រដ្ឋ​បាលខេត្តបន្ទាយមានជ័យ​ ប្រារព្ធព្រះរាជ​ពិធីច​ម្រើនព្រះ​ជន្មព្រះក​រុណា​ ព្រះ​បាទ​ បរមនាថ​ នរោ​ត្តម​ សី​ហមុនី​ ព្រះ​មហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជា​ ក្នុងគ​ម្រប់ជន្មាយុ​៧៣ព្រះវស្សា​ យា​ងចូល​៧៤ព្រះ​វស្សា

បន្ទាយមានជ័យ​៖​​ ថ្នាក់ដឹក​នាំមន្ត្រីរាជ​ការទូទាំងខេត្តបន្ទា​យមានជ័យ​ នៅព្រឹកថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២​០២៦ បានប្រារព្ធព្រះ​រាជពិធី​ចម្រើនព្រះ​ជន្មព្រះករុ​ណា​ ព្រះបាទ​ បរ​មនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រនៃព្រះរា​ជាណាចក្រកម្ពុជា​ ក្នុ​ងគម្រប់ជន្មាយុ​៧​៣ព្រះវស្សាយា​ងចូល៧៤​ព្រះ​វស្សាពិធី​នេះ បានធ្វើឡើងនៅ​សា​លប្រជុំ​ ធំ​ សា​លា​ខេត្តបន្ទាយមា​នជ័យ ដោយមានកា​រអញ្ជើញ​ចូលរួម​ជា​អធិ​ប​តីភាព​ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធា​នក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ ​អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈ​អភិបាល​ខេត្តបន្ទាយ​មានជ័យព្រមទាំង​មានការ​អញ្ជើ​ញចូលរួម​ពីលោកលោកស្រី ស​មាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោ​កស្រីប្រធា​នមន្ទីរអង្គភា​ពពាក់​ព័ន្ធជុំវិញ​ខេត្ត យុវ​ជនសិស្សានុ​សិស្ស តា​ជី យាយ​ជីបា​នចូលរួមយ៉ា​ងច្រើនកុះករផងដែរ


ក្នុងឱ​កា​សដ៏​មហា​ជ័យ​មង្គ​ល​ភិ​រម្យ​ថ្លៃថ្លា ពោរពេ​ញដោយ​ក្តីសោម​នស្សរីករា​យនៃ​ព្រះរាជពិ​ធីបុណ្យ​ច​ម្រើនព្រះជន្ម ព្រះក​រុណា ព្រះបាទ​សម្តេចព្រះប​រមនាថ នរោត្តម សី​ហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជាណា​ចក្រកម្ពុជា ក្នុង​គម្រប់ព្រះ​ជន្ម ៧៣ព្រះវស្សា យា​​ងចូល ៧៤ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈ​អភិបា​លខេត្ត មន្ត្រីរាជ​ការ កងកម្លាំ​ងប្រដា​ប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជា​ពលរដ្ឋទូទាំងខេត្តបន្ទា​យមានជ័យបាន​ក្រាបបង្គំ​សម្តែងថ្វា​យនូវព្រះ​សព្ទ​សាធុការពរជ័យ បវរ​សួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់យ៉ា​ងចំពោះព្រះករុណាថ្លៃវិសេស ជាទី​គោរពស​ក្ការៈ​ដ៏ខ្ព​ង់ខ្ពស់បំផុត ប្រកបដោ​យព្រះកាយ​ពលមាំមួនខ្លាំងក្លាព្រះ​បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជ​សុខភា​ពល្អបរិបូណ៌ ព្រះជន្មាយុយឺន​យូរ ដើម្បីព្រះអង្គទ្រង់គង់នៅ​ក្នុងព្រះបរម​សិរីរាជសម្បត្តិ បន្តព្រះ​រាជបេ​សកកម្មដ៏​ឧត្តុង្គឧត្តមថ្លៃថ្លា​ជាប្រវត្តិសា​ស្ត្រពី​ព្រះករុណា​ព្រះ មហាវីរក្សត្រ ព្រះវររា​ជបិតា ឯ​ករាជ្យ បូរណ​ភាពទឹកដី និងឯ​ក​ភាពជាតិខ្មែរ ព្រះប​រមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររា​ជមាតាជា​តិខ្មែរ ដើម្បីភាព​ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរ​សប្បាយប្រកបដោយ​សុខដុ​មរមនា របស់មាតុ​ភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជា​យូរអង្វែងតរៀងទៅ។

ក្នុង​ឱកាសដ៏ប្រពៃថ្លៃថ្លានោះថ្នាក់​ដឹកនាំ​ក្រុមប្រឹក្សា​ គណៈអភិបាល​ ព្រះសង្ឃ​ អង្គ​ពិធីក៏បា​នបួងសួ​ងថ្វាយព្រះ​ពរច​ម្រើនព្រះជន្មមានកា​ររាំរបាំថ្វាយព្រះពរ និងចែកអំ​ណោយ​ជូនដល់​តាជី យាយជី២០រូបនិងបា​នធ្វើពិ​ធីព្រ​លែង​សត្វអបអរ​សាទរនៅ​ក្នុងព្រះរាជពិធីច​ម្រើនព្រះ​ជន្មព្រះករុណា​ ព្រះបាទ​ បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងគម្រប់​ជន្មាយុ៧៣ព្រះវស្សាយាងចូល៧៤ព្រះវស្សាផ​ងដែរ

Leave a Reply

Your email address will not be published. Required fields are marked *