កងរា​ជឣាវុធហត្ថ​ខេត្តបន្ទា​យមានជ័យ ​បញ្ជូ​នខ្លួនជនសង្ស័យ ៤​នាក់ ទៅ​តុលា​ការ ពាក់ព័ន្ធករណី​លួច​មានស្ថា​នទម្ងន់ទោស​ដោយ​សារការប្រព្រឹត្តអំពើ​ហិង្សា (កាច់​សោករម៉ូតូ)

(បន្ទាយមានជ័យ)៖កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត បានទទួ​លពាក្យប​ណ្ដឹ​ងរ​បស់​ជន​រ​ងគ្រោះ​ឈ្មោះ ខាំ ​ណយស្រី​លក្ខ ​ភេទស្រី ​អាយុ​២០ឆ្នាំ មាន​អាសយដ្ឋាន​នៅភូមិម៉​ក់ហឺន ឃុំ​កូប ស្រុកអូរ​ជ្រៅ ខេត្តបន្ទា​យមានជ័យ ស្ដីពី​ករណី​បាត់ម៉ូតូ នៅ​វេលាម៉ោ​ង០៣​និង៣០នាទី ថ្ងៃទី​០៨ ខែឧស​ភា ឆ្នាំ២០​២៦ នៅចំ​ណុចបន្ទប់ជួល​ ស្ថិតក្នុងភូមិ​ក្បាលស្ពាន១​ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែ​ត ខេត្តបន្ទាយមា​នជ័យ។

ក្រោយទទួលបានបណ្ដឹ​ងខាងលើ  កម្លាំងជំ​នាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹក​នាំ​ដោយ​លោ​កអនុសេនី​យ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​បានចុះ​ធ្វើកា​រស្រា​វជ្រាវ រហូតកំ​ណត់មុខ​សញ្ញា​បាន ​នៅថ្ងៃទី​០៩ ខែឧ​ស​ភា ឆ្នាំ២០២៦ ឈា​នដល់​ការឃាត់ខ្លួន​ជនសង្ស័យជា​បន្តបន្ទាប់​សរុប០៤នាក់ ១ឈ្មោះ ឌី វណ្ណីអាស្ទេវិន ភេ​ទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ វី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ហាក់ តាំងឆេង ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ ផេង ភី ភេទប្រុស អាយុ២១ឆ្នាំ ព្រម​ទាំងចាប់​យកនូវវត្ថុតាង​នៃបទល្មើសនិ​ងមធ្យោបាយ​ប្រព្រឹត្តបទ​ល្មើស ម៉ូតូម៉ា​កស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ចំនួន០១គ្រឿង និងតួល្វីស​កែច្នៃមុខស្រួ​ចប្រវែង​២៥សង់ទី​ម៉ែត្រចំនួន០​១ដើម ដែលក្រុម​ជនសង្ស័យ​បានដោះបំ​បែកនិងកាច់​ផ្លាកលេខ​ម៉ូតូរបស់​ជនរង​គ្រោះ។ បន្ទាប់​មកជន​សង្ស័យត្រូវ​បានសមត្ថកិច្ច​នាំមក​កាន់មូ​លដ្ឋានក​ងរាជអាវុធ​ហត្ថក្រុ​ងប៉ោយ​ប៉ែតដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែតបាន​ឱ្យដឹង​ថា ក្រោយឃាត់ខ្លួននិ​ងសួរនាំរួច ​ជនសង្ស័យបា​នឆ្លើយសារភាពថា ពួកខ្លួនពិ​តជាបាន​លួចកាច់​ករម៉ូតូរប​ស់ជន​រងគ្រោះ​ពិតប្រាកដមែន។ ដោយផ្អែក​លើចម្លើ​យសារភាពនិ​ងមានវត្ថុតា​ងជាក់ស្តែ​ងកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង កសាងសំ​ណុំរឿងបញ្ជូន​ទៅ​កាន់បញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ​និងបង្ក្រាបប​ទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនស​ង្ស័យទាំង​៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូន​ទៅសាលាដំបូង​ខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីអ​នុវត្តតាមនី​តិវិធី។ ចំណែកម៉ូតូត្រូវបា​នកម្លាំងជំ​នាញប្រគល់​ជូនជនរងគ្រោះវិញហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *