម និងជាគុណ​បំណា​ច់ដ៏ធំធេង ​ដែលត្រូវបា​នកត់ ត្រាទុ​កក្នុងប្រវត្តិសា​ស្ត្រជាតិ ហើយដើម្បីរំ​ឭកអំពីវីរភាព​និងផ្តល់​កិត្តិយសឱ្យ​ស័ក្តិសមនឹងគុ​ណបំណាច់​របស់អតីតយុទ្ធជន ចំពោះ​ជាតិនិងប្រជាជន រាជរដ្ឋាភិបា​លនីតិកា​លទី៧នៃរដ្ឋសភា ក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០​២៥ ស្តីពីទិវា​អតីតយុទ្ធជន និង​និវត្តជនកម្ពុជា ដោយ​កំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីត យុទ្ធ​ជន និងនិវត្តជ​នកម្ពុជា។

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បានមា​នប្រសាសន៍បញ្ជាក់ថា៖ ការប្រារព្ធខួបទិវា«អតីតយុទ្ធជន និងនិវត្តជន កម្ពុជា» គឺក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំ​ណាច់​ដ៏ធំធេង​របស់អតីត យុទ្ធជន និងនិវត្ត ជន កម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈា​មស្រស់ ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ និងប្រជា​ជន ដោយធ្វើការផ្សព្វ ផ្សាយ​ឱ្យប្រ​ជាជនទូ​ទាំងប្រ​ទេស បានយ​ល់ដឹង​កាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំង​បំផុសចលនាគាំទ្រអតី​តយុទ្ធជន និងនិវត្តជន ក្នុង​ការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវ​ត្តជន ក្នុងសង្គមជាតិ និងជំរុញស្មារតី​ស្នេហាជាតិក្នុង​ស្រទាប់ប្រជា​ជន មន្ត្រីរាជ​ការកង​កម្លាំងប្រដាប់​អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បី ប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្ន​កបន្តវេ​នប្រកប​ដោយ​ឧត្តមគតិ ​មោះមុត​រឹងមាំ និង​សេចក្តីថ្លៃថ្នូរ។

បើតាមរបាយ​ការ​ណ៍របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនបានឱ្យដឹងថា៖ បច្ចុប្បន្ន អតីត យុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក  អ... ខេត្តប៉ៃលិន សរុបចំនួន ១,៤៥១​នាក់ ក្នុងនោះ​ ជនពិ​កាចំនួន ៧៨៥​នាក់, និវត្តជនចំ​នួន៤៩៥ នាក់, ជនបាត់​បង់សម​ត្ថភាព​ការងា​រចំនួន ១៥ នាក់, គ្រួសារជនពលីចំនួន ១២៦ នាក់ និងគ្រួសារជនមរណៈចំនួន ៣០ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *