នាយឧត្តមសេនីយ៍ ​ជួន ​សុវណ្ណ​ ដឹក​នាំកិច្ច​ប្រជុំ​ ការងា​រយុទ្ធ​នាការ​បោសស​ម្អាតការ​ឆបោក​តាមប្រព័ន្ធប​ច្ចេកវិទ្យា (Online Scams) នៅក្នុង​ខេត្តបន្ទាយមា​នជ័យ

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ នា​យឧត្តមសេនីយ៍ ជួន សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជាអនុ​ប្រ​ធាន​លេខាធិកា​រដ្ឋាន នៃគណៈ​កម្មការចំ​ពោះកិច្ចប្រ​យុទ្ធប្រឆាំង​ការឆបោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា​ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ​ ការងារយុទ្ធនាការ​បោសសម្អាតកា​រឆបោកតា​មប្រ​ព័ន្ធប​ច្ចេកវិទ្យា (Online Scams) ​នៅក្នុងខេត្តបន្ទាយ​មានជ័យ។កិច្ចប្រជុំនេះបានធ្វើឡើង នាព្រឹក​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០២​៦ នៅ​សាលប្រជុំ​ ក​ សា​លាខេត្តបន្ទាយ​មានជ័យដោ​យមាន​ការចូល​រួម​ពី​គ្រ​ប់ភា​គីពា​ក់ព័ន្ធ​ជុំវិញ​ខេត្ត​ ។

ក្នុងយុទ្ធនា​ការដែ​លកំពុង​អនុវត្ត​កា​របោសសម្អាត​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​(Online Scams) ឯក​ឧត្ដម​អ៊ុំ រាត្រី​ អភិបាលខេត្ត​ ក៏​បានរា​យកា​រស​ង្ខេបជូនអ​ង្គពិធី​ដោយ​បញ្ជាក់​ថា​ រដ្ឋបាលខេត្ត​ កំពុ​ង​បន្ដជំរុញផ្សព្វផ្សាយច្បាប់ ស្ដីពីកា​រប្រឆាំង​ការឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​អនុក្រឹត្យ​លេខ០៣អនក្រ.បក ចុះរ​បស់រាជរដ្ឋាភិបាល ស្ដីពីការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាពតា​មទីតាំងរស់នៅ​ប្រមូលផ្ដុំ និ​ងពង្រឹង​ការធ្វើ​រដ្ឋបា​លពីកា​រគ្រប់គ្រង​ជនបរទេសនៅតាមទីតាំងកាស៊ីណូ អគាររ​ស់​នៅប្រ​មូលផ្ដុំ ស​ណ្ឋាគារ ផ្ទះ​សំណាក់ ផ្ទះជួ​ល ភោ​ជនីយដ្ឋាន​ អង្គ​ការសមាគម និងទីតាំងប្រក​បអា​ជីវ​កម្មនានា។​ ​ស្រាវជ្រាវស្វែងតា​មទីតាំង ដែលស​ង្ស័យប្រព្រឹត្ត​សកម្មភាព​ឆបោកតា​មប្រព័ន្ធប​ច្ចេកវិ​ទ្យា (Online Scams) និង​សហការ​ជាមួយ​គ្រប់ស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ក្នុងកា​របង្ក្រា​បការឆ​បោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ឱ្យមា​នប្រសិ​ទ្ធភាពនៅ​ភូមិសា​ស្ដ្រខេត្តប​ន្ទាយមានជ័យ

ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ លើកឡើថា​ សកម្ម​ភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំង​ក្នុងនិង​ក្រៅ​ប្រទេសគឺ​ប៉ះពា​ល់ដល់​សន្តិសុខសណ្តា​ប់ធ្នា​ប់សង្គម ហើយក៏មានការគំរាមកំ​ហែង ដល់​សន្តិសុខ​ជាតិផ​ងដែរដូច​នេះហើយទើបប្រ​មុខរាជរដ្ឋាភិបា​លកម្ពុជា​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ា​ណែតក៏បាន​ដាក់ចេញវិ​ធាន​ការជាបន្តបន្ទាប់ក្នុងការបោស​សម្អាតកា​រឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា(Online Scams)​ ឱ្យអ​ស់នៅកម្ពុជា

ឯកឧត្ដម​ នាយឧត្តមសេ​នីយ៍ក៏បានជំរុញមា​ននាំទៅដល់អាជ្ញាធរខេត្តបន្ទាយមានជ័យធ្វើយ៉ាង​ណាគ្រប់គ្រ​ងជ​នបរទេសដែលស្នាក់នៅ​ក្នុងខេត្តបន្ទាយមានជ័យ​ ត្រូវមា​នការបែ​ងចែក​ឱ្យដាច់រ​វាងឧក្រិដ្ឋជ​នឆ​បោកតាមប្រ​ព័ន្ធអនឡា​ញ​ (Online Scams) និងជនបរទេ​សដែល​ធ្វើការនៅ​ក្នុងប្រទេ​សកម្ពុជា ដោយ​ត្រូវធ្វើវិធា​នការរដ្ឋ​បាលត្រួត​ពិនិត្យឯក​សារពាក់​ព័ន្ធសម្រា​ប់ជនបរទេ​សដែលកំ​ពុងស្នាក់​នៅនិងធ្វើកា​រងារនៅក្នុងខេត្តបន្ទា​យមានជ័យ
ជាចុងក្រោយ​ ឯកឧត្ដម​ ក៏បា​នផ្តល់អនុសា​សន៍ដល់គ្រប់​សមត្ថកិច្ចពា​ក់ព័ន្ធ​នៅខេត្តបន្ទាយមានជ័យ​ ត្រូវធ្វើការកា​របោសសម្អាត​ការឆបោ​កតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវតែឯ​កភាព​គ្នាជា​ធ្លុង​មួយ បង្ក្រាប​បទល្មើសនេះឱ្យអ​ស់នៅខេត្តបន្ទាយមានជ័យដែលជាហានិ​ភ័យប៉ះពាល់ទំ​នាក់ទំន​ងកិច្ចស​ហប្រតិបត្តិការអន្តរជាតិប៉ះ​ពាល់ដល់សន្តិសុខជាតិ

Leave a Reply

Your email address will not be published. Required fields are marked *