មន្រ្តីជំនាញក្រសួង​អភិវឌ្ឍន៍ជន​បទ អញ្ជើញចុះពិនិត្យ​វឌ្ឍនភាពការ​ងារលើក​កម្រិតផ្លូវជ​នបទក្រាល​កៅ​ស៊ូ២ជា​ន់(DBST) និង​បេតុង ចំនួន​៣ខ្សែ ​ប្រវែ​ង២៨.៨​២គម នៅ​ស្រុកព្រះនេ​ត្រព្រះ និងស្រុក​ស្វាយចេក ក្នុង​ខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ) ដោយមា​នការចង្អុល​បង្ហាញ​ពីឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអ​ភិវឌ្ឍ​ន៍ជ​នបទ នៅ​រសៀល​ថ្ងៃអង្គារ៍ ទី១​២ ខែឧស​ភា ឆ្នាំ២០​២៦នេះ​លោក ទូច ស៊ីផាត អគ្គនាយក​រង រដ្ឋបាល និង​ហិរញ្ញវត្ថុ ​និងជា​ប្រធានគ្រប់គ្រងគ​ម្រោងគាំទ្រនិរ​ន្តរភា​ព​ហេដ្ឋារច​នាសម្ព័ន្ធជនបទ ដើម្បីទី​ផ្សារ​កសិករ និងពាណិជ្ជូបនីយ​កម្ម​កសិកម្ម (SAAMBAT) អ​មដំណើរ​ដោយ​លោក យូ ហួត អនុប្រធា​នមន្ទីរ​អភិវឌ្ឍន៍ជ​នបទខេត្ត តំ​ណាង​លោក ជា យុទ្ធារុណ ប្រធានមន្ទី​រអភិវឌ្ឍន៍ជ​នបទ​ខេត្តបន្ទា​យមានជ័យ ព្រមទាំ​ងតំ​ណាងក្រុមហ៊ុន​សាងសង់ និងក្រុម​ការងារ​បានអ​ញ្ជើញចុះពិ​និត្យវឌ្ឍនភាពការងារ​លើកកម្រិតផ្លូវជន​បទក្រាលកៅ​ស៊ូ២ជាន់(DBST) និង​បេតុង ចំនួន៣ខ្សែ ប្រវែង​២៨.៨២គម នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វា​យចេក ក្នុងខេត្តបន្ទាយមានជ័យ។

លោក យូ ហួត អនុ​ប្រធានមន្ទីរអភិវឌ្ឍន៍ជ​នបទខេត្ត បាន​មានប្រសាសន៍លើកឡើងថាការចុះ​ពិនិត្យវឌ្ឍនភា​ពការងារ​លើកកម្រិតផ្លូវជ​នបទក្រាល​កៅស៊ូ២ជាន់(DBST​) និងបេតុង ចំនួន៣ខ្សែ ដែល​មានប្រវែង២៨.៨​២គម លូគ្រប់​ប្រភេទ៥៧កន្លែង ​និងស្ពានបេតុង​១កន្លែងប្រវែង៣៦ម៉ែត្រ ក្នុងក្រប​ខណ្ឌគម្រោងគាំទ្រនិ​រន្តរភាពហេដ្ឋារ​ចនាសម្ព័ន្ធជនបទ ដើម្បីទី​ផ្សារកសិករ និងពាណិជ្ជូប​នីយកម្មក​សិកម្ម (SAAMBAT) នៅស្រុកព្រះនេត្រ​ព្រះ និងស្រុកស្វាយចេក
ខ្សែ​ទី១ផ្លូវជ្រាប់​ចាស់ជ្រាប់ថ្មី ប្រវែង​១២.៦៥គ. និងលូរំដោះ​ទឹកគ្រប់ប្រភេ​ទចំនួន២៧ក​ន្លែងក្នុងឃុំជប់វ៉ារី​ ស្រុកព្រះនេត្រព្រះ។
ខ្សែទី២ ផ្លូវ ​កក់ភា​សត្បូង ប្រវែង​១២. ៤៦គ .ម និងលូរំដោះទឹកគ្រប់ប្រភេទចំនួន១៣កន្លែង ចាប់ពីឃុជប់វ៉ារី កាត់តាមឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ទៅដល់ឃុំសារង្គ ស្រុកស្វាយចេក។
ខ្សែផ្លូវទី៣ ផ្លូវ​តាដួល ប្រវែង៣ .៧១គ.ម និងលូរំដោះទឹកគ្រប់ប្រភេទចំនួន១៧កន្លែងក្នុងឃុំផ្គាំ ស្រុកស្វាយចេក។

ក្នុងការចុះពិនិត្យនោះ​លោក ទូច ស៊ីផាត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអាណត្តិទី ៧នេះ​ដែល​ដឹកនាំដោយសម្ដេច​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ជាអ្ន​កបន្តវេនពីស​ម្ដេចតេជោ ហ៊ុន សែន បាននឹង​កំពុងខិ​តខំបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសអភិវឌ្ឍផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ និងបេតុង ជាបន្តបន្ទាប់​ដើម្បីឲ្យមានភាពធន់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជននៅតាមជនបទ ស្របតា​មយុទ្ធសា​ស្ត្របញ្ចកោណរ​បស់រាជរដ្ឋាភិបាល

លោកបាន​បញ្ជាក់ថា៖ រាជរ​ដ្ឋាភិបាលបា​នពុះពារគ្រប់ឧបសគ្គដើម្បីការពារ និងអភិវឌ្ឍប្រទេស​ជាតិដូច្នេះ​សូមឱ្យបង​ប្អូនប្រជា​ពលរដ្ឋ លោ​កយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមាន​ជំនឿលើរាជ​រដ្ឋាភិបាល ជាពិសេស ជឿទុកចិ​ត្តលើ សម្ដេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ ប្រទេសជា​តិឲ្យកាន់តែរី​កចម្រើនទៅអនាគត
ទន្ទឹមជាមួយគ្នានោះលោក អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធា​នគ្រប់គ្រង​គម្រោង​គាំទ្រនិរន្តរ​ភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMB​AT) បានធ្វើការ​ណែនាំដល់ម្ចាស់​ក្រុមហ៊ុនទទួលការសាងសង់​ត្រូវយកចិត្តទុកដា​ក់ឲ្យបានខ្ពស់​ក្នុងការអនុ​វត្តការងារឲ្យ​សម្រេចលទ្ធផលតាមផែនការ ដោយធានាឲ្យបាននូវសោ​ភ័ណភាព និងគុ​ណភាពតាមបទដ្ឋានបច្ចេកទេស ព្រមទាំងមានភាព​ធន់និងការប្រែប្រួល​អាកាសធា​តុ ក្នុងការប្រើប្រាស់រួមនៅ​ក្នុងភូមិ ឃុំ ស្រុករបស់យើងទាំងអស់គ្នាបានយូរអង្វែង។និងបាន​ធ្វើការសំណូ​មពរ​ដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋសងខាងផ្លូវសូមចូលរួមសហការ ជាមួយ​ក្រុមហ៊ុ​នសាងសង់ និងក្រុមការងារក្នុងការចុះអនុវត្ត ក៏ដូចជាអ្នកប្រើប្រាស់សូមជួយថែ​ទាំផ្លូវនេះឱ្យបាន​ដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍​ជូនប្រជាពលរដ្ឋយើងនៅមូ​លដ្ឋានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *