សាខាកា​កបាទក្រហមក​ម្ពុជា ខេត្តកំពង់​ចាម រៀបចំ​កម្មវិ​ធីសប្បុរសធម៌ អ​បអសាទរ ខួបទី​ ១៦៣ ទិ​វា​ពិ​ភព​លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២​៦ សាខា​កាក​បាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម បា​នរៀបចំ​កម្មវិធីសប្បុរ​សធម៌ អបអ​សាទរ ខួបទី ១៦៣ ទិវាពិភព​លោកកាកបាទក្រហម និងអឌ្ឍ​ចន្ទក្រហម​ ៨ ឧស​ភា ក្រោមមូល​បទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » ក្រោមអធិប​តីភាពដ៏ខ្ពង់​ខ្ពស់ ឯកឧត្ត​មសន្តិបណ្ឌិត នេត ​សាវឿន ឧប​នាយករដ្ឋមន្ត្រី, ប្រធានកិត្តិយ​សាខាកាកបា​ទក្រហម​កម្ពុ​ជាខេត្តកំ​ពង់ចាម និងជាប្រធានក្រុមការងា​រចុះមូលដ្ឋានខេ​ត្តកំពង់​ចាម ស្ថិតនៅសា​លាខេត្ត​កំពង់ចាម។

ពិធីដ៏​ឱឡារិ​កនេះ ក៏មាន​ការអញ្ជើញចូលរួមពីឯកឧ​ត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិកា​រសាខា កាកបាទក្រ​ហមកម្ពុជាខេត្ត និង​លោកជំទាវ, ឯក​ឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នា​ក់ដឹកនាំ មន្ត្រីរា​ជការ និងសប្បុរសជន ​យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ​ឯកឧត្តម អ៊ុន ចាន់ដា ប្រ​ធានគណៈកម្មាធិកា​រសាខា បានលើកឡើងថា ដោយ​មានបេ​សកកម្មស្រ​បច្បាប់ ជា​ជំនួយការ​អោយអាជ្ញាធ​រសាធារណៈ សាខា អនុសាខា នៅតែបា​នបន្តចូ​លរួម ​ដោះស្រាយ​បញ្ហាលំបា​ក របស់ប្រជា​ពលរដ្ឋរងគ្រោះ​ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថា​នភាព​មិនទុកនរណា​ម្នាក់ចោល​ មិនមានការ​រើសអើង ស្របតាមគោលការណ៍គ្រឹះទាំង ៧ រប​ស់ចលនា ដែលរយៈពេលដើមអាណត្តិទី៦នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹ​ងតម្រូវកា​រជា​ក់ស្តែង នៅតាមសហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ១២២.០​៤៤គ្រួសារ។

ឯកឧត្តម​ ថ្លែងបន្តថា រយៈ​ពេលកន្លងទៅ សា​ខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភា​ពម្ចាស់ការលើការ ផ្តល់សេវាកម្មមនុ​ស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផល គួរអោយកត់សំគាល់។

ក្នុងឱកាសនោះដែ​រ ឯកឧត្តមសន្តិបណ្ឌិត ​នេត សាវឿន បានថ្លែងថា សមិទ្ធផល​និងជោគជ័​យមួយឆ្នាំ​កន្លងទៅ រប​ស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មិនអាចកាត់ផ្ដាច់បា​នឡើយពី​កត្តា​សន្តិភាព ដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹ​កនាំប្រកប​ដោយគតិប​ណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក បិតាស្ថាបនិកនៃកម្ពុជា ដែលនេះមិនត្រឹមតែជាពន្លឺនៅការរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករ ដែលអនុញ្ញា​តឱ្យយើងមានឱកាសពេញលេញ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ លើកក​ម្ពស់កេស្យានុភាពជាតិ និងឆាតអន្តរជាតិ។

ឯកឧត្តមស​ន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនោះ ថ្លែងងអំណរគុណដល់​សប្បុរស​ជនទាំង​អស់ ដែលក្នុងឆ្នាំនីមួយៗ​តែងតែស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកា គាំទ្រដល់សាខា​កាកបាទក្រហមក​ម្ពុជាខេត្តកំពង់ចាម ជា​បន្តបន្ទាប់​ ដែលនេះគឺជាការបន្ត កេរ្តិ៍មរតកប្រពៃណីសប្បុរសធម៌យ៉ាងថ្លៃថ្លា តាំងពីជំនាន់សម្ដេចឧត្តមទេពញ្ញាណ ហ៊ុន ណេង ដែលជាគំរូថ្នាក់ដឹកនាំ​នៃសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ចាម ដែលបានបន្សល់​ទុកនូវវប្បធម៌ចែក​រំលែកដ៏ល្អផូផង់​រហូតមកដ​ល់បច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *