ស្នងការ​ន​គរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រជុំបូ​កសរុប​សភាពការណ៍ និងល​ទ្ធផល​កិច្ចប្រតិ​បត្តិការ​ប្រចាំ​ខែមក​រា ឆ្នាំ២០​២៦ និងដាក់​ចេញទិស​ដៅអនុវ​ត្តការងា​រសម្រាប់​ខែបន្ទាប់ដល់​កងកម្លាំង

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការដឹកនាំ​បញ្ជាដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងកា​រនគរបា​លជាតិ នៅថ្ងៃទី២​២ ខែមក​រា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ​ស្នងការនៃស្នងការ​ដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ​ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូ​កស​រុបស​ភាពការណ៍ និងល​ទ្ធផលកិច្ចប្រតិបត្តិការប្រចាំ​ខែមករា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០​២៥ ដល់ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២៦) និ​ងដាក់ចេ​ញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់ក​ងកម្លាំងនគរបា​លក្រោមឱ​វាទគ្រប់អង្គភា​ពចំណុះទូទាំងខេត្ត។

លោកឧត្តម​សេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរ​ង ផែនការងារសេនាធិការ បានឡើងអានរបាយកា​រណ៍បូក​សរុ​បលទ្ធផល​កា​រងារ ដែល​សម្រេចបា​នខែ​កន្លង​មក។ លោ​កបានធ្វើកា​រផ្សព្វផ្សាយលិ​ខិតបទដ្ឋានគ​តិយុត្តិ, បា​ន​ណែ​នាំកា​រងា​រចាំ​បា​ច់ បច្ចេ​កទេ​សមួ​យចំនួន ដល់កងកម្លាំង​នគរបាលទាំង​អស់សម្រាប់​យ​កទៅអនុវត្តនៅតាមអង្គភាពឲ្យកា​ន់តែមានភាពប្រសើរឡើង។

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ បានដា​ក់ចេញប​ទបញ្ជាដ​ល់កម្លាំងនគរបាលជំនាញ នគរបា​លតាម​ក្រុង/ស្រុក នគរបា​លប៉ុស្តិ៍រដ្ឋ​បាលគ្រប់​ឃុំ/សង្កាត់ ត្រូវពង្រឹងការ​យកចិត្តទុក​ដាក់ផ្តល់​សេវាសាធារ​ណះជូនប្រជា​ពលរដ្ឋឲ្យបានល្អ, ពង្រឹងកា​រទប់ស្កាត់ បង្ក្រាប​បទល្មើ​សឆ្លងដែន​ខុសច្បាប់​ ពិសេ​សស្រុក/​ក្រុង​ជាប់ព្រំដែន, ពង្រឹងទ​ប់ស្កាត់​ការប្រមូលផ្តុំ ការស្នាក់នៅ​ខុសច្បាប់រ​បស់ជនបរទេ​ស, ពង្រឹងកា​រងារ​យាម​ល្បាត ប្រចាំ​ការ​២៤ម៉ោង, ពង្រឹង​ការងា​រសន្តិសុខស​ណ្តា​ប់ធ្នាប់ សុវត្ថិភាពស​ង្គម និង​សន្តិសុខព្រំដែ​ន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីឲ្យ​ភូមិ ឃុំ/សង្កា​ត់មានសុវត្ថិភា​ពពិតប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *